Connect with us

ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ បូកសរុបលទ្ធផលការងារ សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ

បានផុស

នៅ

នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន ដើម្បីត្រួតពិនិត្យបូកសរុបលទ្ធផលការងារសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ដែលបានអនុវត្តន៍ក្នុងឆ្នាំ ២០២១កន្លងមក និងលើកទិសដៅអនុវត្តន៍ឆ្នាំ ២០២២  ដោយមានការអញ្ជើញចូលរួមដោយពីលោកឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ។

លោកឧត្ដមសេនីយ៍ត្រី ង៉ាង ស ប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអានពីលទ្ធផលការងារបូកសរុបប្រចាំឆ្នាំ ២០២១  ដែលអនុវត្តន៍សម្រេចជោគជ័យ ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន និងបានរៀបចំដីសម្បទានសង្គមកិច្ច សាងសង់ផ្ទះចំនួន ១៤១ខ្នង រួមទាំងដឹកនាំក្រុមការងារដោយផ្ទាល់ ក្នុងការសាងសង់ផ្ទះក្នុងឆ្នាំ ២០២១បានចំនួន ២១ខ្នង សរុបមានចំនួន ២០១ខ្នង ដែលនៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ និងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ផ្ទះដែលបានសាងសង់នេះ គឺសម្រាប់ជូនអតីតយុទ្ធជន ដែលគ្មានដីជាកម្មសិទ្ធិ និងមានជម្រកស្នាក់នៅមិនសមរម្យ សរុបនៅទូទាំងខេត្តកំពង់ធំមានចំនួន ៣៤២ខ្នង និងបើកប្រាក់បេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនបានចំ នួន៦១សព ស្មើនឹងថវិកាចំនួន ២៤៤លានរៀល សកម្មភាពសំណេះ​សំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាននានា បានចំនួន ២២៦លើកបានឧបត្ថម្ភអង្ករជាង ២៤តោន, មី ១,៥៥០កេស និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនផងដែរ ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី។

លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរដល់ក្រុមការងារលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានអនុវត្តន៍ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងថ្លែងអំណរគុណអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងបណ្តាមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ នៅក្នុងខេត្តកំពង់ធំ ដែលបានសហការល្អ ជួយឧបត្ថម្ភ និងបង្ករលក្ខណងាយស្រួល ក្នុងសកម្មភាពបម្រើអតីតយុទ្ធជនយើង ដែលមានជីវភាពលំបាកខ្វះខាត ដោយពួកគាត់ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយបានរួមចំណែកធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ ដូចសព្វថ្ងៃនេះ៕

អត្ថបទ៖ ប៊ុន រដ្ឋា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម