Connect with us

ព័ត៌មានជាតិ

ក្មេង​៣​នាក់ ពុល​ផ្លែ​ល្ហុងខ្វង ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ ខេត្ត​បន្ទាយមានជ័យ​

បានផុស

នៅ

​ក្មេង​ប្រុស​ចំនួន​៣​នាក់ ត្រូវ​បាន​ឪពុកម្តាយ​ដឹក​ទៅ​សង្គ្រោះ​ជាបន្ទាន់​ភ្លាម​ នៅ​មន្ទីរពេទ្យ​ពេល​ដែល​ក្មេង​ទាំង​៣​នាក់​នោះ បាន​ហូប​ផ្លែ​ល្ហុង​ខ្វង​ បណ្តាល​ឲ្យ​ពុលកាល​ពី​ថ្ងៃ​ទី​៣ ​ខែ​ធ្នូ​ ឆ្នាំ​២០២០ នៅ​ភូមិ​ចក់​ពួក ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ​ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា កុមារ​រងគ្រោះ ទាំង​៣​នាក់ ទី​១. ​ឈ្មោះ​ ទី ភ​ត្រា ភេទ​ប្រុស​ អាយុ ៥​ឆ្នាំ, ទី​២​. ឈ្មោះ សំអាង រ៉ា​យុន ភេទ​ប្រុស អាយុ​៥​ឆ្នាំ, ទី​៣. ​ឈ្មោះ សំអាង រ៉ា​យុគ ភេទ​ប្រុស អាយុ​៣​ឆ្នាំ​ ទាំង​៣​នាក់​រស់ នៅ​ភូមិ​ចក់​ពួក ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។​ លោក​អធិការ​បាន​បញ្ជាក់​ថា ​នៅ​ពេល​កើតហេតុ ឪពុកម្តាយ​ក្មេង​ទាំង​៣​នាក់ មិនបាន​នៅផ្ទះ ដោយ​រវល់​ទៅ​ធ្វើ​កម្មករ​ស៊ីឈ្នួល​ដក​ដំឡូង​មី​ឲ្យ​គេ ទុក​ក្មេងៗ​ទាំងនេះ នៅ​នឹង​ផ្ទះ​ពេលនោះ​ក្មេង​ទាំង​៣​នាក់ បាន​នាំ​គ្នា​បេះ​ផ្លែ​ល្ហុង​ខ្វង ដែល​ដុះ​តាម​របង​មក​នាំគ្នា​ដុត​ហូប​ ក៏​ពុល​ក្អួតចង្អោរ​តែ​ម្តង​ ទើប​ប្រជាពលរដ្ឋ​និង​ឪពុកម្តាយ​

​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យបង្អែក​ស្រុក​ស្វាយចេក ដោយមាន​អាការៈ​ធ្ងន់ធ្ងរ នៅ​វេលា​ម៉ោង​១ ថ្ងៃ​ទី​៣ ​ខែ​វិច្ឆិកា ក្មេង​ទាំង​៣​នាក់ ត្រូវ​បាន​បញ្ជូន​មក​ម​ន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ស្វាយចេក ដាក់​សេរ៉ូម​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា ជប៉ុន​នៅ​ស្រុក​មង្គល​បូរី​។ ​រហូតមកដល់​ពេលនោះ ​ក្មេង​រងគ្រោះ​មាន​អាការៈ​បាន​ធូរ​ស្បើយ​បន្តិច​ហើយ សង្ឃឹមថា​ដោយ​បាន​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ក្មេង​៣​នាក់​ និង​អាច​ជា​ក្នុង​ពេល​ខាងមុខនេះ​៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​ដំបូង​​បន្លំ​លួច​ទូរសព្ទ សួរ​ចុះ​សួរ​ឡើង​លេច​ធ្លាយ​សំណុំ​រឿង​ជាច្រើនករណី​ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម