Connect with us

ព័ត៌មានជាតិ

លោក គួច ចំរើន ណែនាំឱ្យត្រួតពិនិត្យ កែលម្អ និងជម្រុញការផ្តល់សេវាសាធារណៈ

បានផុស

នៅ

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១​ខណៈដឹកនាំកិច្ចប្រជុំពង្រឹងការផ្តល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋ លោកបានណែនាំមន្ត្រីពាក់ព័ន្ធឱ្យត្រួតពិនិត្យ កែលម្អ និងជម្រុញការផ្តល់សេវាសាធារណៈ ខណៈអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តព្រះសីហនុ កំពុងអនុវត្តសេវាចំនួន១២ ដែលបានប្រតិភូកម្មពីក្រសួងមន្ទីរអង្គភាព ប៉ុន្តែមានសេវាមួយចំនួនមកដល់ពេលនេះមិនទាន់បានដំណើរការនៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ លោក គួច ចំរើន ក្រើនរំលឹកថា ចំពោះបញ្ហាខាងលើនេះ ក្រុងស្រុក ត្រូវរកធាតុចូល ដើម្បីធ្វើការជជែកពិភាក្សាពិចារណាទាក់ទងនឹងប្រភេទសេវាដែលមិនមានអតិថិជនមកសុំសេវានៅតាមច្រកចេញចូលតែមួយក្រុងស្រុករបស់ខ្លួន។ យើងត្រូវបង្កើនការផ្តល់សេវាជូនប្រជាពលរដ្ឋ និងអតិថិជនឱ្យបានលឿន មានតម្លាភាព និងលុបបំបាត់អំពីពុករលួយ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការមកទទួលសេវានៅតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយរបស់យើង។

ដូចនេះយើងត្រូវតាមដានត្រួតពិនិត្យ កែលម្អ និងជម្រុញការផ្តល់សេវាសាធារណៈ នៅតាមអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយនៅតាមក្រុងស្រុក។ ពោលគឺអភិបាលក្រុងស្រុកត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅតាមការិយាល័យច្រកចេញចូលតែមួយ ជូនប្រជាពលរដ្ឋ និងអតិថិជនឱ្យមានតម្លាភាព កាត់បន្ថយ ពេលវេលា និងលុបបំបាត់អំពើពុករលួយ។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានរំកិលសេវាឱ្យមកកៀកនឹងប្រជាពល រដ្ឋនៅតាមមូលដ្ឋាន ដូច្នេះយើងជាអ្នកផ្តល់សេវា ត្រូវរួមគ្នារកដំណោះស្រាយ ពិនិត្យ និងពិចារណាក្នុងការផ្តល់សេវា ជូនប្រជាពលរដ្ឋ និងអតិថិជនរបស់យើង ឱ្យកាន់តែរហ័ស លឿន តម្លាភាព និងភាពជឿជាក់ ពីប្រជាពលរដ្ឋ៕

អត្ថបទ៖ កោះពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម