ព័ត៌មានជាតិ
ពលរដ្ឋ ៦៥ គ្រួសារ នៅជាប់គាំង មិនទាន់ត្រឡប់ទៅផ្ទះបាន ដោយសារទឹកមិនទាន់ស្រក
កាលពីយប់ថ្ងៃទី១៤ វិច្ឆិកា នេះ អាជ្ញាធរស្រុករុក្ខគីរី ខេត្តបាត់ដំបង បានជម្លៀសប្រជាពលរដ្ឋប្រមាណ ៩៨គ្រួសារ ដែលរស់នៅក្នុងភូមិឈូក ភូមិកំរែង និងភូមិច្រាំងខ្ពស់ ឃុំបាសាក់ ទៅរកទីទួលសុវត្ថិភាព ខណៈទឹកភ្លៀងនៅបន្តធ្លាក់បន្ថែមទៀត ពីរយប់ជាប់គ្នា។
លោកស្រី ប៊ិន បូឡែន អភិបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង បានឱ្យដឹងថា នាវេលាម៉ោងជាង ១០ យប់ ថ្ងៃទី ១៤ ខែវិច្ឆិកា មកទល់ពេលនេះភ្លៀងនៅបន្តធ្លាក់មិនព្រមឈប់ ដែលផ្ទះពលរដ្ឋនៅភូមិខាង លើខ្លះលិចដល់ដំបូល ខ្លះលិចពាក់កណ្តាល ដោយសារតែតំបន់នោះជាតំបន់ទំនាប ដោយទឹកភ្លៀងធ្លាក់ពីតំបន់ប៉ែកខាងលើដែលជាតំបន់ភ្នំ។
លោកស្រីបញ្ជាក់ថា ដោយសារទឹកភ្លៀងបន្តធ្លាក់បង្កជាទឹកជំនន់លិចលង់ផ្ទះ និងផ្លូវថ្នល់ ជាច្រើនភូមិ ក្នុងស្រុករុក្ខគីរី ដែលក្នុងនោះ ប្រជាជនរស់នៅបីភូមិខាងលើរងគ្រោះខ្លាំងជាងគេ និងបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ចំនួន ៩៨គ្រួសារ។
លោកស្រីបន្ថែមថា អាជ្ញាធរកំពុងបន្តយកចិត្តទុកដាក់តាមដានស្ថានភាពទឹកជំនន់ និងបន្តសង្រោះប្រជាពលរដ្ឋដែលលិចលង់ទៅកាន់ទីទួលសុវត្ថិភាពបន្តទៀតហើយ។
គិតមកទល់ព្រឹកថ្ងៃទី ១៥នេះ លោកស្រី ប៊ិន បូឡែនអភិបាលស្រុករុក្ខគីរីអោយដឹងថា ទឹកភ្លៀងមកទល់ពេលនេះរាំងហើយ។ ស្ថានភាពទឹករាងស្រកបន្តិច ប្រជាពលរដ្ឋរស់នៅ២ភូមិ បានវិលទៅផ្ទះវិញខ្លះ នៅសល់ប្រជាពលរដ្ឋរស់នៅភូមិឈូកចំនួន៦៥គ្រួសារ មិនទាន់បានវិលត្រឡប់ទៅវិញទេ ដោយសារភូមិនេះលិចទឹកខ្លាំងជាងគេមិនទាន់ស្រកនៅឡើយ ហើយ ទឹកបានហូរចូលភូមិចំនួនបីទៀតក្នុងភូមិព្រែកជីក ប៉ុន្តែមិនឡើងធ្ងន់ធ្ងរទេ។ អ្នកស្រីបញ្ជាក់ថាអាជ្ញាធរបារម្ភខ្លាចភ្លៀងធ្លាក់ប៉ែកខាងលើទៀត ទឹកនឹងឡើងសារជាថ្មី៕
អត្ថបទ: សោ និយមរ័ត្ន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ