Connect with us

ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថអនុវត្តកាតព្វកិច្ចប្រចាំការនាឪកាសបុណ្យឯករាជជាតិ៩វិច្ឆកា ដើម្បីការពារសន្តិសុខនិងសណ្តាប់​ធ្នាប់សង្គម

បានផុស

នៅ

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងមុននេះថា កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានបន្តភារកិច្ចចម្បងប្រចាំថ្ងៃទាំងយប់ទាំងថ្ងៃពិសេសនាឪកាសបុណ្យឯករាជ៩ វិច្ឆកាដើម្បីការពារ និង បង្ក្រាប បទល្មើសដើម្បីរក្សាការពារសន្តិសុខជូនពលរដ្ឋទូទាំងប្រទេសតែម្ដងទោះបីកំពុងតែមមាញឹកក្នុងយុទ្ធនាការប្រឆាំងនឹងកូវីដ១៩ជាប្រចាំនោះក្តី។ នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលតែងតែ បានថ្លែងក្នុងពិធីប្រជុំប្រចាំសប្តាហ៍ដើម្បីលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញជាប្រចាំថ្ងៃ សប្តាហ៍ និងប្រចាំខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងសង្កត់ធ្ងន់ថា ភារកិច្ចចម្បងអាវុធហត្ថ រាជធានីមាន៣សំខាន់ៗគឺ បង្ការ ការពារ និង បង្ក្រាប បទល្មើសដើម្បីរក្សាការពារសន្តិសុខជូនពលរដ្ឋទូទាំងប្រទេសជាកត្តាសំខាន់បំផុតពិសេសនាឪកាសបុណ្យឯករាជជាតិ៩ វិច្ឆកា តែម្ដង។
លោកឧត្តមសេនីយ៍ក៍ចេញបទបញ្ជាដល់កម្លាំងអាវុធហត្ថទាំងអសមិនត្រូវភ្លេចពីជម្ងឺរាតត្បាតដ៍កាចសាហាវកូវិដ១៩ នោះឲ្យសោះដោយត្រូវតែអន្វត្តន៍ដំបូងគេបំផុតគឺ ពាក់ម៉ាស់ គម្លាតបុគ្គល និងគម្លាតសង្គមតែម្តងរួមនឹងការធ្វើអានាម័យជាប្រចាំហើយចេញប្រតិប្តិការល្បាតការពារតាមគោលដៅចត្តាឡឺស័កនិងកន្លែងព្យាបាលទើបជៀសផុតពីជម្ងឺកាចសាហាវមួយនេះបាន ។

លោកឧត្តមសេនីយ៍ឯកក៍បានណែរនាំឲ្យមន្ត្រីអាវុធហត្ថទូទាំងរាជធានីខេត្ត និងអង្គភាពជំនាញទាំងអស់បង្កើនការធ្វើអនាម័យដើម្បីបញ្ជៀសជម្ងឺរាតត្បាតកូវីដ១៩ពិសេសបំផុត ត្រូវអនុវត្តន៍នូវគម្លាតបុគ្គល និងគម្លាតសង្គមតែម្តង ដែលជាកត្តាសំខាន់នៃការបញ្ជៀសជម្ងឺកូវិដ១៩ដ៍កាចសាហាវនេះបានពីព្រោះជម្ងឺរាតត្បាតមួយនេះដែលបានឆក់យកអាយុជីវិតពលរដ្ឋខ្មែរជាង២ពាន់នាក់និងឆ្លងជាងមួយសែននាក់ហើយនៅកម្ពុជាគិតត្រឹមថ្ងៃនេះ។

សូមបញ្ជាក់ផងដែរថា ក្រៅពីអនុវត្តន៍នូវភារកិច្ចដូចខាងលើរួចមកនោះកម្លាំងអាវុធហត្ថផ្នែកអន្តរាគមន៍ ក្នុងទីបញ្ជាការ រាជធានីបានរៀនបំប៉នក្បាច់គុណចំបាប់ ស្នៀតចាប់បោក ចាប់កាច់ (ក្លេ) ចេញល្បាតក្បួនម៉ូតូ ឡានតាមដងផ្លូវដើម្បីបង្កើនសមត្ថភាព និងការពារខ្លួន ពេលប៉ះទង្គិចជាមួយជនសង្ស័យ ក្នុងនោះដែរកម្លាំងផ្សេងៗទៀតនាំគ្នាធ្វើលំហាត់ប្រាណ លេងកីឡា ដើម្បីសុខភាពល្អមាំងមួនបំពេញកាតព្វកិច្ចបន្តក្នុងនាមមន្ត្រីជាអ្នកបំរើរាស្ត្រដោយភាពស្មោះត្រង់មិនគិតនើយហត់ឬ យប់ថ្ងៃឡើយដែលកម្លាំងអាវុធហត្ថបានបន្តពង្រឹងរក្សាសន្តិសុខដោយកិច្ចការពារ២៤ម៉ោងលើ២៤ម៉ោងទូទាំងរាជធានីភ្នំពេញរួមទាំងគោលដៅធ្វើចត្តាឡឺស័ក កន្លែងព្យាបាលអ្នកជម្ងឺកូវីដ១៩ផងដែរ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ២៦ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៤៣ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម