Connect with us

ព័ត៌មានជាតិ

លោក ឆាយ គឹម​ខឿន បញ្ជាក់​ពី​ការបញ្ជូន​ខ្លួន​អតីត​សកម្មជន CNRP ២​នាក់ ពី​ប្រទេស​ថៃ

បានផុស

នៅ

ថ្មីៗ​នេះ ប្រព័ន្ធ​ព័ត៌មាន​ប្រឆាំង​មួយចំនួន​បាន​ផ្សព្វផ្សាយ​ថា សមត្ថកិច្ច​ថៃ កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​ចាប់ខ្លួន​លោក វឿន វាសនា ហៅ​ក្រញូង​ព្រៃ​ឡង់ និង​លោក វឿ​ង សំណាង អតីត​សកម្មជន CNRP សរុប​ចំនួន​២​នាក់ បញ្ជូនមក​ប្រទេស​កម្ពុជា តាម​សំណើ​របស់​កម្ពុជា ហើយ​ថា ការចាប់ខ្លួន​នេះ ត្រូវបាន​សមត្ថកិច្ច​ក​ម្ពុ​ជា សហការ​ជាមួយ​អាជ្ញាធរ​ថៃ ប៉ុន្តែ​ព័ត៌មាន​នេះ ត្រូវបាន​ច្រានចោល ដោយ​មន្ត្រីជាន់ខ្ពស់​នគ​របាល​ជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​នេះ​ថា ករណីនេះ​មិនមែនជា​ការចាប់​បញ្ជូន​ទេ ពួកគេ​ត្រូវបាន​អាជ្ញាធរ​ថៃ​បណ្ដេញចេញ ទាក់ទង​ទៅនឹង​ការរស់នៅ​ដោយ​ខុសច្បាប់​។ លោក​ថា អាជ្ញាធរ​ថៃ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​តែប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​ពីរ​នាក់​នេះ មាន​ដីកា​ពី​កម្ពុជា​ស្រាប់ នៅពេល​សមត្ថកិច្ច​ថៃ​បណ្ដេញចេញ យើង​ក៏​ទទួលយក សម្តថ​កិច្ច​យើង​គ្រាន់តែ​អនុវត្តតាម​ដីកា​តែប៉ុណ្ណោះ​។

ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បដិសេធ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​មួយចំនួន​កន្លងមក​ថា អាជ្ញាធរ​ថៃ​បាន​ចាប់ខ្លួន​តាម​សំណើ​របស់​អាជ្ញាធរ​កម្ពុ​ជា​។ លោក​ថា វា​ជាការ​អនុវត្ត​ច្បាប់​ច្បាប់​អន្តោប្រវេសន៍​របស់​អាជ្ញា​ធរ​ថៃ ហើយ​នៅ​ប្រទេស​ណា​ក៏​ដូចគ្នា​ដែរ នៅពេល​បណ្ដេញចេញ គឺ​ត្រូវតែ​បណ្ដេញ​មក​ប្រទេស​កំណើត​។

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន ពីរ​នាក់​នោះ ប្រហែលជា​មកដល់​កម្ពុ​ជា​ហើយ ដោយសារតែ​ការបញ្ជូន​មក​តាំងពី​ថ្ងៃទី​១០ ខែវិច្ឆិកា ម្ល៉េះ​។ លោក​ថា នីតិវិធី​បន្ត​យ៉ាងណា វា​ជា​រឿង​របស់​តុលាការ ប៉ុន្តែ​សមត្ថកិច្ច​គ្រាន់តែ​អនុវត្តតាម​ដីកា ចាប់​បញ្ជូនទៅ​តុលាការ អនុវត្តតាម​នីតិវិធី​តែប៉ុណ្ណោះ​។

សូមបញ្ជាក់ថា ឈ្មោះ វឿន វាសនា ហៅ​ក្រញូង​ព្រៃ​ឡង់ និង​ឈ្មោះ វឿ​ង សំណាង ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពីបទ “​រារាំង​ដល់​ការអនុវត្ត​វិធានការ​” និង​បទ “​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” ប្រព្រឹត្ត​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២១ ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស តាម​មាត្រា​១១ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នេះ​បើតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចុះ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២១​។

ជាការ​កត់សំគាល់ នៅតាម​បណ្តាញ​សង្គម​របស់ខ្លួន ពួកគេ​ទាំងពីរ​នាក់​តែងតែ​ប្រើពាក្យ​ធ្ងន់ៗ វាយប្រហារ ជេរ ប្រមាថ យ៉ាងធ្ងន់ធ្ងរ​ដល់​ថ្នាក់ដឹកនាំ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មិនមែន​ជាការ​រិះគន់​ដើម្បី​ស្ថាបនា​នោះទេ ហើយ​កាលពី​ថ្ងៃទី​៩ ខែតុលា កន្លងទៅ​ថ្មីៗ​នេះ ម្ចាស់​ហ្វេ​ស​ប៊ុ​ក ព្រៃ​ឡង់ គ្រញូង ដែល​គេ​ស្គាល់​ថា ជា​របស់​ឈ្មោះ វឿន វាសនា បាន​ចូលទៅ ខម​មិន (Comment) នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​សរសេរ​កំណាព្យ​រិះគន់​ធ្ងន់ៗ​ដោយ​ពាក្យ “​កែ​ច្បាប់​បំផ្លាញ​ជាតិ និង​ដឹកនាំ​ប្រទេស​ធ្វើ​ឲ្យ​រលាយ​ទឹកដី​ព្រៃឈើ​” ជាដើម​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១០ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម