Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​ព្រះវិហារ​ស្នើ​ឡាវ​រក្សា​ស្ថានភាព​ដើម​នៅ​តាម​តំបន់​ព្រំដែន​មិនទាន់​ឯកភាពគ្នា

បានផុស

នៅ

លោក​ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ​ស្នើ​ឡាវ​រក្សា​ស្ថានភាព​ដើម​នៅ​តាម​តំបន់​ព្រំដែន​មិនទាន់​ឯកភាព​គ្នា​ដោយ​រង់ចាំ​រហូត ដល់​គណៈកម្មការ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​ឯកភាព​ខណ្ឌ​សីមា និង​បោះ​បង្គោលព្រំ​តំបន់​នោះ រួចរាល់​ជា​ស្ថាពរ។

ការ​ស្នើសុំ​នេះ​បានធ្វើ​ឡើង​ក្នុង​ឱកាស​ទទួល​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក ឃុំ​សន ឌុន​ប៉ា​សើ​ត អគ្គ​កុងស៊ុល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ប្រចាំខេត្ត​ស្ទឹងត្រែង​នៅ​សាលាខេត្ត​ព្រះវិហារ។

បញ្ហា​ព្រំដែន​នេះ​តំបន់​ព្រំដែន​ដែល​នៅ​មិនទាន់​ឯកភាព​គ្នា​នោះ​គឺ​នៅ​ចំណុច​ទន្លេរពៅ​ក្នុង​តំបន់​មុំ​៣ ក្នុង​ខេត្តព្រះវិហារ ឈម​នឹង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ខ្លឹមសារ​រួម​នៅ​ក្នុង​ជំនួប​នោះដែរ ខេត្ត​ទាំងពីរ ខេត្តព្រះវិហារ​និង​ខេត្ត​ចំប៉ា​សាក់​បាន​ប្តេជ្ញា​រឹតចំណង​ទំនាក់ទំនង​ល្អ​ជិតស្និទ្ធ​បន្ថែម​ទៀត​តាមរយៈ​ បង្កើន​ការ ចាត់តាំង​អនុវត្ត​ឲ្យ​ចេញ​ជា​រូបរាង​ដូចជា ការ​ផ្លាស់ប្តូរ​គណៈប្រតិភូ​ទស្សនកិច្ច​ដកស្រង់​បទ ពិសោធន៍​របស់​មន្ទីរ អង្គភាព​ជំនាញ ការងារ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស ការអប់រំ ប្រជាជន​ដែល​រស់​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ក្នុងន័យ​រួមចំណែក​អនុវត្ត​កំណត់ហេតុ កិច្ច​សហប្រតិបត្តិការ និង​ច្បាប់​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

នៅក្នុង​ជំនួប​នោះដែរ លោក​អភិបាលខេត្ត​ព្រះវិហារ បានស្នើ​សុំ​៧​ចំណុច​ទៅ​ភាគី​ឡាវ​ក្នុងនោះ​រួមមាន​

១.​ស្នើសុំ​អាជ្ញាធរ​នៃ​ខេត្ត​ទាំងពីរ ព្រះវិហារ ចម្ប៉ា​សាក់ បន្ត​កិច្ច​សហប្រតិបត្តិការ និង​ផ្លាស់ប្តូរ​ព័ត៌មាន​ឲ្យ​គ្នា​នូវ​រាល់​សភាពការណ៍ និង​បាតុភាព​នានា​ដែល​កើតមាន​តាម​បណ្ដោយ ខ្សែបន្ទាត់​ព្រំដែន ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា ជាពិសេស​បង្កើន​កិច្ច​សហ​ប្រតិ ប​ត្តិ​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ដើម្បី​ធានា​រក្សា​សន្តិសុខ​សណ្តាប់ ធ្នាប់​សង្គម និង​ស្ថិរភាព​នៅតាម​តំបន់​ព្រំដែន​ប្រទេស​ទាំងពីរ ព្រមទាំង​បន្ត​ចាត់វិធានការ ម៉ឺងម៉ាត់ និង​សហកា​ជិតស្និទ្ធ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់ ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

២.​ស្នើសុំ​រក្ស​ស្ថានភាព​ដើម​នៅ​តាម​តំបន់​ព្រំដែន​មិនទាន់​ឯកភាពគ្នា រង់ចាំ​រហូត ដល់​គណៈកម្មការ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​ឯកភាព​ខណ្ឌ​សីមា និង​បោះ​បង្គោលព្រំ​តំបន់​នោះ រួចរាល់​ជា​ស្ថាពរ ។​

៣.​អនុវត្តតាម​កិច្ចព្រមព្រៀង​នានា ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ចុះ ហត្ថលេខា ក៏ដូចជា​អនុវត្តតាម​កំណត់ហេតុ​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​ទាំងពីរ ។

៤.​បង្កើន​សកម្មភាព​ត្រួតពិនិត្យ​គ្រប់គ្រង​ព្រំដែន​តាម​ដែន​សមត្ថកិច្ច របស់​ភាគី នីមួយៗ និង​ចាត់វិធានការ​ទាន់ពេល​វេលា ក្នុងការ​ទប់ស្កាត់​នូវ​រាល់​បទល្មើស​គ្រប់​ប្រភេទ ដោយ​ជំរុញ​សកម្មភាព​ល្បាត​ទប់ស្កាត់​រាល់​បទល្មើស​ព្រៃ​ឈើ ការទន្ទ្រាន​កាប់​ព្រៃ​ធ្វើ​ការដាំដុះ និង​ការនេសាទ និង​ប​បាញ់​សត្វ​ដោយ​ខុសច្បាប់ ព្រមទាំង​សកម្មភាព​ល្មើសច្បាប់​ផ្សេងៗ ទៀត។

៥.​យកចិត្តទុកដាក់​ការត្រួតពិនិត្យ​អ្នកចេញ ចូល ឆ្លងកាត់​ព្រំដែន ទាំង​ការ ផ្លាស់ប្តូរ​ទំនិញ ទេសចរណ៍ ការពិនិត្យ​ព្យាបាល​ជំងឺ ការ​សួរសុខទុក្ខ​បងប្អូន និង​ការចូលរួម ពិធីបុណ្យ​តាម​ប្រពៃណី​ផ្សេងៗ ។ ក្នុងករណី​ប្រជាពលរដ្ឋ​នៃ​ភាគី​ណាមួយ​ឆ្លងដែន ទៅ​ប្រទេស ម្ខាង​ទៀត ហើយ​បាន​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវ​អនុវត្ត​ទៅតាម​ច្បាប់​នៃ​ប្រទេស​សាមី ដោយ​ជៀស វាង​ប្រើ​អំពើហិង្សា ។​

៦.​បង្កើន​ការអប់រំ​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្តោយ​ព្រំដែន​ឲ្យ​បាន​យល់ ដឹង​ពីបទ​ប្បញ្ញត្តិ​ព្រំដែន ក៏ដូចជា​ការយល់ដឹង​ពី​ល្បិចកល​របស់​ពួកឧក្រិដ្ឋជន ឬ​ជនល្មើស ដើម្បី​បណ្តុះ​មនសិការ និង​លើកកម្ពស់​ស្មារតី​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ឲ្យ ចេះ​គោរព ច្បាប់ និង​រួមចំណែក​ក្នុង​ការរក្សាសន្តិសុខ​សុវត្ថិភាព​ផ្ទាល់ខ្លួន ព្រមទាំង​សហគមន៍​។​

៧.​បន្ត​ពង្រឹង​ចំណង​សាមគ្គីភាព រវាង​កងកម្លាំង​ការពារ​ព្រំដែន​ប្រ​ទេ ស​ទាំងពីរ រក្សាបាន​ព្រំដែន​សន្តិសុខ មិត្តភាព និង​ការអភិវឌ្ឍ​។​

​គួរ​បញ្ជាក់​ថា ​កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩​កន្លងទៅនេះ ខេត្តព្រះវិហារ និង​ខេត្ត​ចំប៉ា​សាក់ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ បាន​ឯកភាព​រួមគ្នា​លើ​«​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​នៃ​ខេត្ត​ទាំងពីរ​»​ក្នុងនោះ​ដូចជា ការលើកកម្ពស់​រក្សា​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​តាម​បណ្តោយ​ព្រំដែន ទប់ស្កាត់​បង្ក្រាប​ឧក្រិដ្ឋ​ឆ្លងដែន ទប់ស្កាត់​ការជួញដូរ​មនុស្ស និង​គ្រឿងញៀន​ផងដែរ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ១១ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ១៥ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ជីវិតកម្សាន្ដ៣១ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ៤១ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម