Connect with us

ព័ត៌មានជាតិ

មិត្តហ្វូនបន្តរកឃើញអតិថិជនមានសំណាងប្រចាំខែតុលា ពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន5000៛»

បានផុស

នៅ

កាលពីព្រឹកថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2021 មិត្តហ្វូនបានបន្តប្រគល់រង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប iPhone 12 Pro, iPhone 12 mini, iPad 8 Cellular ទៅកាន់អតិថិជន ដែលមាន​សំណាង​ឈ្នះ​ពី​កម្មវិធី «​បញ្ចូល​ឈ្នះ​ពី​កាត​កោស​មិត្ត​ហ្វូ​ន 5000៛» ប្រចាំខែ តុលា នៅឯ​ការិយាល័យ​កណ្តាល​របស់ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ម៉ក សាយ័ណ្ណ រស់នៅ​ខេត្តកំពត ជា​អតិថិជន​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ទូរស័ព្ទដៃ​ទំនើប iPhone 12 Pro បាន​ថ្លែង​ទាំង​អារម្មណ៍​រំភើប​ថា​៖ “​ពេល​ក្រុមការងារ​ខាង​មិត្ត​ហ្វូ​ន​ទាក់ទង​ទៅ​ដំបូង ថា​ខ្ញុំ​បានឈ្នះ​រង្វាន់​ធំ iPhone 12 Pro ពី​ក្រុមហ៊ុន តែ​ខ្ញុំ​គិតថា​នេះ​ជាការ​បោកប្រាស់ ប៉ុន្តែ​ក្រោយពី​ស្តាប់​ការពន្យល់​បកស្រាយ​ពី​ក្រុមការងារ​មិត្ត​ហ្វូ​ន ក៏ដូចជា​ការមិន​តម្រូវឱ្យ​បង់ប្រាក់​អ្វី​មុន​ដូច​ករណី​បោកប្រាស់​ដទៃ ហើយ​ខ្ញុំ​ក៏បាន​ចូល​ទស្សនា​ការផ្សាយ​ផ្ទាល់​តាមរយៈ​ផេ​ក​ផ្លូវការ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ទៀតផង​នោះ​ទើប​ខ្ញុំ​ជឿជាក់ ហើយ​សប្បាយចិត្ត​មែនទែន និង​ឡើងមក​ទទួល​រង្វាន់​តែម្តង ជា​ចុងក្រោយ​ក៏​សូម​អរគុណ​ដល់​ក្រុមហ៊ុន ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង និង​សូម​ជូនពរ​ឱ្យ​ក្រុមហ៊ុន​បន្ត​រីកចម្រើន​ជោគជ័យ​ទៅមុខ​ជានិច្ច​” ។

​អតិថិជន​មានសំណាង​ម្នាក់ទៀត​ក៏​មកពី​ខេត្តកំពត​ដែរ លោក អ៉ិន ទូច ជា​អ្នកឈ្នះ​រង្វាន់ iPad 8 Cellular ក៏បាន​បង្ហាញ​អារម្មណ៍​រំភើប​ដូចគ្នា​ថា​៖ “​ធ្លាប់តែ​ឃើញ​គេ​ឈ្នះ ឥឡូវនេះ​បានឈ្នះ​ម្តង មាន​អារម្មណ៍​ថា​សប្បាយ​ចិត្តខ្លាំង ព្រោះ​កម្មវិធី «​បញ្ចូល​ឈ្នះ​ពី​កាត​កោស​មិត្ត​ហ្វូ​ន 5000៛» ធ្វើឡើង​ច្រើន​ខែ​ហើយ និង​បន្តធ្វើ​ដល់​ចុងខែ​ធ្នូ មិន​នឹកស្មានថា​សំណាង​មាន​ពិត ខ្ញុំ​ពិតជា​បានឈ្នះ​ពិតមែន គឺ iPad 8 ហើយ​ក៏មាន​ពាក្យ​ខ្លះ​ចង់​ប្រាប់​ទៅ​បងប្អូន​ថា ក្រុមហ៊ុន​ពិតជា​បានផ្តល់​រង្វាន់​ជូន​ពិតៗ និង​មិន​តម្រូវឱ្យ​បង់​ជា​ប្រាក់​មុន​អ្វី​ឡើយ ព្រោះ​គ្រប់​ករណី​ឆបោក​អំពី​ការ​ឈ្នះ​រង្វាន់​ផ្សេងៗ តែងតែ​តម្រូវឱ្យ​បង់ប្រាក់​ជាមុន ជា​ចុងក្រោយ​សូម​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ដែល​បង្កើត​នូវ​កម្មវិធី​នេះ​ឡើង​ដែល​ផ្តល់រ​ង្វាន់​ជូន​ពិតៗ​តែម្តង​” ។​

​ចំណែក​ឯ​អតិថិជន​មានសំណាង​ម្នាក់ទៀត ភិក្ខុ លី ហួន មកពី​ខេត្តតាកែវ ជា​អ្នកឈ្នះ​រង្វាន់​ទូរស័ព្ទដៃ​ទំនើប iPhone12 mini ក៏បាន​បង្ហាញ​អារម្មណ៍​រំភើប​ដូចគ្នា​ដែរ​។​

​គួរបញ្ជាក់​ឡើងវិញ​ថា កម្មវិធី «​បញ្ចូល​លុយ​ឈ្នះ​ពី​កាត​កោស​មិត្ត​ហ្វូ​ន 5,000៛» បន្ត​រហូតដល់​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2021 ដែល​អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់​នឹង​អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ភ្លាមៗ និង​រង្វាន់​ធំ​ប្រចាំខែ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រួមមាន កាត​កោស 5000 រៀល រហូតដល់ $5, លុយ​ក្នុង​ប្រព័ន្ធ ទិន្នន័យ​អ៊ីនធឺណិត ទូរស័ព្ទដៃ​ទំនើប iPhone 12 Pro iPhone 12 mini iPad 8 និង​កាត​កោស 10 ដុល្លារ​។ មិនតែប៉ុណ្ណោះ រាល់​ការបញ្ចូល​ទឹកប្រាក់​ជាមួយ​សន្លឹក​កាត​កោស 5000៛ អតិថិជន​គ្រប់រូប​នឹង​ទទួលបាន​ទឹកប្រាក់​បន្ថែម 100 ដុល្លារ​ភ្លាមៗ​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​។ ការចាប់​រង្វាន់​នឹងធ្វើ​ឡើងជា​រៀងរាល់​ថ្ងៃទី 5 នៃ​ខែ​បន្ទាប់ វេលា​ម៉ោង 4 រសៀល តាមរយៈ​ការផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​ឆាន​ល​របស់​មិត្ត​ហ្វូ​ន​។ សម្រាប់​ការទំនាក់ទំនង​ទៅ​អតិថិជន ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នឹង​ប្រើប្រាស់ Hotline ប្រើប្រាស់​របស់ខ្លួន​តែមួយ​ខ្សែ​គត់​គឺ 097 9 097 097​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​មិត្ត​ហ្វូ​ន www.fb.com/metfone.closer ឬ​ហៅ​ទៅកាន់​លេខ 1510 ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម