Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បន្ត​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដួស​ជំរុញ ជូន​ប្រជាពលរដ្ឋ ដែល​ខកខាន​មិនបាន​មក​ទទួល​វ៉ាក់សាំង

បានផុស

នៅ

ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងនាម អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង ក្របខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ បានសម្រេច​បន្ត​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដួស​ជំរុញ ឬ​ដូ​ស​ទី​៣ ជូន​ប្រជាពលរដ្ឋ ដែល​ខកខាន​មិនបាន​មក​ទទួល​វ៉ាក់សាំង​ដោយ​មូលហេតុ​ផ្សេងៗ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​មានការ​ជូនដំណឹង ជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង ស្តីពី​ការបន្ត​ចាក់​វាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជួស​ជំរុញ ឬ​ជួស​ទី​៣ ជូន​ប្រជាពលរដ្ឋ ក្នុងភូមិ​សាស្ត្ររា​ជ​ធានី​ភ្នំពេញ ដែល​ក្នុង​សេចក្តី​ជូនដំណឹង​នេះ​មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ទាំងអស់​នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ មេត្តា​ជ្រាប​ថា កន្លងមក អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ក្នុង ក្រប​ខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ ដោយមាន​កិច្ចសហការ​ពី​ក្រុមគ្រូពេទ្យ​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ផ្សេងៗ​ទៀត បាន​ដំណើរ​ការចាក់​វ៉ា​ក់​សាំង ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤ នៃ​រាជធានី​ភ្នំពេញ បាន​យ៉ាង​រលូន​ស្របតាម​ប្រតិទិន​ការងារ​ដែល​បាន​គ្រោងទុក ហើយ ប្រជាពលរដ្ឋ​ជាច្រើន​ក៏បាន​ស្ម័គ្រចិត្ត​អញ្ជើញ​មក​ចាក់​វ៉ាក់សាំង​តាម​គោលដៅ​ដែល​បានកំណត់​។ រដ្ឋបាល​រាជធានី ភ្នំពេញ សូម​សម្ដែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​ចំណែក​ដ៏​មាន​សារៈសំខាន់​ជា​មួយ​នឹង រាជរដ្ឋាភិបាល ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​កសាង​នូវ​ប្រព័ន្ធ​ភាព​ស៊ាំ​សហគមន៍​ឱ្យ​កាន់តែ​រឹងមាំ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​។ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្តី រដ្ឋបាល​រាជធានី​ភ្នំពេញ សង្កេតឃើញ​ថា នៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ពុំ​ទាន់​បាន​អញ្ជើញ មក​ទទួល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ នៅឡើយ​ដោយ​មូលហេតុ​មួយចំនួន រួមមាន​៖ ជាប់ អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​, មាន​បញ្ហា​សុខភាព​, មានធុរៈ​ចាំបាច់ ឬ​ទើប​គ្រប់​រយៈពេល​នៃ​គម្លាត​ពី​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​មូលដ្ឋាន​។

ក្នុង​ន័យ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងនាម​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង ក្រប​ខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ សម្រេច​បន្ត​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដួស​ជំរុញ ឬ​ដូ​ស​ទី​៣ ជូន​ប្រជាពលរដ្ឋ ដែល​ខកខាន​មិនបាន​មក​ទទួល​វ៉ាក់សាំង​ដោយ​មូលហេតុ​ខាងលើ ចាប់​ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​មានការ​ជូនដំណឹង ជាថ្មី នៅ​តាម​ទីតាំង​ដូច​មាន​ឧបសម្ពន្ធ​ជូន​ភ្ជាប់​មក​ជា​មួយ​។

ជាថ្មី​ម្តង​ទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ក្រើនរំលឹក និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​រួសរាន់ មក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ជំរុញ ឬ​ដាស​ទី​៣ ឱ្យបាន​ទាន់​ពេល​វេលា ដោយ​ប្រកាន់ខ្ជាប់​ឱ្យបាន​ជាដាច់ខាត នូវ​ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម ពាក់​ម៉ាស តម្រង់​ជួរ ជៀសវាង​ការ​ឈរ​ប្រជ្រៀត​គ្នា ហើយ​សូម​ចូលរួម​អនុវត្ត​តាម​ការ ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ “៣ ការពារ និង ៣ កុំ​” របស់ សម្តេច​អគ្គ​មហា​សនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ខ្លឹមសារ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់​ជាពិសេស ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​អញ្ជើញ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ ដោយ​ឥតគិតថ្លៃ ឱ្យបាន​ទាន់​ពេល​វេលា ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ផ្តល់​កិច្ចសហការ​ខ្ពស់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម