Connect with us

ព័ត៌មានជាតិ

កសិករ​ខេត្តរតនគិរី​រីករាយ​ជាមួយ​ទិន្នផល​សណ្តែកសៀង​និង​តម្លៃ​ខ្ពស់ជាង​ឆ្នាំមុន

បានផុស

នៅ

កសិករ​ខេត្តរតនគិរី​រីករាយ​ជាមួយ​ផលស​ណ្តែ​ងក​សៀង​ដែល​ទទួលបាន​ទិន្នផល​ខ្ពស់​និង​មានតម្លៃ​ល្អ ,​ខណៈ​ការ​ប្រមូល​ផល​សណ្តែកសៀង​ត្រៀប​បញ្ចប់ រដូវ​កាល​ដោយ​ទទួលបាន​បាន​ទិន្នផល​ជាង ៥០០០ តោន លើ​ផ្ទៃដី​ជាង ៤០០០ ហិកតា​ ឯ​តម្លៃ​វិញ ២៥០០ រៀល​ក្នុង​មួយ​គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តរតនគិរី លោក សយ សូ​ណា បាន​ឲ្យ​ដឹង​ថា ការ​ប្រមូល​ផល​សណ្តែក​សៀង​នៅក្នុង​ខេត្តរតនគិរី​បាន ឈាន​ជិត​ដល់​ការ​បិទ​រដូវ​កាល​ប្រមូល​ផល​ហើយ ។

លោក​បន្ត​ថា​ ឆ្នាំនេះ​ដោយសារ​មិន​ខូច​ដោយសារ​ទឹកភ្លៀង​ធ្វើ​ឲ្យ​ការ​ប្រមូល​ផល​សណ្តែកសៀង​លើ ផ្ទៃដី​ជាង​៤០០០​ហិកតា ទទួល​បាន​ទិន្នផល​សរុប​ប្រមាណ​ជាង ៥ ០០០ តោន​ច្រើនជាង​ឆ្នាំ​២០២០ ។ ចំណែក​តម្លៃ​ក៏​ល្អ​គឺ​លក់​បាន​២.៥០០​រៀល​ក្នុង មួយ​គីឡូក្រាម ដែល​កាលពី​ឆ្នាំ ២០២០ តម្លៃ​សណ្តែកសៀង ១ គីឡូក្រាម​បាន​ត្រឹម​ពី​១.៨០០​រៀល​ទៅ​២.០០០​រៀល ប៉ុណ្ណោះ​។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា ​ការ​ប្រមូល​ផល​សណ្តែកសៀង​មកដល់ពេលនេះ​(១១ វិច្ឆិកា​)​ជិត​អស់ហើយ​ប្រមូលបាន​ប្រមាណ​ជា​៥​ពាន់​តោន​ដោយ​ក្នុង មួយ​ហិកតា​បាន​ផល​ពី ១ តោន​កន្លះ ទៅ​២​តោន ល្អ​ជាង​កាលពី​ឆ្នាំមុន​ដែល​ភាគច្រើន​បាន​ខូច​ដោយសារ​ទឹកភ្លៀង​កើតមាន​ចំពេល​កំពុង​ប្រមូល​ផល​ធ្វើ ឱ្យ​សណ្តែក​ដុះ​ខូច​អស់​ច្រើន​។ សណ្តែក​សៀង​ក្នុង​ខេត្តរតនគិរី​ត្រូវ​បាន​ឈ្មួញ​ប្រមូល​ទិញ​យកទៅលក់​នៅ​ប្រទេស​វៀតណាម៕

ដោយ​ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម