Connect with us

ព័ត៌មានជាតិ

អាវុធហត្ថសម្តែងការអរគុណអតីតនាយអនុព័ន្ធយោធាដែលបានផ្តល់សម្ភារៈការពារជំងឺកូវីដ​

បានផុស

នៅ

អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការថ្លែងអំណរគុណ​ចំពោះលោក​វរសេនីយ៍​ឯន ថន ដា​រ៉ា អតីត​នាយ​អនុព័ន្ធយោធា និង​ជា​ទីប្រឹក្សាយោធា​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ និង​បច្ចុប្បន្ន ជា​មេបញ្ជា​ការរង បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ដែល​បានផ្តល់​សម្ភារៈ​ការពារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ដល់​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ សម្រាប់​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ចា​ក់ថា នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​នា​រសៀល​ថ្ងៃទី​១៤ ខែវិ​ច្ឆ​កា លោក​វរសេនីយ៍ឯក ភួង សុ​ភី មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បានទទួល ម៉ាស ចំនួន ៦០០០ និង​ស្រោមដៃ​ចំនួន ៦០០០ ពី លោក​វរសេនីយ៍ឯក ថន ដា​រ៉ា អតីត​នាយ​អនុព័ន្ធយោធា និង​ជា​ទីប្រឹក្សាយោធា​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ និង​បច្ចុប្បន្ន ជា​មេបញ្ជាការរង បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ប្រគល់​ជូន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍ ក្នុង​យុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​-១៩​។​

ក្នុងឱកាស​នោះ លោក​វរសេនីយ៍ឯក ភួង សុ​ភី បាន​សម្តែង​នូវ​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក វរសេនីយ៍ឯក ថន ដា​រ៉ា ដែល​បាន​ឧបត្ថម្ភ ម៉ាស ស្រោមដៃ ដល់​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ នាពេល​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​បំផុត សម្រាប់​ប្រើប្រាស់​ជាក់ស្តែង​ក្នុង​អង្គភាព​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម