Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ខែតុលា ២០២១ ក្រុមហ៊ុន​ជប៉ុន​បាន​វិនិយោគ​នៅ​កម្ពុជា​ចំនួន ១៤៦ គម្រោង​និង​មាន​ទុនវិនិយោគ​ប្រមាណ ២.៨៥៣ លាន​ដុល្លារ

បានផុស

នៅ

គិត​ត្រឹម​ដំណាច់​ខែតុលា​ឆ្នាំ​២០២១ មាន​ក្រុមហ៊ុន​ជប៉ុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន​ចំនួន ១៤៦ គម្រោង​មាន​ទុនវិនិយោគ​សរុប​ប្រមាណ ២.៨៥៣ លាន​ដុល្លារ អាមេរិក​ក្នុងនោះ​មាន​គម្រោង​វិនិយោគ​ចំនួន​៦៦​បាន​បោះទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ​៣៤០​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្នុង​សិក្ខាសាលា​តាម​ប្រព័ន្ធ​វីដេអូ​ស្ដីពី​ច្បាប់​ស្តី​ពី​វិនិយោគ​ថ្មី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​ជូន​វិនិយោគិន​និង​ធុរជន​ជប៉ុន​ក្រោម​វត្តមាន​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុ ជា​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​,​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ជប៉ុន តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន តំណាង​ធនា គារ​មី​ហ្ស៊ូ​ហូ ព្រមទាំង​តំណាង​ក្រុមហ៊ុន​ជប៉ុន​នៅក្នុង​និង​ក្រៅប្រទេស​ជប៉ុន​រួមទាំង​ក្រុមហ៊ុន​ដែលមាន​វត្ត​មាននៅ​កម្ពុជា​ស្រាប់​ប្រមាណ​ជិត​៤០០​ក្រុមហ៊ុន​បាន​ចូលរួម​។

​លោក ម៉ាសា​ហ៊ី​រ៉ុ មី​ខា​មី ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​ប្រឹ ក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​បាន​តាក់តែង​ច្បាប់​ថ្មី​ស្ដីពី​វិនិយោគ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​និង​បានទទួល​យក​មតិ​ព្រមទាំង​សំណូមពរ​ពី​តំណាង​ផ្នែក​ឯកជន​និង​សហគមន៍ ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា​ដើម្បី​ប្រមូល​ធាតុ​ចូល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​យកទៅដាក់​បញ្ចូល​ក្នុង​ច្បាប់​ថ្មី​ស្ដីពី​វិនិយោគ​នេះ​។

​ឯកអគ្គរដ្ឋទូត​ក៏បាន​បង្ហាញ​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា​ ការប្រកាស​ឱ្យប្រើ​នូវ​ច្បាប់​នេះ​នឹង​ជា​យុទ្ធសាស្ត្រ​មួយ​ដ៍​មាន​ប្រសិទ្ធភាព​និង​ទាន់ពេលវេលា​ក្នុងការ​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច​-​សង្គម​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ ១៩​ព្រមទាំង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ទិសដៅ​ដ៏​ទាក់ទាញ​និង​ប្រកួតប្រជែង​ខ្ពស់​មួយ​នៅក្នុង​តំបន់​សម្រាប់​ការវិនិយោគ​ប្រកបដោយ​គុណ ភាព​និង​ចីរភាព​។

លោក​បានបញ្ជាក់​នូវ​ការចូល​រួមសហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​កិច្ច​ជំរុញ​និង​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​ជប៉ុន​មក​កម្ពុជា​ដើម្បី​ឆ្ពោះទៅរក​វឌ្ឍន ភាព​និង​វិបុលភាព​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​។

លោក សុខ ចិន្តា​សោភា មានប្រសាសន៍ថា​ ការ​តាក់តែង​ច្បាប់​វិនិយោគ​ថ្មី​នេះ​ស្របតាម​ការចង្អុលបង្ហាញ​របស់​គោលនយោបាយ​អ​ភិ​វឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ (IDP) និង បាន​ឆ្លងកាត់​ការសិក្សា​ស្រាវជ្រាវ​និង​កិច្ច​ពិគ្រោះ​យោបល់​ជាច្រើនលើក​រួមទាំង​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ផ្នែក​ឯកជន ។ ច្បាប់​វិនិយោគ ថ្មី​នេះ​ត្រូវបាន​តាក់តែងឡើង​ដោយ​ឈរលើ​មូលដ្ឋាន​ជាក់ស្តែង​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចកម្ពុជា​ព្រមទាំង​តម្រូវការ​ជាក់ស្តែង​រប​ស់​វិនិយោគិន​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ប្រែប្រួល​នៃ​ភូមិសាស្ត្រ​នយោបាយ​និង​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​,​បដិវត្ត​ឧស្សាហកម្ម​ទី​៤, បរិវត្ត​កម្ម​ឌីជីថល​និង​ការ រអាក់រអួល​នៃ​ខ្សែ​ច្រវាក់​តម្លៃ​សាកល​ដែល​បណ្តាលមកពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។

លោក​មាន​សុទិដ្ឋិនិយម​ថា​ តាមរយៈ​សិក្ខាសាលា​នា​ថ្ងៃនេះ​សហគមន៍​ធុរកិច្ច​ជប៉ុន​និង​វិនិយោគិន​ជប៉ុន​នៅ​កម្ពុជា​បាន​យល់​កាន់តែច្បាស់​និង​ស៊ីជម្រៅ​ពី​ច្បាប់​នេះ​ហើយ​នឹង ជួយ​ផ្សព្វផ្សាយ​ដល់​វិនិយោគិន​ជប៉ុន​ពី​ក្រៅប្រទេស​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត​៕

ដោយ​ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម