Connect with us

ព័ត៌មានជាតិ

បាត់ដំបង​ឆ្នាំនេះ គ្មានការ​អុំទូក​នោះទេ

បានផុស

នៅ

ខេត្តបាត់ដំបង÷ ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងបានលើកឡើងប្រហាក់ប្រហែលគ្នានៅចុងសប្តាហ៍នេះ ខណៈ​ពិធី​បុណ្យ​អុំទូក​បាន​ផ្អាក​ពីរឆ្នាំ​ជាប់គ្នា។

យុវជន សីលា ក្នុងចំណោមយុវជនជាសិស្សនិស្សិត​ជាច្រើនទៀត ក្នុងក្រុមទប់ស្កាត់អំពើជួញដូរមនុស្សបានលើកឡើងថា រូបគេ​ពិតជាចង់ឃើញព្រឹត្តិការណ៍អុំទូក​រៀបចំជា​រៀង​រាល់ឆ្នាំ ក្រោយពិធីដ៏សប្បាយរីករាយបំផុតនេះ​ខកខាន​មួយ​ឆ្នាំទៅ​ហើយ ហើយ​ឆ្នាំ​នេះក៏​បាន​ផ្អាក​បន្ត​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន​រូបនេះ​បាន​​លើកឡើង​ថា ២ឆ្នាំហើយដែលពិធីបុណ្យ​ប្រពៃណី​ដ៏ធំនេះ​ត្រូវបានផ្អាក ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​អូស​បន្លាយ។

យុវជន​រូប​នេះ​បាន​បញ្ជាពី​តម្លៃ​នៃ​ពិធី​បុណ្យអុំទូក ជាពិធី១ក្នុងចំណោមពិធីបុណ្យជាតិផ្សេងទៀត សំខាន់​ជា​ប្រវត្តិសាស្ត្រតាំងពីជំនាន់ដើមរៀងរហូតមក ស្របជាមួយភាពសប្បាយរីករាយក្នុងពិធីនេះផង។

អាជីករ​មួយ​រូប​បានលើក​ឡើង​នៅ​ព្រឹកថ្ងៃទី១៥ខែវិច្ឆកានេះថា ការ​ផ្អាកបន្ត​ទៀត​នៅ​ឆ្នាំនេះ​ពិតជារឿង​ខកចិត្ត ខណះពួកគាត់ត្រៀមខ្លួនអាច​លក់ដូរខ្លះៗដើម្បីរកផលកម្រៃសេដ្ឋកិច្ចគ្រួសារ។

ការត្រៀមខ្លួនរបស់ពលរដ្ឋនិងយុវជនសិស្សានុសិស្សក្នុងខេត្តបាត់ដំបង ដើម្បីចូលរួមក្នុងពិធីនេះត្រូវបានខកបំណងដោយសារវិបត្តិ​ជំងឺ​កូវីដរារាំង។

ពាក់ព័ន្ធពិធីបុណ្យអុំទូកដែលពលរដ្ឋត្រៀមនឹងចូលរួមសប្បាយនេះ លោកសុខ លូ អភិបាលខេត្តបាត់ដំបង​ដែល​ទើបទទួលតំណែងថ្មីបានឆ្លើយតបសំនួរកម្ពុជាថ្មីយ៉ាងខ្លីដូច្នេះថា “អត់បានរៀបចំធ្វើទេ”។ លោកមិនបានពន្យល់ហេតុផលណាមួយ តាមរយះកម្ពុជាថ្មីដល់ពលរដ្ឋនិងយុវជនសិស្សានុសិស្ស ក៏ដូចជាមហាជនក្នុងខេត្តឲ្យបានយល់ច្បាស់អំពីហេតុផលនៃការខកខានប្រារព្វពិធី​មួយ​នេះនោះទេ។

ពាក់ព័ន្ធពិធីបុណ្យអុំទូកប្រារព្ធ​ធ្វើ​តាំង​ពី​សម័យ​បុរាណកាលមក​ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័នទី៧ក្នុងឆ្នាំ ​(១១៨១នៃគ.ស) រហូតមកដល់បច្ចុប្បន្ន ដើម្បីរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហាន​របស់​កង​ទ័ព​​ជើង​ទឹក​ខ្មែរ។

រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ពិធី​បុណ្យ​អុំទូក​ជាថ្មី​ម្តង​ទៀត​សម្រាប់​ឆ្នាំ​២០២១​នេះ ដោយ​បារម្ភ​អំពី​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​។ នៅ​ឆ្នាំ​២០២១​នេះ​ ពិធី​បុណ្យ​អុំទូក​ គ្រោង​​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា តែ​រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ពីរ​ឆ្នាំ​ជាប់​គ្នា៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម