Connect with us

ព័ត៌មានជាតិ

ចោរឆក់កាបូបអ្នកធ្វើអនាម័យអស់លុយជាង១ពាន់ដុល្លារទាំងព្រឹកនៅខណ្ឌពោធិ៍សែនជ័យ​

បានផុស

នៅ

ជនសង្ស័យ១​ក្រុម​មាន​បក្ខពួក៤​នាក់ បានធ្វើ​សកម្មភាពឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​បានសម្រេច ខណ​:​កំពុង​ជិះ​ម៉ូតូ​ទៅ​កន្លែងធ្វើការ បង្ក​ការ​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​០៧និង​៣៥​នាទី ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅតាម​មហាវិថី ឈ្នះឈ្នះ ភូមិ​ស្រែ​តេ​ជ្ជ​: សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ជុំ ផា ហៅ ជាម ភេទ​ស្រី អាយុ​៤២​ឆ្នាំ មុខរបរបុគ្គលិក​កម្មករ​ផ្នែក​អនាម័យ មាន​ទីលំនៅ ខេត្តកំពុងស្ពឺ បាត់បង់​ក្នុង​កាបូប​ លុយ​ចំនួន៦០​ម៉ឺន​រៀល ខ្សែក​ប្លា​ទីន៥​ជី ចិញ្ចៀន​ប្លា​ទីន ២,៥​ជី ទូរស័ព្ទដៃ ១​គ្រឿង អត្តសញ្ញាណប័ណ្ណ និង​ឯកសារ​មួយចំនួនទៀត សរុប​ជា​ទឹកប្រាក់​អស់​ជាង១​ពាន់​ដុល្លារ ។​

ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​រូបគាត់​ជិះ​ម៉ូតូ ធ្វើដំណើរ​​មកពី​មើល​ផ្ទះ​នៅខេត្តកំពង់ស្ពឺ​ ឆ្ពោះទៅ​កន្លែងធ្វើការនៅ​ខណ្ឌចំការមន ដោយ​ធ្វើដំណើរ​កាត់​តាម​មហាវិថី ឈ្នះ ឈ្នះ ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុចកើតហេតុ​ ស្រាប់តែ​លេចមុខ​ជនសង្ស័យ១​ក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូហុងដា​សេ​១២៥ ចំនួន២​គ្រឿង តាម​ពីក្រោយ ដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ក្រុម​ជនសង្ស័យ ឆក់យក​កាបូប​លុយ​របស់គាត់​គេចខ្លួន​បាត់ ដែល​ធ្វើអោយ​រូបគាត់​ដួល​ម៉ូតូ​រងរបួស​ផងដែរ ។​

បើតាម​ប្រភពពី​ប្រជាពលរដ្ឋដែល​នៅក្បែរ​កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា នៅ​ទីតាំង​កើតហេតុ​តែងតែមាន​បទល្មើស​ឆក់កើត​ឡើងជា​ហូរហែរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ខ្លាំងណាស់ ។​

ដោយ​បញ្ហា​នេះ ពួកគាត់សូម​ស្នើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ មេត្តាជួយ​ពង្រឹង​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អប្រសើរ​ផង៕

អត្ថបទ៖ រ៉ាវុទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៣ នាទី មុន

ក្រសួងអភិវឌ្ឍន៍ជនបទ ​ចេញសេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញចូលរួមពិគ្រោះថ្លៃ និងដេញថ្លៃដោយប្រកួតប្រជែង​ជាសាធារណៈ​សម្រាប់ឆ្នាំ២០២៤ ជូន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តព្រះសីហនុ​

ព័ត៌មានជាតិ២៤ នាទី មុន

កម្ពុ​ជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នា​លើឯកសារចំនួន៧

ព័ត៌មានជាតិ៤៣ នាទី មុន

ក្រុមឈ្មួញឈួសដីព្រៃរបស់រដ្ឋក្នុងតំបន់ព្រៃឡង់ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈមិនទាន់ឃើញអាជ្ញាធរបង្ក្រាប

សេចក្ដីជូនដំណឹង៥៣ នាទី មុន

ក្រុមហ៊ុន Smart Axiata ប្រកាសពីវត្តមានរបស់ខ្លួនជាដៃគូឧបត្ថម្ភធំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២

កីឡា១ ម៉ោង មុន

ប៉ាឡេស្ទីន​ អំពាវនាវ​ឲ្យ FIFA ដាក់​ទណ្ឌកម្ម​លើ បាល់ទាត់អ៊ីស្រាអែល

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម