Connect with us

ព័ត៌មានជាតិ

មេខ្យល់​បម្រុង​នាំ​ពលករ​ទៅថៃ ​ត្រូវ​កម្លាំង​នគរបាល​ព្រំដែន​ឃាត់ខ្លួន​ក្នុង​រថយន្ត​២​គ្រឿង និង​ពលករ​ខ្មែរ១៤​នាក់

បានផុស

នៅ

បន្ទាយមានជ័យ ៖ ម្តង​នេះ​មេខ្យល់​អស់លក្ខណ៍​ម្នាក់​ ដែល​មាន​គំនិត​នាំ​ពលករ​១៤​នាក់​បម្រុង​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើ​ដឹក​តាម​រថយន្ត​២​គ្រឿង​ ត្រូវ​កម្លាំង​នគរបាល​ព្រំដែន​ឃាត់​រថយន្ត​ទាំង​២​នេះ​បាន​ក្នុង​រថយន្ត​មាន​ពលករ​ខ្មែរ​ចំនួន១៤​នាក់​ ក្នុង​នោះ​មាន​មេខ្យល់​ម្នាក់​ទៀត​ចុះ​គេច​បាត់​នៅវេលា​ម៉ោង ១១ យប់ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ ចេញ​ភូមិ គីឡូម៉ែត្រ ៤ សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការ​រង​ទទួល​ផែន​ការងារ​ព្រំដែន​នៃ​ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​អ្នក​យក​ព័​ត៌មាន​ឲ្យ​ដឹង​ថា​ អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្ត​បន្ទាយមានជ័យ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់​រថយន្ត​បាន​២​គ្រឿង​។

លោក​ឧ​ត្តម​សេនីយ៍​ត្រី អ៊ុ សុផល បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ថា ​រថយន្ត​ទាំង​២​គ្រឿង​នោះ​មាន ម៉ាក​សាំ យ៉ុង ពណ៌ស ផ្លាក​លេខ 2V.2810 ភ្នំពេញ និង ១​គ្រឿង​ទៀត​រថយន្ត​មាន​ម៉ាក​កា ម៉ា រី សេរី ៩៥ ពណ៌ស ផ្លាកលេខ 2A.2155 បាត់ដំបង។

រថយន្ត​ទាំង​២​គ្រឿង​នោះ​ក្រោយពី​ដឹក​ពលករ​ចេញពី​ភូមិ គីឡូម៉ែត្រ ៤​ឆ្ពោះ​មកកាន់​ស្រុក​ម៉ាឡៃ​បើក​មកដល់ ចំណុច ផ្លូវកែង ខ្លា ងាប់ ស្រុក ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ រថយន្ត ទាំង ២ នេះ​ដោយ​ឃើញ​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​នោះ​អ្នក​បើករថយន្ត​ម៉ាក​សាំ យ៉ុង ពណ៌ ស​ចុះ​គេចខ្លួនបាត់​ក្នុង​នោះ​សមត្ថកិច្ច បាន ឃាត់ រថយន្ត ម៉ាក កាម៉ារី ១ គ្រឿង ដែល​ជា​អ្នក​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​អ្នកបើក​ឈ្មោះ ឈុំ សា ផុន ភេទ ប្រុស អាយុ ២៨ ឆ្នាំ រួម និង​ពលករ ចំនួន ១៤ នាក់។ ​ពលករ​ទាំង​១៤​នាក់​បាន​បញ្ជូន​មកកាន់ ប៉ុស្តិ៍​រដ្ឋបាល​ឃុំទួលពង្រ ដើម្បីសាកសួរ។

តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ ឈុំ សា ផុន​បាន​ប្រាប់​សមត្ថកិច្ច​ថា​ ខ្លួន​ជា​អ្នក​ដឹក​មនុស្ស​ពី​ស្រុក​ខ្មែរ ឆ្លងដែន​យក​ទៅ​ឲ្យ​មេខ្យល់ នៅ​ប្រទេស​ថៃ​ក្នុង​ម្នាក់​ជូន​យក​ទៅ​ឲ្យ​មេខ្យល់​នៅ​ថៃ​១.០០០​បាទ​នេះ​ជា​ឈ្នួល​ជួន​ទៅ​។

លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្ត​ថា ​រថយន្ត ដឹក ពលករ ទាំង​២​គ្រឿង​និង អ្នក​បើក​រថយន្ត​រួម និង ពលករ ទាំងអស់ បាន​ជញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ​ចាត់​ការ​បន្ត​ហើយ៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម