អនុញ្ញាត​ឱ្យ​រៀបចំ​ពិធី​សាសនា​ដោយ​មិន​កំណត់​ចំនួន​មនុស្ស​តែ​ត្រូវ​ប្រើ​ស្តង់ដារ​រក្សា​គម្លាត ១​ម៉ែត្រ​កន្លះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អនុញ្ញាត​ឱ្យ​រៀបចំ​ពិធី​សាសនា​ដោយ​មិន​កំណត់​ចំនួន​មនុស្ស​តែ​ត្រូវ​ប្រើ​ស្តង់ដារ​រក្សា​គម្លាត ១​ម៉ែត្រ​កន្លះ

បានផុស

នៅ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ញើសារ​ជូន​ដល់​សាសនិក​គ្រប់​សាសនា​នៅ​ទូទាំងប្រទេស​កម្ពុជា​ថា​ រាល់​ការ រៀបចំ​ពិធី​សាសនា​នានា​គឺ​អាច​ប្រារព្ធ​ធ្វើទៅបាន​ដោយ​មិន​កំណត់​ចំនួន​មនុស្ស​ចូលរួម​ឡើយ ប៉ុន្តែ​ត្រូវតែ​ធានា​ឱ្យមាន​នូវ​ការរក្សា​គម្លាត​សុវត្ថិភាព​ដោយ​កំណត់​យក​ស្តង់ ដារ​គម្លាត​ក្នុង​ចម្ងាយ​១​ម៉ែត្រ​កន្លះ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​សារ​សម្លេង​ពិសេស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារ​ពិសេស​ជូន​ជនរួមជាតិ​នៅ​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ ដែលមាន​រយៈពេល​ប្រមាណ ១៥ នាទី សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​សម្រាប់​ពិធី​សាសនា​គឺ​ក្រសួងសុខាភិបាល​ត្រូវ​សហការ​ជាមួយ​ក្រសួង​ធម្មការ​និង​សាសនា​ដោយ​កំណត់​យក ការ​រក្សា​គម្លាត​ធ្វើជា​មូលដ្ឋាន​ហើយ​ការកំណត់​ចំនួន​មនុស្ស​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ​គឺ​អាស្រ័យ​ទៅតាម​ទីកន្លែង បើ​កន្លែង​តូច​គឺមាន​មនុស្ស​តិច​តែបើ​កន្លែង​ធំ​អាច​មាន​មនុស្ស​ច្រើន ប៉ុន្តែ​ត្រូវតែ​ពិនិត្យ​ឱ្យបាន​ច្បាស់​ថា​អ្នកចូលរួម​ទាំងអស់​គឺ​សុទ្ធតែ​ទទួលបាន​វ៉ាក់សាំង​រួចរាល់។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ព្រះសង្ឃ សាសនិក​ឥស្លាម​ក៏ដូចជា​គ្រិស្តបរិស័ទ គ្រប់រូប​ទាំងអស់​ត្រូវ​ពិនិត្យ​ទៅលើ​ការ​គោរព​វិធាន​សុខាភិបាល​ហើយ​ត្រូវ ពាក់​ម៉ាស​,​អាកុល​លាងដៃ​,​រក្សា​គម្លាត​សុវត្ថិភាព​,​ជា​ការ​ចាំបាច់​។​សារ​នេះ​បញ្ជូន​សម្រាប់​ខាង​ផ្នែក​សាសនា​គ្រប់​សាសនា​ទាំងអស់​ដើម្បី​អនុវត្ត​នៅ​ទូទាំង​ប្រទេស៕

ដោយ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម២ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍២ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍២ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services