Connect with us

ព័ត៌មានជាតិ

អាជ្ញាធរបង្កើនការរឹតបន្តឹងមណ្ឌលចត្តាឡីស័កកូបធំ ក្រោយមានអ្នកពុលស្លាប់៧នាក់

បានផុស

នៅ

​លោក​វេជ្ជៈបណ្ឌិត ឡេ ចាន់​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​១២​វិច្ឆិកា​នេះ​ថា អាជ្ញាធរខេត្តបន្ទាយមានជ័យបានដាក់វិធានការបង្កើនការរឹតបន្តឹងត្រួតពិនិត្យការចេញចូលនៅមណ្ឌលចត្តាឡីស័កកូបធំ ក្រោយមានមនុស្ស៧នាក់បានស្លាប់ ដោយសង្ស័យពុលអាល់កុលលាយភេសជ្ជៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​បន្តថា​ រហូត​មកដល់​ពេល​រសៀល​ថ្ងៃទី​១២​វិច្ឆិកា​នេះ ​ក្នុងចំណោម​អ្នក​ដែល​បាន​ផឹក​អាល់កុល លាយ​ភេសជ្ជៈ​តែ​អូ​អ៊ី​ឈី​កូកាកូឡា​ និង​ទឹកបរិសុទ្ធ យក​ទៅ​ផឹក​ជំនួស​ស្រា​ចំនួន ២១ នាក់​ ស្រី​២​នាក់​បាន​ស្លាប់៧នាក់​ ស្រី​ម្នាក់ ដែល​ក្នុងនោះ​ស្លាប់​នៅមន្ទី​ពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​១​នាក់ ស្លាប់​នៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូរី​៤​នាក់ ​និង​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​ចំនួន​២​នាក់​។ ​លោក​បាន​បន្តទៀតថា​ ចំណែក​អ្នក​នៅសល់​១៤​នាក់​ទៀត​ មាន​២​នាក់ ​កំពុង​លាង​ឈាម​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​ និង​១២​នាក់​ទៀត ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​មាន​សុខភាព​ធម្មតា​ទេ​។​ ប៉ុន្តែ​អាចមាន​ការ​ប្រែប្រួល​ទៅតាម​អ្នករងគ្រោះ​ផឹក​អាល់កុល​លាយ​ជាមួយ​ភេសជ្ជៈ​ខាងលើ ​ព្រោះថា​មាន​អ្នកខ្លះ​បាន​ផឹក​តាំងពី​ថ្ងៃទី​៩​ ខ្លះ​ទី​១០​វិច្ឆិកា​ហើយ​មាន​បញ្ហា​នៅ​រសៀល​ថ្ងៃ​ទី​១១​ម្សិលមិញ​។

​លោកបាន​បន្ថែមថា ​ចំពោះ​អាល់កុល​ដែល​ពួកគាត់​បាន​លាយ​ជាមួយ​ភេសជ្ជៈ​នោះ​ គឺ​បើក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ និង​ខ្លះទៀត​សាច់ញាតិ​ទិញ​មកពី​ខាងក្រៅ​។ លោក​បាន​បញ្ជាក់ថា​ បើតាម​ការសាកសួរ​មាន​អ្នកខ្លះ​ផឹក​ជាង​កន្លះ​លីត្រ ​អីចឹង​ហើយ​បានជា​ធ្វើឱ្យ​ពួកគាត់​មាន​អា​ការៈពុល​ខ្លាំង​រហូត​ដក់​បាត់បង់​ជីវិត​។

​​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​« ខ្ញុំ​មិន​នឹកស្មាន​សោះ​ថា​ ពួកគាត់​ហ៊ាន​យក​អាល់កុល​លាងដៃ​យកមក​លាយ​ផឹក​ជាមួយ​ភេសជ្ជៈ​អីចឹង​សោះ​»​។ លោក​បានឱ្យដឹង​ទៀតថា​ យើង​បាន​យក​សំណាក​ដែល​អ្នកពុល​ទាំងនោះ​ទៅធ្វើ​ពិសោធន៍​នៅ​មន្ទីរពិសោធន៍​ជាតិ​ និង​ខាង​កាំ​កុង​ត្រូ​ក៏បាន​យកទៅ​ពិនិត្យ​ដែរ​ ដើ​ម្បី​ដឹងថា​តើ​កម្រិតជាតិពុល​ប៉ុន្មាន​បានជា​បណ្តាលឱ្យ​មនុស្ស​ស្លាប់​បែបនេះ​។​

​លោក វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ ​និង​ជំងឺឆ្លង​ នៃ​ក្រសួងសុខាភិបាល​បានឱ្យដឹង​នៅ​រសៀល​នេះ​ថា​ ករណី​មនុស្ស​ស្លាប់​នៅ​ខេត្តបន្ទាយមានជ័យ​នេះ ​សង្ស័យ​អាល់​កុល​លាងដៃ​លាយ​ជាមួយ​ភេសជ្ជៈប៉ូវ​កម្លាំង។ លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា « យើង​កំពុង​ធ្វើតេស្ត​បន្ត​នៅ​មន្ទីរពិសោធន៍ Lab Control Phnom Penh.​ហើយនឹង​ដឹង​លទ្ធផល​ឆាប់ៗ​នេះ​»៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម