Connect with us

ព័ត៌មានជាតិ

អ្នក​ចាក់​វ៉ាក់សាំង​រួច​រាល់​ចូល​មក​កម្ពុជា​មិន​តម្រូវ​ឱ្យ​ធ្វើ​ចត្តា​ឡីស័ក​ទៀត​ទេ​

បានផុស

នៅ

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​អះអាង​ថា ​អ្នក​ដំណើរ​ដែល​បាន​ចាក់​វ៉ាក់​សាំង​រួច​រាល់​ពេល​ចូល​មក​ប្រទេស​កម្ពុជា​មិន​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ដូច​មុន​ទៀត​ទេ​។​តាម​រយៈ​សារសំឡេង​ពិសេស​នៅ​ថ្ងៃ​នេះ​ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​​ថា​យើង​ចាំ​បាច់​​កែ​ប្រែ​ការ​អនុវត្ត​ការ​ធ្វើ​ចត្តាឡី​ស័ក​ដែល​បច្ចុប្បន្ន​អនុវត្ត​ចំពោះ​អ្នក​ចាក់​វ៉ាក់​សាំង​បាន​ពីរ​ដូស​ពេល​មក​ដល់​កម្ពុជា​ត្រូវ​ធ្វើ​​ចត្តាឡីស័យ​ចំនួន​៧ថ្ងៃ។​ចំណែក​ធុរជន​ និង​គណៈប្រតិភូ ខ្មែរ​ត្រឡប់​មក​ពី​បរទេស​ធ្វើ​ចត្តាឡីស័ក​៣​ថ្ងៃ​ អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់​សាំង​ធ្វើ​១៤​ថ្ងៃ​និង​ធ្វើ​តេស្ត​ដោយ​ម៉ាស៊ីន​PCR​ដដែល​ព្រម​ទាំង​ត្រៀម​អនុវត្ត​ចំពោះ​អ្នក​ទេសចរវ៉ាក់សាំងត្រូវធ្វើ៥ថ្ងៃ​នៅតំបន់​ដែល​ខ្លួន​ស្នាក់​នៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ​បាន​បន្ត​ថា​ដោយ​សារ​សភាពការណ៍​ប្រែ​ប្រួល​យើង​ត្រូវ​ផ្លាស់​ប្តូរ​ការ​អនុវត្តការ​ធ្វើ​ចត្តាឡីស័ក​ឡើង​វិញ​ដោយ​សារ​ប្រទេស​យើង​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​គ្រប​ដណ្តប់​អត្រា​ជិត​៨៨ភាគរយ ​នៃ​ចំនួន​ប្រជាជន​សរុប​១៦​លាន​នាក់​។​ដូច្នេះ​មិន​មាន​តម្រូវ​ការ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ទៀត​ទេ​លើក​លែង​តែ​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់​សាំង​ត្រូវ​ធ្វើ​​ចត្តាឡីស័ក​១៤​ថ្ងៃ​ និង​ធ្វើ​តេស្ត​ដោយ​ម៉ាស៊ីន​PC​Rដដែល។​

សម្តេច​បាន​បន្ថែម​ថា​សម្រាប់​អ្នក​ដែល​ចាក់​វ៉ាក់​សាំង​រួច​ទាំង​ជន​ជាតិ​ខ្មែរ​និង​បរទេស​ចូល​មក​កម្ពុជា​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​ ផ្លូវ​ទឹក​និង​ផ្លូវ​គោក​មិន​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ទៀត​ទេ​ប៉ុន្តែ​​ត្រូវ​យក​សំណាក​រក​មេរោគកូវីដ​១៩​ដោយ​ឧបករណ៍​តេស្តរហ័ស​ដោយ​ត្រូវ​រង់​​ចាំ​ត្រឹម​១៥​ទៅ​២០នាទី​ប៉ុណ្ណោះ​។​បើ​លទ្ធផល​តេស្ត​អវិជ្ជមាន​បង​ប្អូន​មាន​លទ្ធភាព​ចេញ​ដំណើរ​ទៅ​កាន់​កន្លែង​ណា​មួយ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ ដោយ​គ្មាន​ការ​កំណត់​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​តែ​ម្តង​។​

សម្តេច​បាន​បញ្ជាក់​ថា​«ការ​អនុវត្ត​នេះ​ដោយ​គ្មាន​ការ​រើស​អើង​ទាំង​បង​ប្អូន​ខ្មែរ​រស់​នៅ​​បរទេស​ អ្នក​ធុរកិច្ច​ ជន​បរទេស​គឺ​អនុវត្ត​ដូច​ៗ​គ្នា​ហើយ​បង​ប្អូន​មក​ពី​បរទេស​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​នៅ​ថ្ងៃ​ស្អែក​នេះ​តែ​ម្តង​ហើយ​បទ​បញ្ជា​នេះ​ត្រូវ​អនុវត្ត​ពី​ថ្ងៃ​ស្អែក​នេះ​នៅ​គ្រប់​ច្រក​ចេញ​ចូល​តាម​ផ្លូវ​ទឹកផ្លូវគោកនិងផ្លូវអាកាស​»។

សម្តេច​បាន​បញ្ជាក់​បន្ថែម​ថា​« ដូច្នេះ​នេះ​គឺ​ជា​វិធី​ពន្លឿន​នៃ​ការ​បើក​ប្រទេស​និង​សម្រួល​ដល់​ប្រជាពលរដ្ឋ​របស់​យើង​ព្រោះ​ខ្ញុំ​ដឹង​ថា​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន​បាន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​តែ​ព្រួយបារម្ភ​ពេល​ត្រឡប់​មក​ក្នុង​ប្រទេស​យើង​វិញ​ដោយ​ចាំ​បាច់​ធ្វើ​ចត្តាឡីស័ក​និង​បង​ប្អូន​ខ្មែរ​យើង​នៅ​ក្រៅ​ប្រទេស​ក៏​ចង់​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ប៉ុន្តែ​ព្រួយ​បារម្ភ​អំពី​ការ​ធ្វើ​ចត្តាឡីស័ក​ដូច​គ្នា​»​។

សម្តេច​បាន​បន្ត​ថា​ឥឡូវ​នេះ​បង​ប្អូន​ទាំង​អស់​មិន​ចាំ​បាច់​មាន​ការ​ព្រួយ​បារម្ភ​ទៀត​ទេ​ដោយ​បង​ប្អូន​មុន​នឹង​ចេញ​ដំណើរ​ពី​ក្រៅ​ប្រទេស​ត្រូវ​ធ្វើ​តេស្ត​និង​មានវិញ្ញា​បនបត្រ​បញ្ជាក់​ថា​មិន​មាន​កូវីដ​រយៈ​ពេល​៧២ម៉ោង​ហើយ​ពេល​មក​ដល់​កម្ពុជា​ត្រឹម​តែ​ធ្វើ​តេស្តរហ័ស​ចំណាយ​ពេល​ពី​១៥​ទៅ​២០​នាទី​ប៉ុណ្ណោះ​ហើយ​បើ​លទ្ធផល​អវិជ្ជមាន​អាច​ធ្វើ​ដំណើរ​បាន​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ដោយ​មិន​មាន​ការ​រាំង​ណា​មួយ​កើត​ឡើង​នោះ​ទេ​។​ជាមួយ​គ្នា​​ដែរ​សម្តេច​ស្នើ​ដល់​ក្រសួង​ទេសចរណ៍​ក្រសួង​សុខាភិបាល​ក៏​ដូច​ជា​ផ្នែក​ពាក់​ព័ន្ធ​នានា​អនុវត្តវិធាន​ការ​នេះ​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា​ ឆ្នាំ២០២១​នេះ​ត​ទៅ៕​

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី លែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃCIC Plc តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ

ព័ត៌មានជាតិ១៤ នាទី មុន

ត្រឹម ២ពាន់រៀល! ទេសចរជាតិ អាចចូលទស្សនាស្វែងយល់ នៅសារមន្ទីរធម្មជាតិសកល ទឹកដីខេត្តព្រះវិហារ

ព័ត៌មានជាតិ៣៩ នាទី មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រសួងអភិវឌ្ឍន៍ជនបទ ​ចេញសេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញចូលរួមពិគ្រោះថ្លៃ និងដេញថ្លៃដោយប្រកួតប្រជែង​ជាសាធារណៈ​សម្រាប់ឆ្នាំ២០២៤ ជូន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តព្រះសីហនុ​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុ​ជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នា​លើឯកសារចំនួន៧

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម