Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ ៧៦ គ្រួសារក្នុងស្រុកកំពង់លែង រងគ្រោះដោយសារខ្យល់កន្ត្រាក់

បានផុស

នៅ

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ ២០២១ នេះបានចុះសួរសុខទុក្ខ និងបាននាំយកអំណោយរបស់ឯកឧត្តម អ៊ុក រ៉ាប៊ុន ចែកជូនប្រជាពលរដ្ឋនៅក្នុងឃុំផ្លូវទូក ដែលបានរងគ្រោះ ដោយខ្យល់ព្យុះកន្ត្រាក់ខូចខាតផ្ទះចំនួន ៧៦ គ្រួសារផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមានរបស់ថ្នាក់ដឹកនាំខេត្តក្នុងពិធីនេះរួមមាន លោកជំទាវ កែវ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តមអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកស្នងការនគរបាលខេត្ត និងឯកឧត្តម លោកជំទាវ លោក លោកស្រីនៅក្នុងក្រុមការងារ ថ្នាក់កណ្ដាល ថ្នាក់ខេត្ត និងថ្នាក់ស្រុក និងលោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូបទៀតក៏បានចូលរួមផងដែរ។

នៅក្នុងពិធីចុះចែកអំណោយ និងសួរសុខទុក្ខនេះ ឯកឧត្តមអភិបាលខេត្ត បានជម្រាបដល់ប្រជាពលរដ្ឋទាំង ៧៦​គ្រួសារថា ដើម្បីជួយសម្រាលដល់ការលំបាកជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់ព្យុះកន្ត្រាក់ចំនួន ៧៦ គ្រួសារនេះ នៅថ្ងៃទី១១ និង១២ ខាងមុខនេះ កម្លាំងចម្រុះរបស់ខេត្ត និងស្រុក នឹងចុះជួយរៀបចំ និងជួសជុលលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដែលរងការខូចខាតឡើងវិញ។

នៅក្នុងពិធីនេះ លោក ចេងចាន់ដូណា អភិបាលស្ដីទី ស្រុកកំពង់លែងបានឲ្យដឹងថា ឃុំផ្លូវទូក មានចម្ងាយ ផ្លូវប្រមាណជា ៣៦គីឡូម៉ែត្រ ពីទីរួមស្រុកកំពង់លែង ចែកចេញជា៣ ភូមិ គឺភូមិផ្លូវទូក ភូមិថ្នល់ឈើ ទា ល និងភូមិពាមខ្នង មានប្រជាជនសរុបចំនួន ៣៩៦៣នាក់ ស្មើនឹង ៩៨៣គ្រួសារ ប្រជាពលរដ្ឋភាគច្រើ នមានមុខរបរធ្វើស្រែចម្ការ និងនេ សាទត្រី។

នៅក្នុងផែនការបម្លាស់ទីផ្ទះបណ្ដែតទឹកនៅឆ្នាំ២០២០ និង ២០២១ នេះ ប្រជាពលរដ្ឋក្នុងឃុំផ្លូវទូកចំនួន ៧២១ គ្រួសារបានធ្វើការបម្លាស់ទីមកតាំងទីលំនៅលើគោករួចរាល់ហើយ។

ដោយឡែកផ្ទះបណ្ដែតទឹកដែលរងគ្រោះដោយសារខ្យល់ព្យុះកន្ត្រាក់ចំនួន៧៦ខ្នងនេះ ពួកគាត់ក៏កំពុងត្រៀមអូសឡើង​គោកឲ្យអស់ផងដែរនៅក្នុង ឆ្នាំ ២០២១ នេះផងដែរ៕

អត្ថបទៈ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម