Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Smart Axiata បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនម្ដងទៀត ក្នុងការអភិវឌ្ឍកម្ពុជា តាមរយៈរបាយការណ៍និរន្តរភាពឆ្នាំ២០២០

បានផុស

នៅ

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បានបញ្ជាក់ម្ដងទៀតនូវការប្តេជ្ញាចិត្ត រយៈពេលវែងរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈ​ការចេញផ្សាយ​របាយការណ៍​និរន្តរភាព​ឆ្នាំ​២០២០​របស់ខ្លួន ដែល​រួមបញ្ចូល​ព័ត៌មាន​លម្អិត​អំពី​ការចូលរួមចំណែក​រប​ស់​ក្រុមហ៊ុន​ទៅកាន់​សេដ្ឋកិច្ច និង​អនាគត​ឌីជីថល​របស់​ប្រទេស​កម្ពុជា​។​

​យោងតាម​ការចេញផ្សាយ​របាយការណ៍​និរន្តរភាព​២០២០ ប្រចាំឆ្នាំ​របស់ខ្លួន ក្រុមហ៊ុន Smart Axiata បាន​បង់ពន្ធ​ចំនួន ៩៥ លាន​ដុល្លារ លើ​ពន្ធអាករ និង​កម្រៃ​និយ័តកម្ម​នៅ​ឆ្នាំ២០២០ ហើយ​នៅតែ​បន្ត​ជា​ជម្រើស​នៃ​និយោជក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​គាំទ្រ​ដល់​ការងារ​ចំនួន ៥៦ ពាន់​កន្លែង​ក្នុង​ឆ្នាំ ២០២០ ដោយផ្ទាល់ ឬ​តាមរយៈ​ការវិនិយោគ​របស់ខ្លួន​នោះទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​នេះ​ ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០២០ ក្រុមហ៊ុន Smart Axiata បាន​វិនិយោគ​ទឹកប្រាក់ ប្រមាណ ១,៨៨ ពាន់​លាន​ដុល្លារ លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​សម្រាប់​ប្រទេស​កម្ពុជា និង​បានរួម​ចំណែក​ជាង ៥៦២ លាន​ដុល្លារ​ទៅក្នុងពន្ធអាករ និងកម្រៃ​និយ័តកម្ម​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​ក្រុមហ៊ុន​បានចាប់ផ្តើម​ដំណើរការ​ក្នុង​ឆ្នាំ​២០០៨ មកម្ល៉េះ​។​

​សម្រាប់​ក្រុមហ៊ុន Smart Axiata របៀបវារៈ​ដ៏​សំខាន់​របស់ខ្លួន​ក្នុងការ​អភិវឌ្ឍន៍​កម្ពុ​ជា គឺជា​ការប្តេជ្ញាចិត្ត​ក្នុងការ​ប​ង្កើ​តអនាគត​ឌីជីថល​របស់​កម្ពុជា ជាមួយនឹង​ការវិនិយោគ​ជា​បន្តបន្ទាប់​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នានា ក៏ដូចជា​ការគាំទ្រ​ដល់​អាជីវកម្ម​ឌីជីថល​ទើប​បង្កើត​ថ្មី​និង «​សហគ្រិន​បច្ចេកវិទ្យា​» របស់​កម្ពុជា​។ ដោយ​បានដាក់​សាកល្បង​ប្រកបដោយ​ជោគជ័យ​នូវ​បច្ចេកវិទ្យា 5G នៅ​ប្រហែល​២០​កន្លែង ក្នុង​រាជធានី​ភ្នំពេញ ក្រុមហ៊ុន Smart នឹង​សហការ​ជាមួយ​អាជ្ញាធរ​យ៉ាង​ជិតស្និត​ ក្នុងការ​ដាក់ឱ្យ​ដំណើរការ​បច្ចេកវិទ្យា 5G នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​នាំមុខ​ក្នុង​ការផ្តល់​លទ្ធភាព​ឱ្យ​កាន់តែ​ទូលំទូលាយ​ក្នុងការ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​ដ៏​គួរឱ្យ​រំភើប​នេះ​ក្នុងប្រទេស​កម្ពុជា​។​

​នាយក​ប្រតិបត្តិ​ស្តីទី​របស់ Smart Axiata លោក Feiruz Ikhwan បាន​មានប្រសាសន៍ថា​៖ «​យើង​បន្ត​ធ្វើការ​យ៉ាង​មុតមាំ ដើម្បី​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​យុគសម័យ​ឌីជីថល​របស់​កម្ពុជា​។ ក្នុងនាម​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ឈានមុខ​គេ​ក្រុមហ៊ុន Smart នឹង​ព្យាយាម​ប្រើប្រាស់​ឯកទេស​ដ៏​ខ្លាំង​និង ធនធាន​របស់​ពួកយើង ព្រមទាំង​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នានា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ​។ នៅ​ក្រុមហ៊ុន Smart Axiata យើង​យល់ថា​នេះ​ គឺជា​បេសកកម្ម​របស់​ពួកយើង ក្នុង​ការបន្ត​ភ្ជាប់​ទំនាក់ទំនង​របស់​ប្រជាជន​កម្ពុជា និង​ការវិនិយោគ​លើ​ផ្នែក​នានា ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​ក្នុងពេល​កសាង​អនាគត​ឌីជីថល​ដ៏​មាន​ឥទ្ធិពល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​នៅក្នុង​របាយការណ៍​និរន្តរភាព ដែលមាន​ចំណងជើង​ថា «​ការបង្កើត​ទំនាក់ទំនង​ដ៏​មាន​អត្ថន័យ សម្រាប់​អនាគត​ប្រកបដោយ​និរន្តរភាព​» ក្រុមហ៊ុន Smart បង្ហាញ​ពី​សកម្មភាព​ជាច្រើន​ទៀត ​ដែល​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត ក្នុងការ​ក្លាយជា​អាជីវកម្ម ដែល​មើល​មិន​ត្រឹមតែ​ប្រាក់ចំណេញ​នោះទេ​។ សកម្មភាព​ទាំងឡាយ​នោះ​រួមមាន​ការដោះស្រាយ​យ៉ាងសកម្ម​នូវ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ដោយ​ដាក់​នូវ​ការត្រួតពិនិត្យ​ និង​ការគ្រប់គ្រង​តាមដាន​ការបញ្ចេញ​កាបូន​របស់​ក្រុមហ៊ុន ការរក្សា​នូវ​កម្រិត​ខ្ពស់បំផុត​នៃ​សុ​ចរិតភាព​ក្នុង​ប្រតិបត្តិការ​ទាំងអស់​ ជាមួយ​អ្នកផ្គត់ផ្គង់ អ្នក​ចែកចាយ និង​អតិថិជន និង​គាំទ្រ​អ្នកផ្គត់ផ្គង់​ក្នុងស្រុក​។​

​របាយការណ៍​នេះ​ ក៏​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន Smart ក្នុងការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស ដែល​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន Smart ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រទេសជាតិ​ទាំងមូល​ផងដែរ​។ ជាពិសេស ​ក្រុមហ៊ុន​ខិតខំ​បង្កើន​គោលការណ៍​ស្របតាម​របៀបវារៈ​នៃ​សេដ្ឋកិច្ច​ឌីជីថល​របស់​រដ្ឋាភិបាល ដោយ​ផ្ដោតលើ​ការអភិវឌ្ឍន៍ និង​ការទទួលស្គាល់​ជំនាញ​របស់​និយោជិត​របស់ខ្លួន តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​ទេពកោសល្យ​នានា និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​របស់​យើង ដើម្បី​ផ្តល់ឱកាស​អភិវឌ្ឍ និង​សិក្សា​ដល់​យុវជន​កម្ពុជា ដើម្បី​ពួកគេ​អាច​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​។​

​ក្រុមហ៊ុន Smart Axiata ក៏បាន​នាំមុខគេ​ក្នុង​ការជួយ​ជំរុញ​អ្នកលេង​ហ្គេម​អេ​ឡិច​ត្រូ​និ​កនៅ​កម្ពុជា ឱ្យ​បង្កើត​ភាពល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ ដោយ​ក្រុមហ៊ុន​បាន​ផ្តើម​កម្មវិធី​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និ​ក​ដ៏​ធំ​បំផុត​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ចាប់​ដៃគូ​ជាមួយ​អ្នកបង្កើត​ហ្គេម​អេ​ឡិច​ត្រូ​និ​កក្នុងស្រុក និង​អន្តរជាតិ​ផងដែរ ដើម្បី​ចែកចាយ​ហ្គេម​ដែល​មនុស្ស​ចូលចិត្ត​លេង​នៅលើ​បណ្តាញ​អ៉ិន​ធឺ​ណិ​ត​លឿន​រហ័ស និង​គួរឱ្យ​ទុកចិត្ត​។​

​កម្មវិធី​ផ្តួចផ្តើម​ដ៏ទៃទៀត មានដូចជា​ការបង្កើត​មូលនិធិ​ទឹកប្រាក់ ១​លាន​ដុល្លារ ដើម្បី​ប្រឆាំង​កូ​វីដ​-១៩ របស់ Smart Axiata ដើម្បី​គាំទ្រ​ដល់​ដំណោះស្រាយ ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ចំពោះ​បញ្ហា​ប្រឈម​ដែល​ប្រជាជន​កម្ពុជា​ជួបប្រទះ ​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​ជាស​កល​។ មូលនិធិបាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​ចំនួន ១៣ ផ្សេងៗ​គ្នា​មកទល់ពេលនេះ​។ ការបង្កើត​រួមគ្នា​នៃ ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ​អន​ឡាញ ជាមួយ​សមាគម អតីត​និស្សិត​អាហារូបករណ៍​សហរដ្ឋ​អាមេរិក Fulbright ថ្នាក់​បរិញ្ញាបត្រ​នៅ​កម្ពុជា (FUSAAC) កម្មវិធី​អាហារូបករណ៍ SmartEdu ដែល​បានផ្តល់​ថវិកា​ចំនួន ៣​សែន​ដុល្លារ ចាប់តាំងពី​ការបង្កើតឡើង​ក្នុង​ឆ្នាំ២០១៦មក ហើយ​និង​មូលនិធិ​គ្រោះទឹកជំនន់​របស់​ក្រុមហ៊ុន Smart Axiata ដែល​ប្រមូល​បានជា​៦.៦ ម៉ឺន​ដុល្លារ សម្រាប់​ក្រុមគ្រួសារ​រង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់​កាលពី​ចុងឆ្នាំ ២០២០​។​

​លោក Feiruz មានប្រសាសន៍ថា​៖ «​នៅ​ក្រុមហ៊ុន Smart Axiata យើង​លើកទឹកចិត្ត​ក្រុមការងារ​របស់​យើង​ឲ្យ​ដឹកនាំ​ប្រកបដោយ​គំរូ​។ ដោយសារ​ហេតុផល​នេះ ទើប​យើង​ដាក់ចេញ​នូវ នីតិ​វិធី​អំពី​ជំងឺ​កូ​វីដ​-១៩ ដ៏​ម៉ឺងម៉ាត់ ដើម្បី​រក្សា​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់​យើង ដើម្បី​ជា​ប្រយោជន៍​អតិថិជន​របស់​យើង​ទាំងអស់​។ យើង​ក៏បានផ្តល់​អាទិភាព​ដល់​សុខុមាលភាព​របស់​និយោជិត​ដោយ​រៀបចំ​ការិយាល័យ​បន្ថែម ដើម្បី​អនុញ្ញាត​ឱ្យមាន​គម្លាតរ​វាង​និយោជិត​ត្រឹមត្រូវ ​ក្នុង​ប្រតិបត្តិការ​ការងារ ហើយ​យើង​បន្ត​អនុវត្ត​យ៉ាង​តឹងរឹង​នូវ​នីតិវិធី​សុវត្ថិភាព​ នៅ​កន្លែងធ្វើការ​របស់​យើង​ផងដែរ​»​។​

​ដោយ​ក្រឡេកមើល​ទៅលើ​ការចូលរួមចំណែក និង​សមិទ្ធផល​សំខាន់ៗ​អំឡុង​ឆ្នាំ ២០២០ របាយការណ៍​និរន្តរភាព​ឆ្នាំ ២០២០ របស់​ក្រុមហ៊ុន Smart Axiata គូសបញ្ជាក់​អំពី​បេសកកម្ម​របស់​ក្រុមហ៊ុន​គឺ​ផ្ដោតលើ «​យើង​ភ្ជាប់​ទំនាក់ទំនង យើង​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរឡើង​» និង​ចក្ខុវិស័យ​សម្រាប់​អនាគត​៖ «​ដើម្បី​ក្លាយជា​យីហោ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនាក់ទំនង​លេខ 1 និង​ជាទី​ពេញចិត្ត​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ២០២២»​។​

​លោក Feiruz ក៏​បន្ថែមទៀតថា​៖ «​យើង​មាន​មោទនភាព​ចំពោះ​ការចូលរួមចំណែក​រប​ស់​យើង​ក្នុង​កំណើន និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុងប្រទេស​កម្ពុជា ដែលជា​ផ្ទះ​របស់​យើង ហើយ​យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​ដៃគូ អ្នកពាក់ព័ន្ធ​របស់​យើង​ទាំងអស់ និង​រាជរដ្ឋាភិបាល​របស់​ប្រទេស​កម្ពុជា ចំពោះ​ការបន្ត​គាំទ្រ​របស់លោក​អ្នក​។ យើង​នឹង​បន្ត​ដើរតួនាទី​យ៉ាង​ស្វាហាប់​ក្នុងនាម​ជា​អ្នកជំរុញ​សក្ដានុពល​ឌីជីថល និង​បង្កើត​ការភ្ជាប់​បណ្ដាញ់​ទំនាក់ទំនង​ដ៏​មាន​អត្ថន័យ ខណៈពេលដែល​ការបើក​ឱ្យមាន​អនាគត​វិជ្ជមាន និង​និរន្តរភាព​សម្រាប់​សហគម​ន៍ និង​ប្រទេស​របស់​យើង​»​។​

​សូម​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh/sr2020/ ដើម្បី​ទាញយក​របាយការណ៍​និរន្តរភាព​។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​និរន្តរភាព និង កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន Smart សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក Smart for Cambodia at www.facebook.com/smartforcambodia ឫ​ចូលទៅ​កាន់​https://www.youtube.com/watch?v=0ACEcfiCqjM។ https://www.facebook.com/smartforcambodia/videos/472210564232591៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម