Connect with us

ព័ត៌មានជាតិ

លោកតាវ័យជិត៨០ឆ្នាំ ចាប់រំលោភសិស្សសាលាក្នុងថ្នាក់រៀន និងគំរាមសម្លាប់បើហ៊ានប្រាប់ឲ្យគេដឹង

បានផុស

នៅ

កម្លាំងនគរបាលកំពុងស្រាវជ្រាវចាប់ខ្លួនជនសង្ស័យវ័យ៧៩ឆ្នាំម្នាក់ បន្ទាប់ពីទទួលបានពាក្យ​បណ្ដឹងពី​ម្ដាយ​​ក្មេងស្រីសិស្សសាលាម្នាក់ពីបទរំលោភសេសន្ថវៈ និងគំរាមស្លាប់ចោលបើហ៊ានប្រាប់រឿងឲ្យគេ​ដឹង។

តាមរបាយការណ៍សមត្ថកិច្ច កាលថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង១៥និង​៤៥​នាទី ផ្នែក​ជំនាញ​បានទទួល​ពាក្យបណ្ដឹងពី​ឈ្មោះ វ៉ាន់ មុំ ភេទ​ស្រី អាយុ៤១​ឆ្នាំ ជនជាតិខ្មែរ មុខរប​កសិករ ត្រូវជា​ម្ដាយក្មេង​ស្រី​ជនរងគ្រោះ មាន​ទីលំនៅ​ភូមិ​ជ្រោយ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល បានមក​ប្ដឹង​ឈ្មោះ ម៉ី លាក់ ភេទ​ប្រុស អាយុ៧៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ជ្រោយ ឃុំបឹង​ព្រាវ ស្រុកស្រែ​អំបិល ពីបទ​ចាប់រំលោភ​សេពសន្ថវៈ លើ​កូនស្រី​របស់គាត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេងស្រីរងគ្រោះឈ្មោះ វ​.​វ​.​វ ភេទ​ស្រី អាយុ១៥​ឆ្នាំ មុខរបរ​សិស្ស ត្រូវបានជនសង្ស័យចាប់រំលោភ​បាន​សម្រេច១​លើក​នៅក្នុង​ថ្នាក់រៀន កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ២០២១​វេលា​ម៉ោង១៧​និង​១០​នាទី​ ក្រោយពី​សិស្ស​ទាំងអស់​បានចេញ​ពី​សាលារៀន​ទៅផ្ទះ​រៀងៗ​ខ្លួន​អស់។ ​

លុះដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង១៥​និង​០០​នាទី ពេល​កូនស្រី​របស់គាត់​មក​អង្គុយលេង​លើ​បង់ នៅមុខ​បន្ទប់រៀន​ម្នាក់ឯង ស្រាប់តែ​ជន​រូបនេះ​ដើរ​សំដៅ​មក​ចាប់ដៃ​កូនស្រី​គាត់​អូស​ចូលទៅក្នុង​បន្ទប់​រៀន ហើយក៏​ចាប់រំលោភ​បានសម្រេចម្ដងទៀត មិនតែប៉ុណ្ណោះ​ជន​រូបនេះ​បាន​គំរាម​​ថា បើ​ហ៊ាន​យក​រឿង​ទាំងនេះ​ប្រាប់​អ្នកណា​ឲ្យ​ដឹង ​រូបគេ​នឹង​សម្លាប់ចោល​។

ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញ​កំពុងធ្វើការស្រាវជ្រាវតាម​ចាប់​ខ្លួនជនសង្ស័យ​មក​ផ្តន្ទាទោស​តាមច្បាប់​ ខណៈជនសង្ស័យ​កំពុងព្យាយាមគេចខ្លួន៕​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម