Connect with us

ព័ត៌មានជាតិ

លោកទេសរដ្ឋមន្ត្រី លី ធុជ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ជួបពិភាក្សា ស្វែងយល់ពីវិស័យមីននៅកម្ពុជា

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី ១៥ ខែវិច្ឆិកា នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានអនុញ្ញាតឲ្យលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបពិភាក្សា និងស្វែងយល់អំពីវិស័យសកម្មភាពមីននៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ជូនចំពោះរដ្ឋាភិបាលនៃប្រទេសសឹង្ហបុរី ដែលបានចូលរួមគាំទ្រជួយដល់កម្ពុជា ក្នុងការកសាងសមត្ថភាពដល់មន្រ្តីរាជការ រួមមានការរៀបចំគោលនយោបាយ ការផ្តល់អាហារូបករណ៍ និងការផ្លាស់ប្តូរបទពិសោធន៍ និងជួយដល់វិស័យសកម្មភាពមីនតាមរយៈការធ្វើជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ក្នុងឆ្នាំ២០១៨។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ជូនលោកស្រីឯកអគ្គរដ្ឋទូតថា ថ្មីៗនេះ បន្ទាប់ពីទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្រ្តី អាជ្ញាធរមីន បានចាប់ផ្តើមអនុវត្តយន្តការភូមិអស់ការគម្រាមដោយសារមីន ហើយបានទទួលជោគជ័យនៅភូមិមួយក្នុងខេត្តកែប ព្រមទាំងគ្រោងនឹងអនុវត្តន៍នៅតាមភូមិផ្សេងៗទៀតនៅទូទាំងប្រទេស តាមរយៈការចលនាកៀរគរធនធានឧបត្ថម្ភគាំទ្រដល់ការងារបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ពីវិស័យឯកជន និងសប្បុរសជននានា ដែលមានបំណងចង់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់ការគំរាមកំហែងដោយសារមីនតាមភូមិ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានបង្ហាញពីបំណងចង់ឃើញប្រទេសសឹង្ហបុរី ចូលរួមឧបត្ថម្ភគាំទ្រដល់ការអនុវត្តយន្តការភូមិអស់ការគំរាមដោយសារមីន ដើម្បីឈានឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥ និងការចូលរួមកសាងសមត្ថភាពផ្នែករៀបចំគោលនយោបាយ និងអភិបាលកិច្ចដល់មន្ត្រីអាជ្ញាធរមីន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម