Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​សុខាភិបាល​ហាម​ពលរដ្ឋ​យក​អាកុល​មក​លាយ​ជាមួយ​ទឹក ឬ​ភេសជ្ជៈ​នានា​មក​ពិសា

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ហាម​ប្រជាពលរដ្ឋ​យក​អាកុល​មក​លាយ​ជាមួយ​ទឹក ឬ​ភេសជ្ជៈ​នានា​មក​ពិសា​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព ​ឬ​ឈាន​ដក់​ស្លាប់បាត់​បង់ជីវិត​។

ការ​ហាម​នេះ​បាន​ធ្វើ​ឡើង ​ក្រោយ​មាន​ពលករ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ស្លាប់​ចំនួន​៧​នាក់​និង​ឈឺ​ចំនួន​១៤​នាក់​ដោយសារ​យក​អាកុល​លាយ​ជាមួយ​ភេសជ្ជៈ​ផ្សេងៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចុះ​នៅ​យប់​ថ្ងៃទី​១២​វិច្ឆិកា​នេះ លោក សាស្ត្រាចារ្យ ម៉ម​ ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​ ពាក់ព័ន្ធ​នឹង​ករណី​ឈឺ​និង​ស្លាប់​ខាងលើ និង​ដោយ​សង្កេតឃើញ​ថា ​ជា​រៀងរាល់​ឆ្នាំ​ជាពិសេស​ចាប់ពី​ខែវិច្ឆិកា ដល់​ខែមករា​, តែងតែមាន​ករណី​ពុល​ស្រា​បានកើត​ឡើងជា​បន្តបន្ទាប់​នៅតាម​សហគមន៍​នៃ​បណ្តា​ខេត្ត​មួយចំនួន​។​

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​ក្រើនរំលឹក​ហើយ​រំលឹក​ទៀត និង​សូម​អំពាវនាវ​ដោយ​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ កុំ​យក​អាល់កុល​មក​លាយ​ជាមួយ​ទឹក ឬ​ភេសជ្ជៈ​នានា​មក​ពិសា ពីព្រោះ​អាល់កុល​ត្រូវ​បាន​ធ្វើឡើង​សម្រាប់​ជា សារធាតុ​សម្លាប់​មេរោគ ដើម្បី​បង្ការ​កុំ​ឲ្យ​កើត​ជំងឺឆ្លង​នានា ដូចជា​អាល់កុល​សម្រាប់​លាងដៃ ជាដើម​។ ចូលរួម​កុំ​ពិសា​ស្រា ដែល​បិទ​ឬ​លាយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ និង​គ្មាន​ការ​ត្រួតពិនិត្យ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ចំពោះ​អ្នក​ប្រកប​អាជីវកម្ម​ហាម​ដាច់ខាត កុំ​យក​អាកុល​មក​លាយ​ធ្វើ​ស្រាស ដែល​ធ្វើ​ឲ្យ​ស្លាប់​បាត់​បង់ជីវិត​។​ ចំណែក បងប្អូន​អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខ​ណ្ឌ​រដ្ឋបាល​ឃុំ​/​សង្កាត់ ត្រូវ​ចាត់តាំង​កម្លាំង​គ្រប់គ្រង ឃ្លាំមើល និង​ទប់ស្កាត់​ការ​លក់​ស្រា​បិទ ឬ​លាយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ និង​ណែនាំ​ប្រជាពលរដ្ឋ ជៀសវាង​យក​សារធាតុ មេ​តា​ណុល​លាយ​ធ្វើ​ស្រាស​ដែល​បង្ក​ឱ្យ​ពុល​នឹង​ស្លាប់​បាត់​បង់ជីវិត​។

លោក រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​មាន​បញ្ហា​សុខភាព ឬ​មាន​រោគសញ្ញា​នៃ​ការពុល​ស្រា​ដូចជា​ឈឺក្បាល ក្អួត ឈឺពោះ​វិលមុខ​ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាក​ដកដង្ហើម ឬ​សង្ស័យថា ​មាន​ពុល​ស្រា​ ឬ​ ការឆ្លង​ជំងឺ​ដទៃ​ទៀត សូម​ប្រញាប់​ទៅ​ស្វែងរក​ការពិនិត្យ​ពិគ្រោះ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក ឬ​ទំនាក់ទំនង​តាម​លេខ​ផ្តល់ជូន​ខាងក្រោម​នេះ​។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ​កាលពី​សៀ​ល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រុម​ឆ្លើយតប​បន្ទាន់​របស់​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ប៉ោយប៉ែត និង​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បាន សហការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​អង្កេត​ស្រាវជ្រាវ​លើ​ករណី​ឈឺ​សរុប​ចំនួន​២១​នាក់​(​ស្រី​២​នាក់​) ក្នុង​នោះ​៧​នាក់​(​ស្រី​១)​បាន​ស្លាប់ លើ​ពលករ​ដែល​បាន​នឹង​កំពុង​ធ្វើ​ច​តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កូប​ធំ ។

ក្រសួង​បាន​បន្តថា​ គិត​ត្រឹម​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ​២០២១ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កូប​ធំ ស្ថិតនៅ​ក្នុងភូមិ​កូប​ធំ សង្កាត់ និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលមកពី​ការ​យក​អាល់កុល​ទៅ​លាយ​ជាមួយ​ភេសជ្ជៈ​ផ្សេងៗ មក​ពិសា ហើយ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនមក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត មន្ទីរពេទ្យ​ខេត្ត​មង្គល​បូរី និង​មន្ទីរពេទ្យ​ខេត្ត សៀមរាប​។

ក្រសួង​បាន​បន្តទៀត​ថា ​តាមរយៈ​ការចុះទៅ​ពិនិត្យ​និង​ស្រាវជ្រាវ​ផ្ទាល់​ដល់ទី​កន្លែងកើតហេតុ និង​ការសាកសួរ​បាន​រកឃើញ​ថា នៅ​ថ្ងៃទី ០៩ និង​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១​ជនរងគ្រោះ មួយចំនួន​បាន​យក​អាល់កុល មក​លាយ​ជាមួយ​ទឹក ខ្លះ​យកមក​លាយ​ជាមួយ​ទឹក ក្រូច​កូកាកូឡា និង​មួយចំនួនទៀត​លាយ​ជាមួយ​ទឹកអូ​អ៊ី​ឈិ​ក​នាំគ្នា​ពិសា រហូតដល់​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ប្រហែល​ម៉ោង​២​កន្លះ មាន​ជន​គ្រោះ​មួយ​ចំនួន ចាប់ផ្តើម​មាន​រោគ​ស​ញ្ញា ដូចជា ឈឺក្បាល​វិលមុខ ក្អួត​និង​ថប់ដង្ហើម​។ បច្ចុប្បន្ន​នេះ​មាន​អ្នកជំងឺ​បាន នឹង​កំពុង​បន្ត​សម្រាក​នៅ​មន្ទីរ​ពេទ្យ​នីមួយៗ ខាងលើ សរុប​ចំនួន​១២​នាក់ (​ស្រី​១៣​នាក់​)​។

ក្រុម​កា​រងារ​ឆ្លើយ​បន្ទាន់ និង​អាជ្ញា​ពាក់ព័ន្ធ បាន​ប្រមូលយក​សំណាក​និង​វត្ថុតាង ដែល​នៅ​សេស​សល់​ផ្ញើ​មក​វិភាគ​នៅ រាជធានី​ភ្នំពេញ ដើម្បី​រក​មូលហេតុ​ច្បាស់លាស់​ដែល​ក្រសួង​កំពុង​ចាំ​លទ្ធផល​វិភាគ​ពី​មជ្ឈមណ្ឌល​ជាតិ​មន្ទីរពិសោធន៍​សុខាភិបាល​។​

ជាមួយគ្នា​នោះ​ដែរ ក្រុមការងារ​ឆ្លើយតប​បន្ទាន់​នឹង​ក្រុមការងារ​គ្រូពេទ្យ​បាល​ចុះ​ជួយ​សង្គ្រោះ ផ្ដល់​ការពិនិត្យ​សុខភាព​និង ព្យាបាល និង​បាន​ចុះ​អប់​រំ ណែនាំ ដល់​ពលករ ដែល​ស្នាក់​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​កូប​ធំ​នេះ​ផង​ដែរ​៕

ដោយ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម