Connect with us

ព័ត៌មានជាតិ

វត្តបទុមសរារាម រៀបចំការប្រណាំងទូកភ្ជាប់ជាមួយកឋិនទាន បន្ទាប់ពីខកខានពីរឆ្នាំកន្លងមក

បានផុស

នៅ

ការ​រំលឹក​ឡើងវិញនៃពិធី​ប្រណាំងទូក​របស់​កីឡាករទូកនៅភូមិ​ព្រែកកុយ ខេត្តកំពង់ចាម ដែល​ខកខាន២ឆ្នាំ ដោយសារវិបត្តិកូវីដ១៩ ពេលនេះ​បានធ្វើ​ឲ្យ​កីឡាករប្រណាំងទូក និងប្រជាជនសម្ដែង​ការរីករាយ​សប្បាយ​ចិត្ត ក្រោយ​មានការបើក​ប្រណាំងទូក​នៅក្នុងវត្ត​បទុម​សរារាម​ ហៅ​វត្ត​ស្ដី​អណ្ដែត នៅ​ភូមិ​ព្រែកកុយ​។​

តាម​ការ​ឲ្យ​ដឹង​ពីលោក ឯក រ៉​ន ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ទូក ឈ្មោះ ទូក ក្រហម​.​ក​. ​ដែលមាន​ចំណុះ​អ្នក​អុំ ១៣នាក់​។ ក្នុងនោះ​មានចំនួនទូក១៧ទៀត​មកពី​ស្រុក​ផ្សេងគ្នា​​ ដូចជា ឃុំកង​តា​ណឹ​ង ស្រុករកាអារ ឃុំរកា​កោង ឃុំព្រែកកុយ និងឃុំ​ស្ដៅ ជាដើម​ គឺ​បានមក​ធ្វើ​ការប្រឡង​ប្រណាំងទូក​នៅវត្តបទុមសរារាម ហៅ វត្ត ស្ដីអណ្តែត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ថ្ងៃនេះ​យើង​នឹង​ប្រណាំងទូក គឺចង់​សាកល្បង​កម្លាំងទូក​ផង ដោយ​ភ្ជាប់​ជា​មួយនិង​ពិធីបុណ្យ​កឋិនទាន​សាមគ្គី​នៅ​ក្នុង​ភូមិ​យើង​នេះ​ផងដែរ​។​

លោក​បន្តថា​ ការ​អុំទូក​ថ្ងៃនេះ​ គឺជា​ការសាកល្បង​ទូក​ហើយ​យើង​លេង​ជាប់​ជាមួយ​បុណ្យកឋិន​ គឺ​ដើម្បី​ជាការ​អបអរសាទរ​ក្នុង​ពិធី​ប្រណាំងទូក​មួយ​ជា​លក្ខណៈ​មហាជននៅក្នុង​ភូមិ​យើង ការដែល​យើង​ចង់​សាកល្បង​កម្លាំង​ទូក​ ក្រោយ​ការអាក់ខាន​រយ​:​ពេល​២​ឆ្នាំ​អំឡុង​កូ​វីដ១៩​ យើង​មិនអាច​បោះបង់​ទេ ព្រោះ​ការ​ប្រណាំងទូក​ជា​ទំនៀមទម្លាប់​ប្រពៃណី​របស់​ជាតិ​យើង​ពី​បុរាណ​ទៅហើយ​។​ ទោះជា​យ៉ាងណា​យើង​ក៏​មិន​ត្រូវ​ភ្លេច៣​កុំ ៣​ការពារ ក្នុងអំឡុង​កូ​វីដ១៩ មិនទាន់​ឃ្លាតឆ្ងាយ​នៅឡើយ​។​

ប្អូនប្រុស ទូច ធា ក្នុង​ទឹកមុខ​ញញឹម​ញ​ញ៉ែម​បានផ្ដល់​បទ​សម្ភាស​ន៍ថា ​ខ្ញុំ​សប្បាយរីករាយ​ណាស់ពេល ដែល​គណៈកម្មការទូករៀបចំធ្វើពិធី​ប្រណាំងទូក​នៅក្នុងភូមិព្រែកកុយយើង​នេះ យើង​ហាក់​បាន​សាកល្បង​ទូក ក៏ដូចជាការ​រំលឹក​ឡើងវិញ នៃ​ការ​អុំទូក​ដែលជា​ទំនៀមទម្លាប់​ប្រពៃណីជាតិ​យើង ទោះជា​យ៉ាងណា​យើង​លេង​ក្នុង​លក្ខណៈ​សាមគ្គីភាព​របស់​ប្រជាជន​យើង​នៅក្នុង​ភូមិ គឺយើងនៅតែ​រក្សា​ប្រពៃណីជាតិ​យើង​ផងដែរ​។​ លោក​បញ្ជក់​ថា ​ទោះជា​យ៉ាងណា​យើង​មិនត្រូវ​ភ្លេចកូ​វី​ដ១៩ នៅ​មិនទាន់​ឃ្លាតឆ្ងាយ​ពី​យើង​នៅឡើយ​។​

​ប្អូនប្រុស ទូច ធា ជា​ចំណុះ​ទូក ឈ្មោះថា ច័​ន្ច ពន្លឺ​ពេជ្រ មកពី​ស្រុកកង​តា​ណឹ​ង បាន​បញ្ជាក់ថា​ ចំណុះទូក ប្អូនមាន​ចំនួន១២នាក់ ​ថ្ងៃនេះ​យើង​លេង​ក្នុងន័យ​សាមគ្គី​ភាតរ​:​ភាព​ខ្មែរ ។ ប្អូនសង្ឃឹមថា​ ទូកប្អូននឹង​យក​ឈ្នះ​ក្នុងចំណោម​ទូក​ទាំង១៧ដែល​មក​ចូលរួម​សាកល្បង​ប្រឡង​ក្នុងថ្ងៃនេះ​។​ ​ប្អូនប្រុស​បញ្ជា​ក់ទៀត​ថា យើង​នាំគ្នា​ប្រណាំងទូក​ថ្ងៃនេះ​ក្នុងន័យ​សាមគ្គីភាព យើង​លេង​ថ្ងៃនេះ​ក៏​មិនមែន​ចង់យក​ឈ្នះ​ចាញ់​លើ​គ្នា​ទេ គឺ យើង​លេងដើម្បី ភាតរភាព​សាមគ្គីភាព​ទាំង​ប្រជាជន​នៅក្នុង​ភូមិ លេងគឺដើម្បី​រក្សា​ទំនៀមទម្លាប់​ពិធី​បុណ្យ​អុំទូក​ដែលជា​ប្រពៃណីជាតិ​ខ្មែរ​របស់​យើង​តាំងពី​បុ​រាណ​មក​ដែល​យើង​គ្រប់គ្នា​ត្រូវ​ចេះ​ថែរក្សា​កេរមរតក​ដូនតា​យើង​។​

បងស្រី សុខ​ ធន និង​មិត្ត​ភ័ក្តិ ដែល​មក​ចូ​លរួម​បុណ្យ​កឋិនទាន​ក្នុង​ទឹកមុខ​រីករាយ​បង្ហាញថា ​ខ្ញុំ​សប្បាយ​ណាស់​ក្រោយពីរ​ដ្ធា​ភិ​បា​លបើក​ឲ្យ​ដំណើរការ​ឡើងវិញ ឲ្យ​ប្រជាជន​យើង​បានធ្វើ​បុណ្យ ក៏ដូចជាការប្រ​ណាំង​ទូក ដែលជា​ប្រពៃណី​របស់​ខ្មែរ​យើង​។ ដូច្នេះ​យើងទាំងអស់គ្នា​ក្នុងនាម​ជា​កូន​ខ្មែរ​ត្រូវតែ​ថែររក្សា​ឲ្យ​គង់វង្ស តែ​កុំ​ភ្លេច​កូ​វីដ​១៩​ផងដែរ​។​

ជុំវិញ​នៃ​ពិធីបុណ្យ​កឋិនទាន​នៅវត្តបទុមសរារាម ហៅវត្ត ស្ដី​អណ្តែត ព្រះ​ភិក្ខុ​កល្យាណ​ធ​ម្មោ ច​យ ម៉េង ហាន់ មាន​សង្ឃ​ដិកា​ថា ជា​ទម្លាប់​ទៅហើយពេល​មានពិធីបុណ្យភ្ជុំបិណ្ឌតែងតែ​ភ្ជាប់​ជាមួយ​ពិធីបុណ្យ​អុំទូក​តែដោយសារ​ខកខាន​យើង​បាន​ភ្ជាប់​ពិធីបុណ្យ​អុំទូក​ភ្ជាប់​ជាមួយ​ពិធីបុណ្យ​កឋិនទាន​សាមគ្គី​នៅក្នុង​វត្ត​យើង​នេះហើយ​ប្រជាជន​ក្នុងភូមិ​ក៏​ស្រុះស្រួល​គ្នា​បង្កើត​ពិធី​អុំទូក​ភ្ជាប់​ជាមួយ​បុណ្យកឋិន សាមគ្គី​តែម្តងទៅ​ទោះជា​យ៉ាងណា​យើង​មិនត្រូវ​ភ្លេចកូ​វីដរ៣ឹ១៩ ដែរ៕

អត្ថបទ៖ រុងរឿង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម