Connect with us

ព័ត៌មានជាតិ

ឃុំខ្លួនបុរសសញ្ជាតិអាមេរិកម្នាក់ ករណីលួចទូរស័ព្ទសន្តិសុខផ្ទះសំណាក់

បានផុស

នៅ

​ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​បានឲ្យដឹង​កាលពី​ថ្ងៃទី១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ​ថា លោក សេង លាង ចៅក្រមស៊ើបសួរបានសម្រចឃុំខ្លួនបុរសសញ្ជាតិអាមេរិកស្បែកខ្មៅម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទលួច។

ជនសង្ស័យ​ឈ្មោះ MOR GAN SAYDEE ភេទ​ប្រុស អាយុ​៤០ ឆ្នាំ ជនជាតិ​LIBERIAN សញ្ជាតិ​អាមេរិក មុខរបរមិន​ពិតប្រាកដ មុន​ចាប់ខ្លួន​ចូលមក​ស្នាក់នៅ​រាជធានី​ភ្នំពេញ។ អង្គហេតុ​នៃ​ការឃុំខ្លួន​ជនសង្ស័យ​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ជនសង្ស័យ​បាន​ប្រព្រឹត្ត​អំពើ​លួច ទូរស័ព្ទដៃ​ម៉ាក​សាំង​សុង​១​គ្រឿង របស់​សន្តិសុខ​ឯកជន​យាម​នៅផ្ទះ​សំណាក់​យីហោ សេណានី​ហ្គេ​ន ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ​១៣ ភូមិ​១០ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បន្តថា នៅ​ថ្ងៃ​ខាងលើ​ជនរងគ្រោះ​បាន​ចូល​បន្ទប់ទឹក ហើយក៏​ទុក​ទូរស័ព្ទដៃ​ម៉ាក​សាំ​សុង​១​គ្រឿង​នៅលើ​តុ បន្តិច​ក្រោយមក​ក៏​ចេញពី​បន្ទប់ទឹក​វិញ ស្រាប់តែ​ក្រឡេក​ទៅ​បាត់​ទូរស័ព្ទដៃ​នោះ។ ក្រោយពេល​ដឹងថា​បាត់​ទូរស័ព្ទដៃ​ភ្លាម ជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់​អ្នកទទួលខុសត្រូវ​ផ្ទះសំណាក់ ទើប​នាំគ្នា​ឆោឡោ​ហើយក៏​ឆែក​កាមេរ៉ា​សុ​វត្តិភាព​មើល ក៏​ឃើញ​ជនសង្ស័យ​ជនជាតិ​ស្បែក​ខ្មៅ​ខាងលើនេះ ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទដៃ​នោះ។ បន្ទាប់មក​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច បានជា​សមត្ថកិច្ច​ស្រាវជ្រាវ នឹង​ឈានទៅដល់​ការឃាត់ខ្លួន​ជន​ស​ង្ស័យ រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំ​ពេញ តាម​នីតិវិធី។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​មាន​ភាព​រឹងរូស​ច្រងេងច្រងាង ដោយបាន​ប្រើ​ពាក្យសំដី​ដាក់​សមត្ថកិច្ច​មិន​សូវ​សមរម្យ ដូចជា​(​ស្អី​លួច​ទូរស័ព្ទដៃ​មួយគ្រឿង​ជាប់គុក​ដែរ​) នឹងមិន​ចង់​ឲ្យ​សមត្ថកិច្ច​ដាក់​ខ្នោះ​ទៀតផង តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​បាន​អនុវត្តតាម​បទបញ្ជា និង​បញ្ជូនទៅ​ពន្ធនាគារ​បន្ទាប់ពី​តុលា​ការចេញ​ដីកាឃុំខ្លួន៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម