Connect with us

ព័ត៌មានជាតិ

ប្រព័ន្ធ SIS របស់ មិត្តហ្វូន ទទួលពានរង្វាន់ជា«ដំណោះស្រាយ IT សម្រាប់ធុរកិច្ចល្អបំផុតប្រចាំឆ្នាំ»

បានផុស

នៅ

ប្រព័ន្ធអប់រំឌីជីថលនៅលើអនឡាញរបស់ក្រុមហ៊ុន មិត្តហ្វូន ត្រូវបានផ្ដល់ចំណាត់ថ្នាក់ជា«ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានធុរកិច្ចល្អបំផុតប្រចាំឆ្នាំ» ដោយ​ស្ថាប័ន Globee Awards ដែលជា​កម្មវិធី​ផ្ដល់​ពានរង្វាន់​និង​ចំណាត់ថ្នាក់​ធុរកិច្ច​អន្តរជាតិ​ដ៏​ល្បីល្បាញ​មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​សាលារៀន (SIS) ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន មិត្ត​ហ្វូ​ន ដោយមាន​ការគាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ដោយ​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ។

​យោងតាម​ផែនការ SIS នឹងត្រូវ​ដាក់ពង្រាយ​នៅតាម​សាលារៀន​ចំនួន ១០០០​កន្លែង នៅ​ទូទាំងប្រទេស​កម្ពុជា ហើយ​នៅ​ដំណាក់កាល​ដំបូង ប្រព័ន្ធ​នេះ​ត្រូវបាន​សាលារៀន​ចំនួន ៣០០​កន្លែង បាន​ប្រើប្រាស់​រួចជាស្រេច​ហើយ ដោយ​ក្នុងនោះ​មាន​សិស្ស​ចំនួន​ជាង ៣០០.០០០​នាក់ និង​គ្រូ​ជាង ២០.០០០​នាក់ ។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​គណៈ​គ្រប់គ្រង​របស់ មិត្ត​ហ្វូ​ន ។

​លោក ហ្វុ​ង វ៉ាន់ គឿង អគ្គនាយក​ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​មានប្រសាសន៍ថា ប្រព័ន្ធ SIS ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័ន​អន្តរជាតិ Globee Awards ថា​ជា​កម្មវិធី​អប់រំ​ឌីជីថល​មួយ​ដែល​ស្ថិត​ក្នុងចំណោម​កម្មវិធី​លំដាប់​កំពូលៗ​នៅលើ​ពិភពលោក។

​លោក​បាន​ថ្លែងប្រាប់​យ៉ាង​ដូច្នេះ​ថា ៖ «​រួមគ្នា​ជាមួយនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សៗ​នៅលើ​ពិភពលោក ដូចជា IBM, HP និង Samsung ដែរ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ប្រចាំ​កម្ពុជា សម្រេចបាន​នូវ​ចំណាត់ថ្នាក់​លំដាប់​កំពូល នៅក្រោម​ចំណាត់​ប្រភេទ​នៃ​ពានរង្វាន់​ធុរកិច្ច​ឆ្នើម​អន្តរជាតិ ដោយ​ទទួលបាន​ទាំង​ពានរង្វាន់​មាស​និង​ប្រាក់ សម្រាប់​ប្រព័ន្ធ​អប់រំ​ឌីជីថល​របស់ខ្លួន ។​»

​លោក​បាន​បន្ថែមថា «​ពានរង្វាន់​ទាំងនេះ​បញ្ជាក់​ជាថ្មី​ម្ដងទៀត​អំពី​ភាព​ឈានមុខ​គេ​របស់ មិត្ត​ហ្វូ​ន នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល ។ ហើយ​សមិទ្ធផល​នេះ កាន់តែ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​បន្ថែមទៀត ក្នុងការ​នាំមក​នូ​វ​នវានុវត្តន៍​ផ្នែក​បច្ចេកវិទ្យា​និង​ឌីជីថល​ច្រើន​ថែមទៀត មក​ក្នុង​ទីផ្សារ​កម្ពុជា ។​»

​យោងតាម​ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​ឲ្យ​ដឹងថា ប្រព័ន្ធ SIS ផ្ដល់នូវ​អត្ថប្រយោជន៍ ៣ សំខាន់ៗ ដល់​អ្នកប្រើប្រាស់ ។ ទីមួយ ប្រព័ន្ធ​នេះ​ផ្ដល់នូវ​កម្មវិធី​អន​ឡាញ​មួយ​ដែល​អ្នកប្រើប្រាស់​អាច​ចូល​ប្រើ​វា​បាន​ដោយ​ប្រើ​អ៊ីនធឺណិត ។ ទី​ពីរ ប្រព័ន្ធ​នេះ​ផ្ដល់​កម្មវិធីសិក្សា​បត់បែន​បាន​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​សាលារៀន និង​ទី​បី វា​ផ្ដល់នូវ​អត្ថប្រយោជន៍​ផ្នែក​ត​ភ្ជាប់​ដោយ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ទូរ​ស័ព្ទ​មិត្ត​ហ្វូ​ន អាច​ចូល​ប្រើ​ប្រព័ន្ធ SIS ដោយ​មិន​គិតថ្លៃ​អ៊ីនធឺណិត។ គម្រោង SIS បង្កើតឡើង​ក្នុង​គោលដៅ​ចូលរួមចំណែក​ដល់​កិច្ចអភិវឌ្ឍន៍​នៃ​វិស័យ​អប់រំ​របស់​កម្ពុជា តាមរយៈ​ការផ្ដល់​សេវាកម្ម​ឌីជីថល​ដល់​សាលារៀន​ជាង ១០០០​កន្លែង នៅ​ទូទាំងប្រទេស។

​គម្រោង​ឌីជីថល​មួយ​នេះ​មាន​គោលបំណង​លើកកម្ពស់​បទពិសោធន៍​របស់​សិស្សានុសិស្ស តាមរយៈ​៖

​ ​បង្កលក្ខណៈ​ឲ្យ​សិស្ស​ចូល​ប្រើ​តាមរយៈ​កម្មវិធី​អេប​ទូរ​ស័ព្ទ​ដៃ ឬ​កម្មវិធី​នៅលើ​អន​ឡាញ​

​ ​ផ្ដល់​ជម្រើស​សម្បូរបែប​សម្រាប់​ការសិក្សា​តាម​អន​ឡាញ

​ ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​តាមដាន​លទ្ធផល​សិក្សា​របស់​សិស្ស និង​ពង្រឹង​កម្មវិធី​អន្តរាគមន៍

​ ​ផ្ដល់​លទ្ធភាព​ដល់​បុគ្គលិក​សិក្សា​ក្នុងការ​រៀបចំ​ចាត់ចែង​ថ្នាក់រៀន​នៅលើ​អន​ឡាញ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម