Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​សៀមរាប​ជួបពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់

បានផុស

នៅ

សៀម​រា​ប ៖ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ វិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​សហព័ន្ធ អាល្លឺម៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួម​នឹង​សហការី បាន​ចូលជួប​សម្តែង​ការគួរសម ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប នៅ​សាលា​ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ពិភាក្សា​នោះ​ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​សហព័ន្ធ អាល្លឺម៉ង់ បាន​ផ្តោត​ទៅ លើ វិស័យ​ទេសចរណ៍​ក្នុង​បរិបទ​កូ​វីដ គួរ​ដើរ​តួនាទី​អ្វី​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បន្ថែម ហើយ​រដ្ឋបាលខេត្ត​មាន​តួនាទី​អ្វី្ សម្រាប់​ការ​វិនិយោគ​ផ្ទាល់​អន្តរជាតិ និង គម្រោង​ផ្សព្វផ្សាយ​សកម្មភាព​ក្នុង​វិស័យ​ណា និង គម្រោង​ធ្វើ​ពិពិធ​កម្ម ទំនើបកម្ម រចនាសម្ព័ន្ធ​សេដ្ឋកិច្ច តាមបែប​របៀប​ណា​ក្នុង​ការ​លើកកម្ពស់​ខេត្តសៀមរាប។

ក្នុង​នោះ​ឯកឧត្តម​អគ្គរដ្ឋទូត ក៏បាន​លើក​ផង ដែរ​ពី គម្រោង​GIZ ផ្ទាល់​បានធ្វើការ​ក្នុង​ផ្នែក​ជាការ​ផ្ទេរ​ជា​សាច់ប្រាក់​ដល់​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់ សំខាន់​ប្រជា​ពល រដ្ឋ​នៅ​ខេត្តសៀមរាប ។ ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន​ផ្តោត​ចំពោះ​ប្រជាពលរដ្ឋ ដែល​បាន​ចូលទៅ​កាន់កាប់​ដីធ្លី នៅ​ក្នុង​តំបន់ ដែលមាន​សេសសល់​គ្រាប់យុទ្ធភ័ន្ត​មិនទាន់​ផ្ទុះ​ដែល​មកពី​កង្វះ​ខាត់​របស់​បងប្អូន​។ ក្នុង​នោះ​ឯកឧត្តម​ក៏បាន​លើក​ពី​ចក្ខុវិស័យ របស់​ឯកឧត្តម​ក្នុងការ​ទំនាក់​ទំនងជា​មួយ​សហគមន៍​ផ្តល់ជំនួយ ក្នុងការ​គាំទ្រ​ដល់​ការ​បោសសំអាត​មីន​នេះ តែ​នៅ​កម្ពុជា ក៏​នឹង​អាច​បញ្ចប់​កម្មវិធី​នេះ​នៅ​ឆ្នាំ​២០២៥ ។ ក៏ប៉ុន្តែ​នៅ​តែ​មាន​តម្រូវការ​ក្នុងការ​គាំទ្រ​បន្ត​ទៀត បន្ទាប់ពី​ឆ្នាំ​២០២៥​នេះ​ទៅជូន ដល់​ប្រជាពលរដ្ឋ ។ ឯកឧត្តម​ក៏បាន​លើក​គម្រោង​សំខាន់ៗ​ចំពោះ​មុខ លើ​ការ​ស្តារឡើងវិញ​ឧទ្យាន​ជាតិ និង ការគាំទ្រ​ផ្នែក សេដ្ឋកិច្ច​និង​ទេសចរណ៍។

ក្នុង​កិច្ចពិភាក្សា​នោះ​ឯកឧត្តម ទៀ សីហា ក៏បាន​បញ្ជាក់​ដល់​ប្រតិភូ ក្នុង​ការ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​កូ​វិដ​១៩ បានធ្វើ​ឲ្យ ប៉ះពាល​យ៉ាងខ្លាំង​នូវ​សេដ្ឋកិច្ច និង វិស័យ​ទេសចរណ៍ និង បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ និង ពលរដ្ឋ​មាន​ជីវភាព​មធ្យម​ផងដែរ​។ ឯកឧត្តម​បាន​បន្តទៀតថា រដ្ឋបាល​ខេត្តសៀមរាប ក្នុងពេល​ជួប​វិបត្តិ​កូ​វីដ​នេះ បាន​ជួយ​ដល់​វិស័យ​មួយ​ចំនួន ដែល​មាន​ផល ប៉ះពាល់ រួមមាន​វិស័យ​ទេសចរណ៍ និង កសិកម្ម​បន្លែ ។ ចំពោះ​ការ​លើកឡើង​របស់​ឯក​អគ្គរដ្ឋទូត ពាក់ព័ន្ធ​ទៅនឹង​សាលា សណ្ឋាគារ ទេសចរណ៍ ប៉ូល​ឌុល​ប្រ៊ូ​ល ព្រមទាំង​អង្គការ​មួយចំនួន​ក៏ត្រូវ​បាន​រៀបចំ ក្នុង​ការ​បណ្តុះបណ្តាល​ឡើងវិញ ដែល​ជា​កត្តា​សំខាន់​សម្រាប់​ខេត្តសៀមរាប ក្រោយ​ពេលដែល​រាជរដ្ឋាភិបាល បានប្រកាស​ឲ្យ​បើក​ដំណើរការ​សិស្ស​ចូល​សិក្សា​ឡើងវិញ ក្រោយពី​បានការ​ទទួល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​បាន​គ្រ​ប់ដូ​ស និង ការអនុវត្ត​បន្ត​វិធានការ​របស់​រាជរដ្ឋាភិបាល ៣​កុំ ៣​ការពារ។ ម្យ៉ាងទៀត​ពាក់ព័ន្ធ​ទៅ​បន្ថែម​នូវ​ការងារ​មួយចំនួន លើ​គម្រោង​GIZ នៅ​ខេត្តសៀមរាប បាន​សហការ​ល្អជា មួយ​រដ្ឋបាលខេត្ត និង បាន​ផ្តល់​ផលប្រយោជន៍​ជាច្រើន ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​មូលដ្ឋាន​ក្នុង​ខេត្តសៀមរាប ដែល​ជា អង្គការ​ដៃ​គួរ​ដ៏​សំខាន់​របស់​រដ្ឋបាលខេត្ត ។ ម្យ៉ាងទៀត​គម្រោង​ផែនការ​ទាំងនេះ ក៏បាន​ដាក់ចេញ​ឲ្យ​រដ្ឋបាល​ខេត្ត ដើម្បី​ធ្វើការ​ស្តារឡើងវិញ​នៅក្នុង​បរិបទ​កូ​វីដ​១៩ ដោយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង ត្រូវ​ចេះ​សម្រប​ខ្លួន​រស់នៅ​ទៅតាម​គន្លង​បែប​ថ្មី ជាមួយ​កូ​វីដ​១៩ ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន វិធានការ ៣​កុំ ៣​ការពារ ។

ក្នុង​នោះ​ដែរ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​បញ្ជាក់ អំពី​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ទៅកាន់​កាប់​ដីធ្លី​ទាំង​ខុសច្បាប់ និង​មានច្បាប់ តែ​ស្ថិត​នៅ​លើ​ផ្ទៃដី​ដែលមាន​សេសសល់​នូវ​គ្រាប់ យុទ្ធ​ភ័ន្ត​មិន​ផ្ទុះ ដែល​ធ្វើ​ឲ្យ​បងប្អូន​មួយចំនួន​ទទួលរង​គ្រោះថ្នាក់​ដល់​ជីវិត​ទៀតផង ។ ម្យ៉ាងទៀត​ផ្ទៃដី​ក្នុងភូមិ​សាស្ត្រ​ស្រុក មួយចំនួន ក៏​នៅ​មានការ​សេសសល់ ដោយ​អង្គការ​ស៊ីម៉ាក់​មិន​ទាន់បាន បើក​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់មីន ។ ឯកឧត្តម ក៏បាន​លើក​ផងដែរ ពី​រាល់​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម​ឯកអគ្គរដ្ឋទូត រដ្ឋបាលខេត្ត នឹងត្រូវ​បន្ត​កិច្ចសហប្រតិបត្តិការ ក្នុង​ការ អនុវត្ត​ឲ្យ​បាន​ជោគជ័យ​ទៅតាម ផែនការ​គម្រោង​ដែល​បាន​ឡើង ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម