Connect with us

ព័ត៌មានជាតិ

លោក​ម៉ៅ ធនិន បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ទូក​មាស ខូចខាតរាប់ឆ្នាំ

បានផុស

នៅ

ខេត្តកំពត៖ ផ្លូវទូកមាសពោធិ៍តាស៊ុយ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣១ ចាប់ពីចំណុចផ្សារស្រុកបន្ទាយមាស ខេត្តកំពត មានប្រវែង១៣គីឡូម៉ែត្រ បានបើកការដ្ឋានជួសជុល នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត។ 

លោក​ម៉ៅ ធនិន អភិបាលខេត្តកំពត បានគូសបញ្ជាក់ថា ផ្លូវមួយខ្សែនេះ(ផ្លូវពោធិ៍តាស៊ុយ)រងការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ ដែលបង្កការលំបាកក្នុងការធ្វើដំណើរ ពិសេសកូន ក្មួយ ជាសិស្សានុសិស្ស ពិបាកធ្វើដំណើរទៅសាលារៀន លោកបានជំរុញដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីពន្លឿនជួសជុលផ្លូវ១ខ្សែដែលមានប្រវែងសរុប១៣គីឡូម៉ែត្រឱ្យបានឆាប់បំផុត សម្រាប់បង្កភាពងាយស្រួលដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សសម្រាប់​ធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមរបាយការណ៍របស់ លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពត បានឱ្យដឹងថា ផ្លូវទូកមាសពោធិ៍តាស៊ុយមានប្រវែង១៣គីឡូម៉ែត្ របែកចេញពីផ្លូវជាតិលេខ៣១ក្បែរចំណុចមុខសាលាស្រុកបន្ទាយមាស ឆ្ពោះទៅកាន់ព្រំប្រទល់ខេត្តតាកែវ។ ផ្លូវមួយខ្សែនេះមានស្ថានភាពខូចខាតជាយូរឆ្នាំមកហើយ។

បន្ទាប់ពីផ្លូវរងការខូចខាតប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវមួយខ្សែនេះ មានក្តីលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរប្រចាំថ្ងៃ។ ដោយផ្តោតលើសំណូមពររបស់ប្រជាពលរដ្ឋដែលសូមឱ្យមានកិច្ចអន្តរាគមន៍ ឯកឧត្តម ម៉ៅ ធនិន ក៏បានជំរុញដល់មន្ទីរអភិវឌ្ឍន៍ជនបទពន្លឿនក្នុងការបើកការដ្ឋានស្ថាបនាឱ្យបានឆាប់រហ័សបំផុត។

បច្ចុប្បន្នផ្លូវមួយខ្សែនេះត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទចុះកិច្ចសន្យាសាសង់ជាមួយក្រុមហ៊ុនកូរ៉េ ILSUNG Costruction Co, LTD កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ក្រោមហិរញ្ញប្បទានរបស់សាធារណរដ្ឋកូរ៉េ៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម