Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពត ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី មកពីរោងចក្រ២ ក្នុងសង្កាត់បឹងទូក ក្រុងបូកគោ

បានផុស

នៅ

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនី នៅរោងចក្រចំនួន២ក្នុងសង្កាត់បឹងទូក ក្រុង​បូកគោ ខេត្តកំពត គឺ​រោងចក្រ ឃី​មី​ហ្គា​មេន ដែលមាន​កម្មករ និយោជិត​ចំនួន ២.២៥៤​នាក់ ស្រី​១.៨៨៦​នាក់ ក្នុងនោះ​អ្នកមាន​ផ្ទៃពោះ​៦៤​នាក់ និង​រោងចក្រ​ជី អាយ អេ ដែលមាន​កម្មករ​សរុប​ចំនួន​៤១៨​នាក់ ស្រី​ចំនួន ៣២៧​នាក់ ក្នុងនោះ​អ្នកមាន​ផ្ទៃពោះ​១០​នាក់​ នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អញ្ជើញ​ចូលរួម​អមដំណើរ​ក្នុង​ពិធី​នេះ​រួមមាន​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោកស្នងការ លោក​មេបញ្ជាការ​កងក​ម្លាំ​ង​ទាំងបី​ប្រភេទ លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោក​អភិបាល​នៃ​គណៈ​អភិបាលក្រុង​កំពត លោក​ចៅសង្កាត់ ក្រុមប្រឹក្សា​សង្កាត់ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពត និង​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ខេត្តកំពត​។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន កូនក្មួយ​កម្មករ កម្មការិនី ពិសេស​ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក ក៏ដូចជា​ព្រះរាជាណាចក្រ​កម្ពុជា​យើង​កំពុងតែ​យាយី​ដោយ​ជំងឺ​កូ​វីដ​-១៩ ដោយ​សម្តេច​បាន​ស្វះ​ស្វែងរក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ជាពិសេស​បងប្អូន កូនក្មួយ​កម្មករ កម្មការិនី​យើង​ក៏​សម្តេច​បាន​គិតគូរ​រៀបចំ​ចាក់​វ៉ាក់សាំង​ជូន​គ្រប់ៗ​គ្នា​ផងដែរ​។​

​ឯក​ឧ​ត្តម​អភិបាលខេត្ត បានបញ្ជាក់​ទៀតថា ដោយ​ប្រទេស​យើង​មាន​សុខសន្តិភាព​ពេញបរិបូរណ៍ ទើប​មាន​ក្រុមហ៊ុន​ផ្សេងៗ​មកពី​បរទេស​ធ្វើការ​វិនិយោគ រកស៊ី​បង្កើតជា​រោងចក្រ សហគ្រាស នៅក្នុង​ប្រទេស​កម្ពុជា​យើង​យ៉ាងច្រើន​ស្អេកស្កះ ដែល​បាន​នាំមក​នូវ​ការងារ​ជាច្រើន​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​យើង​ធ្វើ ដោយបាន​រួមចំណែក​កាត់បន្ថយ​នូវ​អត្រា​នៃ​ភាពក្រីក្រ​បាន​មួយចំណែក​ធំ​។ ​ដូច្នេះ​ដើម្បីឱ្យ​ការងារ​កាន់តែ​មាន​ភាព​ប្រសើរឡើង ឯកឧត្តម អភិបាល​ខេត្តកំពត សូមឱ្យ​កូនក្មួយជា​កម្មករ កម្មការិនី និង​ម្ចាស់​រោងចក្រ សហគ្រាស ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​ការងារ នៃ​ព្រះរាជា​ចក្រ​កម្ពុជា​។​

​ក្នុងឱកាស​នោះ ឯកឧត្តម បាន​ចែក​សម្ភារៈ និង​ថវិកា​មួយចំនួន​ដល់​ក្មួយៗ​កម្មការិនី​ ដែលមាន​ផ្ទៃពោះ​ចំនួន​៧៤​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​សារុង​ចំនួន​០៣ និង​ថវិកា​១០​ម៉ឺន​រៀល​។​

​សូមជម្រាបថា រោងចក្រ​ឃី​មី​ហ្គា​មេន មាន​ផ្ទៃដី​សរុប​ចំនួន ១៦.០០០​ម៉ែត្រការ៉េ អគារ​ផលិតកម្ម​មាន​ចំនួន​០៤​អគារ សកម្មភាព​ផលិត លី​អូរ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​រលួស សង្កាត់​បឹង​ទូក ក្រុង​បូកគោ សកម្មភាព​នាំចេញ​ទៅ​ប្រទេស​អូស្ត្រាលី បារាំង អេ​ស្ប៉ា​ញ និង​ចក្រភព​អង់គ្លេស​។​ ចំពោះ​រោងចក្រ ជី អាយ អេ មាន​ផ្ទៃដី​សរុប​៤.៧០០​ម៉ែត្រការ៉េ អគារ​ផលិតកម្ម​មាន​ចំនួន​០២​អគារ សកម្មភាព​ផលិត ផុង​អាវយឺត មាន​ទីតាំង​ស្ថិតនៅ​ភូមិ​រលួស សង្កាត់​បឹង​ទូក ក្រុង​បូកគោ សកម្មភាព​នាំចេញ​ទៅ​រាជធានី​ភ្នំពេញ​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម