Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ យាងនិវត្តន៍ពីការចូលរួមមហាសន្និបាតលើកទី ៤១ របស់អង្គការយូណេស្កូវិញហើយ នាព្រឹកនេះ

បានផុស

នៅ

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានយាងនិវត្តន៍ ពីការចូលរួមមហាសន្និបាតលើកទី ៤១ របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើកទី ៧៥ នាទីក្រុងប៉ារីស សាធារណារដ្ឋបារាំងវិញហើយ នៅវេលាម៉ោង ១០ និង ២៦នាទីព្រឹក ថ្ងៃចន្ទទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១​។

យាង និងអញ្ជើញទទួលព្រះរាជវត្តមានរបស់ព្រះមហាក្សត្រ នាព្រឹកនេះមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ, សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមក្រសួង-ស្ថាប័ន ជាច្រើនរូបផ្សេងទៀត។

សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលរួមក្នុងមហាសន្និបាតលើកទី ៤១ របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើក ទី៧៥ នៃអង្គការនេះ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ហើយកិច្ចប្រជុំនេះធ្វើឡើងរយៈពេល ៥ថ្ងៃ ដោយចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

ការយាងចូលរួម ក្នុងមហាសន្និបាតលើកទី ៤១ របស់អង្គការយូណេស្កូ តបតាមការយាងរបស់លោកជំទាវ អូដ្រេយ អាហ្សូឡេយ (Audrey Azoulay) អគ្គនាយិកានៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ)។

នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានថ្លែងព្រះរាជសុន្ទរកថា នៅក្នុងពិធីបើកសម័យប្រជុំជាផ្លូវការ នៃមហាសន្និបាតនេះ ដោយផ្តោតលើសមិទ្ធផលសំខាន់ៗ នៃអង្គការយូណេស្កូ នៅក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៥ អង្គការយូណេស្កូ បានរួមចំណែកយ៉ាងសំខាន់ ដល់ការលើកតម្កើងវិស័យអប់រំ វិទ្យាសាស្រ្ត វប្បធម៌ និងការប្រាស្រ័យទាក់ទងគ្នា នៅក្នុងពិភពលោក តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការពហុភាគី៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម