ប្រជាពលរដ្ឋ​ជាង​៣០០​នាក់ ​ក្នុង​ខេត្ត​បាត់ដំបង​​ តេស្ត​អវិជ្ជមាន​កូវីដ១៩ទាំងអស់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ជាង​៣០០​នាក់ ​ក្នុង​ខេត្ត​បាត់ដំបង​​ តេស្ត​អវិជ្ជមាន​កូវីដ១៩ទាំងអស់

Published

on

​​មន្ត្រី​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង ​អនុវត្ត​ការ​ធ្វើ​តេស្ត​អ្នក​ពាក់ព័ន្ធ​ជា​មួយ​នឹង​ជំងឺ​កូវីដ​១៩ ​ជាង​៣០០​នាក់​ បាន​បង្ហាញ​ពី​លទ្ធផល​ចុងក្រោយ​អវិជ្ជមាន​ទាំងអស់​ ខ​ណៈ​រយៈពេល​ពិនិត្យ​យក​សំណាក​ធ្វើតេស្ត​នេះ ​លទ្ធផល​ចុងក្រោយ​អវិជ្ជមាន​ស្ទើរតែ​ទាំងស្រុង​ ក្នុង​ចំនួន​៣២១​នាក់​ ស្រី​ចំនួន​១២៩​នាក់​ក្រៅពីនេះ ​រង់ចាំ​ការ​ធ្លាក់​លទ្ធផល​បន្តបន្ទាប់​នៅ​ពេល​ក្រោយ​។

​ប្រភព​ដដែល​បន្ថែម​ថា ​មន្ត្រីរាជការ​ក៏ដូចជា​ប្រជាពលរដ្ឋ​ ដែល​ស្ម័គ្រចិត្ត​ចូលរួម​អនុវត្ត​ធ្វើតេស្ត​ក្រោម​ដាក់​ការ​សង្ស័យ​ថា​ អាច​មានការ​ពាក់ព័ន្ធ​ដូចជា អ្នកចូលរួម​ក្នុង​កម្មវិធី​មង្គលការ, សំណាក​អ្នកចូលរួម​នៅ​តំបន់​វាលវែង​ក្នុង​,​ សំណាក​អ្នក​ចូល​លេង​នៅ​ផ្សារ​AEON១,​ អ្នកចូលរួម​ប្រជុំ​នៅ​ក្រសួង​យុត្តិធម៌​,​ អ្នក​ពាក់ព័ន្ធ​ហូបបាយ​ជាមួយ​PNP,​ អ្នក​ហូប​ស៊ុប​នៅ​ហាង​ពន្លឺ​ត្បូង​និង​អ្នក​បាន​ចូលរួម​ហូប​បបរ​កង្កែប​ ផង​ដែរ​។

​យោង​តាម​ទូរលេខ​របស់​មន្ទីរ​សុខាភិបាល​ ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃ​ទី​៤​ ខែ​ធ្នូ ​ឆ្នាំ​២០២០​នេះ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ការចូលរួម​ពិនិត្យ​ធ្វើតេស្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ ​ក្នុង​ខេត្ត​បាត់ដំបង​ នៅ​ក្នុង​(​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​)​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ រហូតដល់​ថ្ងៃ​ទី​៣ ​ខែ​ធ្នូ​ ឆ្នាំ​២០២០​សរុប​ចំនួន​៣២៤​នាក់​ ក្នុង​នោះ​ប្រុស​ចំនួន​១៩១​នាក់​និ ង​ស្រី​ចំនួន​១៣៣​នាក់​៕​

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ឆ្លង​មួយ​គ្រួសារនៅ​វាលស្បូវ មាន​ទាំង​កូន​អាយុ ៣ ឆ្នាំ មាន​ពាក់ព័ន្ធ​បុរស​អាយុ ២៣ ឆ្នាំ​​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 mins ago

ក្រុមហ៊ុន ប៉េង ហួត គ្រុប បន្ត​ចូលរួម​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ ​ជូន​ដល់​សមាគម​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​​

ព័ត៌មានជាតិ16 mins ago

អភិបាលខេត្ត​កោះកុង ស្នើឱ្យ​ឥណ្ឌា​ជួយ​លើកកម្ពស់​វិស័យ​អប់រំ សុខាភិបាល និង​កសិកម្ម​

ព័ត៌មានជាតិ33 mins ago

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ឧបត្ថម្ភ​ស្បៀងអាហារ ប្រេងឥន្ធនៈ និង​ថវិកា​ដល់​សាលា​ពលទាហាន​ទី​៥

ព័ត៌មានជាតិ36 mins ago

ស្ត្រីជា​ម្តា​យនៅ​ខណ្ឌដង្កោ ឆ្លងកូវីដពីកូនប្រុស​ មនុស្ស​៥០០នាក់ ត្រូវ​ធ្វើតេស្តសំណាក

ព័ត៌មានជាតិ38 mins ago

លោកជំទាវ​ ម៉ែន សំអន ធ្វើពិធីបុណ្យ​រំលឹក​ខួប​គម្រប់ ៥​ឆ្នាំ ដើម្បី​ឧទ្ទិស​កុសល​ជូន​​វិញ្ញាណក្ខន្ធ​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉េង ប៉ាត់​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services