Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះខេត្តព្រះសីហនុមានបេក្ខជនជាង ២ ម៉ឺននាក់​ប្រឡង​ឌីប្លូម​

បានផុស

នៅ

ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុបានមានប្រសាសន៍ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬឌីប្លូមឆ្នាំ២០២០‑២០២១ ខេត្តព្រះសីហនុមានបេក្ខជនត្រៀមចូលរួមប្រឡងចំនួន២២២៦នាក់ នារី១១៨០នាក់មាន២៦មណ្ឌលចែកជា១០០បន្ទប់។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុបានមានប្រសាសន៍ថា ចំនួនបេក្ខជនត្រៀមចូលរួមប្រឡងនៅឆ្នាំនេះ មានការកើនឡើង១៧៨នាក់ ខណៈឆ្នាំមុនមានបេក្ខជនចូលរួមប្រឡងចំនួន២០៨៨នាក់នារី១០៦៤នាក់មាន ២៥ មណ្ឌលចែកជា ៩៦ បន្ទប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្តថា នៅឆ្នាំនេះមានសាលាឯកជនចំនួន៥សាលា បានចូលរួមប្រឡងជាមួយសាលាសាធារណៈផងដែរ។

លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាធ្លាប់បានមានប្រសាសន៍ថា សម្រាប់ការប្រឡងឌីប្លូមឆ្នាំនេះមានបេក្ខជនត្រៀមចូលរួមប្រឡងសរុប ១៦២ ៥៨៩ នាក់នារី ៨៧ ៨៧១នាក់មានចំនួន ១៧២២ មណ្ឌលប្រឡងចែកជាចំនួន ៧៣២៧ បន្ទប់។

លោកបានបន្តថា ក្រសួងអប់រំ យុវជន និងកីឡា រក្សាកាលបរិច្ឆេទប្រឡងឌីប្លូមនៅថ្ងៃ១៥ វិច្ឆិកា ២០២១ ហើយការប្រឡងឌីប្លូម ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។

គួរបញ្ជាក់ថា ចំនួនបេក្ខជនប្រឡងឌីប្លូមឆ្នាំនេះ មានការថយចុះជាង២ម៉ឺននាក់ ខណៈប្រឡងឆ្នាំមុនក្រសួងអប់រំបានរៀបចំនៅថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០២០ ដោយមាននបេក្ខជនចូលរួមប្រឡងចំនួន ១៨៦ ៤១៦នាក់ ក្នុងនោះនារី ចំនួន៩៧៩៩១នាក់ មាន១៦៨៤មណ្ឌលចែកជា៧៤០៧បន្ទប់។

ប្រឡងឌីប្លូមឆ្នាំមុនទោះបីជាក្រសួងបានរៀបចំការប្រឡងជាធម្មតាក៏ដោយក៏ក្រសួងបានសម្រេចឱ្យបេក្ខជនដែលបានដាក់ពាក្យប្រឡងឱ្យជាប់ទាំអស់គ្នាដោយមិនមានអ្នកធ្លាក់ឡើយ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម