Connect with us

ព័ត៌មានជាតិ

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នឹងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ

បានផុស

នៅ

ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រួម​នឹង ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ នា​ព្រឹ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញចុះ​ពិនិត្យ​ទីតាំងរៀបចំកន្លែងវេទិកា ដើម្បី ធ្វើពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្រុកស្ទឹងត្រង់-ក្រូចឆ្មារ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល​គម្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៣​ ខែវិច្ឆិកានេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការចុះពិនិត្យ​និង​រៀបចំ​ទីតាំង គ្រោង​រៀបចំ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នេះ ដោយមានការ អញ្ជើញចូលរួម​ពី​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ទាំង ២ ព្រមទាំង អាជ្ញាធរ​មូលដ្ឋាន​ជាច្រើនរូប​ផងដែរ

​គួរ​រំលឹក​ផងដែរ​ថា ស្ពានស្ទឹងត្រង់​-​ក្រូចឆ្មារនេះ ត្រូវបានបើក​ការដ្ឋានសាងសង់ជា​ផ្លូវការ កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោម​អធិបតីភាពសម្តេច ហ៊ុន សែន​។ ស្ពាននេះ ឆ្លងកាត់ទន្លេមេគង្គ ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមទៅ​ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងផ្លូវត​ភ្ជាប់សងខាង​ស្ពាន​។ ដោយ​ស្ពាន​នេះ មានប្រវែងសរុប១១៣១​ម​ និងទទឹង១៣,៥០ម ជាប្រភេទស្ពានបេតុងសរសៃ ដែក គ្រោងចំណាយថវិកាសរុប៥៦,៩៩៨លានដុល្លារសហរដ្ឋអាមេរិក ជាហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសម្អាតយុទ្ធភណ្ឌមិនទាន់​ផ្ទុះ​។

គម្រោងស្ពាន​នេះ ត្រូវបានសាងសង់ឡើងដោយ ក្រុមហ៊ុនសំណង់សៀង​ហៃ គ្រុប (Shanghai Construction Group) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូ​វ​វ៉ាន​អាន​។ តាមគម្រោងការស្ថាបនានេះ នឹងត្រូវចំណាយរយៈពេល​ចំនួន៤២ខែចាប់ពីខែកុម្ភៈឆ្នាំ ២០១៨ ដែល​គ្រោងបញ្ចប់ការសាងសង់នៅ​ដើមឆ្នាំ​២០២១​ខាងមុខ​៕

អត្ថបទ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម