Connect with us

ព័ត៌មានជាតិ

អនុគណៈកម្មាធិការជំនួយសង្គមត្រូវបន្តអនុវត្តការងារឲ្យមានប្រសិទ្ធភាពជួយគ្រួសាររងគ្រោះដោយជំងឺ​កូវីដ​

បានផុស

នៅ

លោក ​វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នី​សម្បទា​បាន​ថ្លែងថា អនុគណៈកម្មាធិការ​ជំនួយ​សង្គម​ចំណុះ​ឲ្យ​ក្រសួង​ត្រូវតែ​យកចិត្ត​ទុក្ខ​ដាក់​អនុវត្ត​ភារកិច្ច​ការងារ​ចំពោះមុខ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធ​ភាព​ប្រកបដោយ​សុច្ចរិតភាព សុក្រឹតភាព និងតម្លាភាព ពោលគឺ​ធ្វើយ៉ាងណា ឱ្យ​ជំនួយ​របស់​នានា​របស់​រាជរដ្ឋាភិបាល​តាមរ​យៈ​អនុគណៈកម្មាធិការ​ជំនួយ​សង្គម​នេះ បាន​ទៅដល់​គ្រួសារ​ក្រីក្រ​ដែល​កំពុង​ជួប​ការលំបាក​ពិតប្រាកដ ចៀសវាង​ឱ្យបាន​នូវ​ខ្សែ​បក្សពួក ឬគ្រួសារនិយម​ជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​ថ្លែង​បែបនេះ​នៅទីស្តីការក្រសួង​ក្នុង​កិច្ចប្រជុំ​លើក​ទី៥ របស់​អនុគណៈកម្មាធិការ​ជំនួយ​សង្គម និង​ពិធី​ប្រគល់​កុំព្យូទ័រ​យួរដៃ និង​Tablet ដល់​មន្ត្រី​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី​ខេត្ត និង​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​នា​ថ្ងៃទី​១០ វិ​ច្ឆិកា ឆ្នាំ​២០២១ ។​

ជាការ​ឆ្លើយតប​លោក ​វង សូត បាន​ថ្លែងថា ការងារ​របស់អនុគណៈកម្មការ​ធិ​ការ​ជំនួយ​សង្គម មាន​វិសាល​ភាព​គ្របដណ្តប់​ច្រើន​ផ្នែក​លើ​វិស័យ​សង្គមកិច្ច និងមាន​ភាពប្រែប្រួល ហើយ​ក៏មាន​ការងារ​មួយចំនួន កំពុង ត្រូវបានធ្វើ​រួចហើយ​ដែរ ។ ប៉ុន្តែ​អ្វី​ដែលជា​កិច្ចការ​ចម្បង​នៅ​ចំពោះមុខ​នា​ដំណាក់កាល​នេះ គឺ​លៃលក​ជួយ​ដោះស្រាយ​ក្តី​លំបាក នៃ គ្រួសារ​ប្រជាជន ដែល​បង្ករ​ឡើង​ដោយ​ជំងឺ​កូ​វីដ១៩ ។

លោក​រដ្ឋមន្ត្រី​ថ្លែងបន្តថា អនុគណៈកម្មការ​ធិ​ការ​ជំនួយ​សង្គម គឺជា​ក្រុមការងារ​ទើបតែ​បង្កើតឡើង​ថ្មី ហើយ​ត្រូវបាន​ចាត់ទុកថា​ជា​សសរស្តម្ភ​មួយ​ក្នុងចំណោម​សសរស្តម្ភ​ទាំងពីរ របស់​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម ជា​គូ​នឹង​បេឡា​ជាតិ​សន្តិសុខ​សង្គម ។ ការងារ​ដ៏​សំខាន់បំផុត​មួយ​របស់ អនុគណៈកម្មការ​ធិ​ការ​ដែលមាន​សមាសភាព​មកពី​អន្តរក្រសួង​នេះ គឺ​ការដោះស្រាយ​នូវ​រាល់​តម្រូវការ​ជាក់​ស្តែ​របស់​គ្រួសារ​ក្រីក្រ​ងាយ​រង​គ្រោះ ហើយ​អនុគណៈកម្មាធិការ​នេះ មិនមែន​មានតែ​នៅក្នុង​ដំណាក់កាល​ជំងឺ​កូវ​ដី ១៩ ទេ គឺ​នឹងមាន​និរន្តរភាព​តទៅ ព្រោះ​វា​កម្មវិធី​ការងារ​ថ្មី​មួយ​របស់​រាជរដ្ឋាភិបាល ។​

នៅក្នុង​កិច្ចប្រជុំ​នោះដែរ លោក​វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច បាន​ក្រើនរំឭក​ម្តង​ហើយ​ម្តងទៀត​ដល់​អ្នកពាក់ព័ន្ធ​ទាំងឡាយ​ឱ្យ​ធ្វើការ​ប្រកបដោយ​សុចរិត​ភាព សុក្រឹតភាព និង តម្លាភាព ពោលគឺ​ធ្វើយ៉ាងណា ឱ្យ​ជំនួយ​របស់​នានា​របស់​រាជរដ្ឋាភិបាល​តាមរ​យៈ​អនុគណៈកម្មាធិការ​ជំនួយ​សង្គម​នេះ បាន​ទៅដល់​គ្រួសារ​ក្រីក្រ​ដែល​កំពុង​ជួប​ការលំបាក​ពិតប្រាកដ ចៀសវាង​ឱ្យបាន​នូវ​ខ្សែ​បក្សពួក ឬ គ្រួសារនិយម​ជាដើម​នោះ​គឺ​មិនមាន​ដាច់ខាត តែម្ដង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៣ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៧ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៩ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម