Connect with us

ព័ត៌មានជាតិ

កម្ពុជាមានសមត្ថភាពធ្វើតេស្ត រកជំងឺកូវីដ-១៩ ជាង១ម៉ឺនតេស្តក្នុង១ថ្ងៃ​

បានផុស

នៅ

បច្ចុប្បន្ននេះ​កម្ពុ​ជាមាន​មន្ទីរពិសោធន៍​សម្រាប់​ប​ម្រើ​ការធ្វើ​តេស្ត​សំណាក​នៅតាមរាជធានី ខេត្ត ចំនួន១៦ និង​មាន​សមត្ថភាព​អាចធ្វើ​តេស្ត​ចន្លោះ​ពី ៧.០០០-៨.០០០ តេស្ត​ក្នុង​មួយថ្ងៃ​។​ ក្នុងករណី​មានការ​ផ្ទុះ​ឆ្លង​រាលដាលក្នុង​ទ្រង់ទ្រាយ​ធំមន្ទីរពិសោធន៍​ទាំងនេះ​ អាចមាន​លទ្ធភាព​ធ្វើតេស្ត​បាន​ដល់ ១០០០០-១២០០០តេស្ត​ក្នុង​មួយថ្ងៃ​។​

យោងតាម​សៀវភៅ​យុទ្ធសាស្ដ្រ​ស្ដីពី «​ការរស់នៅ​តាមបែបគ​ន្ល​ង​ប្រក្រតីភាព​ថ្មី ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩»​របស់​រាជរដ្ឋាភិបាល​ដែល​បានដាក់​ឲ្យ​ប្រើប្រាស់​ថ្មីៗ​នេះ​បានឱ្យដឹងថា​ គិត​ត្រឹម​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២១​សមត្ថភាព​នៃ​ការធ្វើ​តេស្ត​បញ្ជាក់​វិជ្ជមាន​មេរោគ​កូ​វីដ​-១៩ (PCR)ត្រូវបាន​បង្កើន​ឡើងទាំងនៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ និង​ការប្រើប្រាស់​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​មេរោគ​កូ​វីដ​-១៩ ទូលំទូលាយនៅក្នុង​វិស័យ​សាធារណៈ និង​ឯកជន ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សៀវភៅ​យុទ្ធសាស្ដ្រ​ដដែល​នោះបាន​បន្តថា ចំនួន​មន្ទីរពិសោធន៍​សម្រាប់​ប​ម្រើ​ការធ្វើ​តេស្ត​សំណាកមាន​ទីតាំង​សរុប​ចំនួន១៦រាជធានី ខេត្ត និង​មាន​សមត្ថភាព​អាចធ្វើ​តេស្ត​ចន្លោះ​ពី ៧.០០០-៨.០០០ តេស្ត​ក្នុង​មួយថ្ងៃ ក្នុងករណី​មានការ​ផ្ទុះ​ឆ្លង​រាលដាលក្នុង​ទ្រង់ទ្រាយ​ធំ មន្ទីរពិសោធន៍​ទាំងនេះ​អាចមាន​លទ្ធភាព​ធ្វើតេ​ស្តុ​បាន​ដល់ ១០០០០-១២០០០ តេស្ត​ក្នុង​មួយថ្ងៃ ដែល​នេះ​មិនទាន់​រាប់បញ្ចូល​នូវ​មន្ទីរពិសោធន៍​ខ្នាតតូច​នៅ​ទូទាំងប្រទេស និង​ផ្នែក​ឯកជនផង ។​

មន្ទីរពិសោធន៍​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន០៥ ទីតាំង​៖ ១.វិទ្យាស្ថាន​ជាតិ​សុខភាព សាធារណៈ​, ២. វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​, ៣.មន្ទីរពិសោធន៍​នៃ​ម​ជ្ឈ​រួម​ណ្ឌ​ល​ជាតិ​ផ្ដល់​ឈាម​, ៤. មន្ទីរពិសោធន៍​នៃ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា និង៥.មន្ទីរពិសោធន៍​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ។​

ចំណែក​មន្ទីរពិសោធន៍​នៅតាម​បណ្តា​ខេត្ត មាន​ចំនួន ០២. ទីតាំង​៖ ១, ខេត្ត​ប៉ៃលិន និង​២, ខេត្តពោធិ៍សាត់ ។ រីឯ​បណ្តាញ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ត្រូវបាន​ពង្រីក​នៅតាម​រាជធានី​-​ខេត្ត ជាពិសេសនៅតាម​បណ្តា​ខេត្ត​នៅជាប់​ព្រំដែន​ភាគ​ខាងលិចរួម​ជាមួយនឹង​ការពង្រីក​ទីតាំង​ច​ត្តា​ឡី​ស័ក​ក្នុង​វិស័យ​ឯកជនដូចជា​នៅតាម​សណ្ឋាគារ​ដើម​និង​បណ្តាញ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​តាម​លំនៅឋាន ។​

ចំណែកមន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ មាន​ចំនួន ៧៩​កន្លែងនិង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​មាន​ចំនួន ១៤៥ កន្លែង ដោយមាន​គ្រែ​កម្រិត​ស្រាល៤៣,៧៦៤​គ្រែ​ក្នុងនោះ​គ្រែ នៅ​មន្ទីរពេទ្យ​/​មណ្ឌល​ព្យាបាល​មិន​មែនជា​សាលារៀនមាន​ចំនួន ២៧.៧៩៤ គ្រែ និង​ជា​សាលារៀន មាន​ចំនួន ១.៥៩៧០គ្រែ​និង​គ្រែ​ដែល​ត្រូវ បាន​ត្រៀម​បំរុង​ទុក​ចំនួន ១៣.១៧៩ គ្រែ ។ គ្រែ​សង្គ្រោះបន្ទាន់​កម្រិតធ្ងន់ ICU មាន​ចំនួន​សរុប១,៦២៦​គ្រែ​នៅ​មន្ទីរពេទ្យ​/​មណ្ឌល ព្យាបាល​រដ្ឋ និង​គ្រែ​ដែល​ត្រូវបាន​ត្រៀម​បំរុង​ទុក​មាន​ចំនួន ៧០២ គ្រែ ។​គ្រែ​ទំនេរ​នៅសល់​សរុប៥២,៩៦% ក្នុងនោះ គ្រែ​ធម្មតា​នៅសល់ ៥២,៩២% និង គ្រ ICU នៅសល់៥៤,៥០%​។​

ជាមួយគ្នានេះដែរ​បាន​ត្រៀ​ម​បំរុង​សម្ភារៈ​-​បរិក្ខារ​ចាំបាច់​នានាសម្រាប់​ករណី​មានការ​ផ្ទុះ​ឆ្លង​រាលដាល ក្នុង​ទ្រង់ទ្រាយ​ធំ ដូចជាម៉ាស៊ីន​លិ​ត​អុកស៊ីហ្សែន​, ឧបករណ៍​តេស្ត​, ឱសថ​, ឧបករណ៍​ការពារ​ខ្លួន​(PPE)​​ជាដើម ។ចំណែក​គ្រូពេទ្យ បុគ្គលិក​បំរើកា​រងារ នៅ​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាលមាន​ចំនួន ២១,០១៩ នាក់ ក្នុងនោះ​រួមមាន​៖ វេជ្ជបណ្ឌិត​ឯកទេស​វេជ្ជបណ្ឌិត ១,៤៨៦នាក់​, លា​នុប្ប​ដ្ឋា​ក​/​ឆ្មប និង​បុគ្គលិក​ជំនាញ​សុខាភិបាល​ផ្សេងទៀត ៤,៥៧៧​នាក់មន្ត្រី​-​បុគ្គលិក​សុខាភិបាល​ដទៃទៀត ៦,០៦៣​នាក់ ។ គ្រូពេទ្យ​-​បុគ្គលិក ប្រមាណ៣.០០០​នាក់ បាន​ត្រៀម​បំរុង​ទុក​សម្រាប់​ករណី មានការ​ផ្ទុះ​ឆ្លង​រាលដាល​ក្នុង​ទ្រង់​ទ្រាយ​ធំ ។​

សៀវភៅ​យុទ្ធសាស្ដ្រ​ស្ដីពី «​ការរស់នៅ​តាមបែប​គ​ន្ល​ង​ប្រក្រតីភាព​ថ្មីក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩»​នេះ មាន​កំរាស់​៣៦​ទំព័រ ដែលមាន​គោលបំណងគ្រប់គ្រង​ហានិភ័យ​ក្នុង​សុខភាព​សាធារណៈ ឲ្យ​នៅ​ទាប​បំផុត​ ជាពិសេស​ការធ្លាក់​ខ្លួន​ឈឺ និង​ការបាត់​បង់ជីវិត ខណៈដែល​សកម្មភាព​ស​ង្គ​ម​-សេដ្ឋកិច្ច​នៅក្នុង​ប្រទេស គ្រប់ផ្នែក​-គ្រប់​វិស័យ​ត្រូវបាន​ចាប់ផ្ដើម​បើក​ដំណើរការ​ពេញលេញ​ឡើងវិញ​ជា​បណ្ដើរៗ​។​

ដើម្បី​សម្រេចបាន​គោលបំណង​នេះយុទ្ធសាស្ដ្រ​បានកំណត់​នូវ​គោលដៅ​ចំនួន​៣ រួមមាន​៖​ទី​១៖ ការពារ​អាយុជីវិត និង​ការពារ​សុវត្ថិភាព​ក្នុងការ​រស់នៅ និង​ក្នុងការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​គ្រប់រូបនៅក្នុង​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច​។​ទី​២៖ ពង្រឹងសមត្ថភាព​ស្នូល​នៃ​ប្រព័ន្ធ​សុខាភិបាលដើម្បី​បង្ការ និង​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ផងនិង​ផ្ដល់​សេវា​សុខាភិបាល​ជា​សារ​វ័​ន្ដ​ជាប្រចាំ​ផង​និង​ទី​៣៖ រក្សា​កិច្ចដំណើរការ​ឡើងវិញនៃ​សកម្មភាព​-​សេដ្ឋកិច្ច ប្រកបដោយ​សុវត្ថិភាព និង​និរន្ដរភាព​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម