Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ

បានផុស

នៅ

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបានលុងឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវ:លើនារីម្នាក់មិនបានសម្រេច ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង​៩ និង៥០នាទី​ព្រឹក​ ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ត្រង់​ចំណុច​ភូមិអូររមៀត​ សង្កាត់​ឡាបានសៀក​ ក្រុង​បាន​លុង​ ខេត្តរតនគិរី។

យោងតាមរបាយការណ៍បានឲ្យដឹងថា បុរសជនសង្ស័យឈ្មោះ​ ធីម​ ធី​ អាយុ២៤ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ធ្វេីចម្ការ​ រស់នៅ​ភូមិចងរ៉ា​ ឃុំបាតាង​ ស្រុក​លំផាត់​ ខេត្តរតនគិរីបានធ្វេីសកម្មភាព​ លួចបេីកគន្លឹះទ្វារផ្ទះ​ជនរងគ្រោះ​ បម្រុងចូលទៅលេង​ ប៉ុន្តែលុះចូលទៅដល់ក្នុងផ្ទះ​ មានសភាពស្ងាត់​ ព្រោះជនរងគ្រោះ​បានសម្រាកនៅក្នុងបន្ទប់គេង ភ្លាមនោះ​ដែរ បុរសជនសង្ស័យក៏បានបេីកទ្វារបន្ទប់ជនរងគ្រោះ​ ឃេីញជនរងគ្រោះគេងតែម្នាក់ឯង​ ខ្លួនក៏បានដោះសម្លៀកបំពាក់​ ឡេីងដេកលេីគ្រែជាមួយគ្នា​ ពេលនោះជនរងគ្រោះ​បានឃេីញ​ ក៏ស្រែកឲ្យបងប្អូនជួយ​ បន្ទាប់មក​ជនរងគ្រោះបានស្រវារកទូរសព្ទដៃ​ខលមកសមត្ថកិច្ចតែម្តង។ 

នាងរីរងគ្រោះ​ ឈ្មោះ​ ស.ឆ.អ  អាយុ២០ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នៅផ្ទះ​ រស់នៅ​ភូមិអូររមៀត​ សង្កាត់​ឡាបានសៀក​ ក្រុង​បាន​លុង​ខេត្តរតនគិរី។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានដកហូតវត្ថុតាង​ ម៉ូតូ​ ១គ្រឿង​ ម៉ាកសង់​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ1E- 5558។ ​                បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង​បានបញ្ជូនមកការិយាល័យ​ជំនាញនៃកងរាជអាវុធហត្ថខេត្ត​ ដេីម្បី​ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទៈ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម