ព័ត៌មានជាតិ
តម្លៃស្រូវលក់ចេញនៅខេត្តកំពង់ស្ពឺបានត្រឹម ១០៥០ រៀលក្នុងមួយគីឡូក្រាម
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានសំដែងការសោកស្តាយចំពោះតម្លៃស្រូវ ដែលបានធ្លាក់ចុះខុសពីឆ្នាំមុនៗ ខណៈដែលផលស្រូវរបស់កសិករទទួលបាន ទិន្នផលស្រូវច្រើនជាងឆ្នាំកន្លងទៅ។
ការលើកឡើងរបស់លោកអភិបាលខេត្តកំពង់ស្ពឺធ្វើឡើង ក្នុងពេលដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យស្ថានភាពការប្រមូល ផលរបស់ប្រជាកសិករក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក វ៉ី សំណាង បានលើកឡើងថា សម្រាប់ខេត្តកំពង់ស្ពឺការបង្កបង្កើនផលឆ្នាំនេះ ប្រជាកសិករធ្វើស្រែលើសពីផែនការមានចំនួនរហូតដល់ទៅជាង ១២ ម៉ឺនហិកតា ខណៈដែលឆ្នាំមុនសម្រេចបានតែជាង ១១ ម៉ឺនហិកតាប៉ុណ្ណោះ។ ការបង្កបង្កើនលើសពីផែនការនេះ អ្វីដែលប្រជាកសិករនិងអាជ្ញាធរមានមោទនភាពគឺទិន្នផលទទួល បានលើសពីការរំពឹងទុកដោយទទួលបានទិន្នផលស្រូវជាមធ្យមជាង ៣តោនក្នុងមួយហិកតា។
ទិន្នផលស្រូវល្អឆ្នាំនេះបណ្តាលមកពីអំណោយផលនៃជីវជាតិដី អាកាសធាតុ និងទឹកគ្រប់គ្រាន់ប៉ុន្តែឆ្នាំនេះបញ្ហាទឹកហាក់លើសកម្រិតបន្តិច ដោយសារតែបញ្ហាភ្លៀងខុសរដូវនិងមានព្យុះទឹកភ្លៀង ហើយព្យុះនេះក៏បង្កឱ្យមានទឹកដក់ក្នុងស្រែ ច្រើនបង្កឱ្យមានការលំបាកដល់ការប្រមូលផលរបស់ប្រជាកសិករ។
លោក វ៉ី សំណាង ក៏បានសម្តែងនូវការសោកស្តាយចំពោះទិន្នផលដែលប្រជាកសិករទទួលបានក្នុងឆ្នាំនេះគឺបញ្ហាតតម្លៃចុះថោកជាងឆ្នាំមុនៗដោយឆ្នាំនេះកសិករលក់ ទិន្នផលស្រូវបានតែ១០៥០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ធៀបនឹងឆ្នាំមុនកសិករលក់បានចាប់ពី១១០០រៀលទៅ១៣០០រៀល។ ទោះជាតម្លៃថយមកត្រឹម ១០៥០ រៀលក្នុងមួយគីឡូក្រាមក៏កសិករនៅតែចំណេញខ្លះដែរ គ្រាន់ថាការចំណេញនេះវាមិនសមតាមទៅតាមអ្វីដែលពួកគាត់រំពឹងទុក ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ