ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ឆ្នើមៗ មានការកើនឡើងយ៉ាងច្រើន ក្នុងឱកាសទទួលពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជាលើកទី៦របស់ PropertyGuru
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ឆ្នើមៗ មានការកើនឡើងយ៉ាងច្រើន ក្នុងឱកាសទទួលពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជាលើកទី៦របស់ PropertyGuru

បានផុស

នៅ

កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជារបស់ PropertyGuru បានរៀបចំឆាកព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទីប្រាំមួយ និងពិធីប្រគល់ពានរង្វាន់ចាក់ផ្សាយ​តាម​ប្រព័ន្ធ​អន​ឡាញ​លើកដំបូង​បង្អស់​របស់​ខ្លួន ដោយមាន​ផ្តល់​ពានរង្វាន់​កិត្តិយស​ដល់​បណ្តា​ក្រុមហ៊ុន​ឆ្នើម​ៗ​ឈានមុខ​គេ​បំផុត​ នៅក្នុង​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុន​អ្នក​អភិវឌ្ឍន៍ និង​គម្រោង​ដែល​ល្អ​បំផុត ហើយ​រឹងមាំ​បំផុត​របស់​ប្រទេស ​បាន​ប្រកួតប្រជែង​យក​ពានរង្វាន់​១៩ ប្រភេទ​ផ្សេងៗ​គ្នា​នៅក្នុង​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​ប្រចាំ​កម្ពុជា​លើក​ទី​៦ របស់ PropertyGuru ដែល​ធ្វើការ​ចាក់ផ្សាយ​នៅលើ​គេហទំព័រ AsiaPropertyAwards.com ក៏ដូចជា​នៅលើ​វេទិកា​ឌីជីថល​ផ្សេងៗ​ជាច្រើន​ទៀត ដោយមាន​ការចាក់ផ្សាយ​នូវ​មាតិកា​សំខាន់ៗ​នៅលើ​បណ្តាញ History Channel ។ ពានរង្វាន់​ប្រចាំឆ្នាំ​២០២១​នេះ ក៏​ឃើញ​មាន​ផងដែរ​នូវ​ការប្រគល់​ពានរង្វាន់ Real Estate Personality of the Year នៅ​កម្ពុជា​ជូន​ដល់​ម្ចាស់​លា​ភី​ជា​ស្ត្រី​ដំបូង​គេ​បង្អស់​ ដែល​បានទទួល​ពានរង្វាន់​ប្រភេទ​នេះ​។

​ក្រុមហ៊ុន Urbanland បាន​ក្លាយជា​អ្នកឈ្នះ​ជយលាភី​ធំ​បំផុត​ប្រចាំឆ្នាំ ដោយ​ដណ្តើម​បាន​ពានរង្វាន់​ចំនួន​៧ ដែល​រួមមាន​ក្រុមហ៊ុន​អ្នក​អភិវឌ្ឍន៍​បាន​ល្អ​ដាច់​គេ​ផងដែរ​។ អ្នក​អភិវឌ្ឍន៍​គម្រោង Chankiri Palm Creek ក៏បាន​ឈ្នះ​ពានរង្វាន់​កិត្តិយស​កំពូល​ថ្នាក់ជាតិ​សម្រាប់​ប្រភេទ​នៃ​ការអភិវឌ្ឍ​លំនៅឋាន​បានល្អ​ដាច់​គេ​នៅ​កម្ពុជា – Best Housing Development (Cambodia) ក៏ដូចជា​ពានរង្វាន់​សម្រាប់​ប្រភេទ​នៃ​ការអភិវឌ្ឍ​លំនៅឋាន​បានល្អ​ដាច់​គេ​នៅ​រាជធានី​ភ្នំពេញ – Best Housing Development (Phnom Penh ) ពានរង្វាន់​ស្ថាបត្យកម្ម​រចនា​ម៉ូត​ផ្ទះ​បាន​ស្អាត​ដាច់​គេ​- Best Housing Architectural Design និង​ពានរង្វាន់​ស្ថាបត្យកម្ម​រចនា​ទេសភាព​ស្អាត​ដាច់​គេ – Best Housing Landscape Architectural Design។

Sophea Suites Co., Ltd ត្រូវបាន​ទទួលស្គាល់ថា​ជា​អ្នក​អភិវឌ្ឍន៍​ការរស់នៅ​បានល្អ​ដាច់​គេ​- Best Lifestyle Developer ដែល​ឈ្នះ​ពានរង្វាន់​ផ្នែក​អភិវឌ្ឍន៍​អាគារ​អា​ផាត​មិន​សម្រាប់​ជួល​ល្អ​ដាច់​គេ – Best Serviced Apartment Development និង​ពានរង្វាន់​ផ្នែក​រចនា​ផ្ទៃ​ខាងក្នុង​អាគារ​អា​ផាត​មិន​សម្រាប់​ជួល​បានល្អ​ដាច់​គេ – Best Serviced Apartment Interior Design សម្រាប់​គម្រោង​របស់ខ្លួន​ផ្ទាល់​។ ជាមួយគ្នានេះ ក្រុមហ៊ុន Mekong Land Development Co., Ltd បានទទួល​នូវ​ពានរង្វាន់​អ្នក​អភិវឌ្ឍន៍​របកគំហើញ​បានល្អ​ដាច់​គេ​- Best Breakthrough Developer និង​ឈ្នះ​ពានរង្វាន់​ការ​រចនា​ផ្ទៃ​ខាងក្នុង​លំនៅឋាន​បានល្អ​ដាច់​គេ – Best Residential Interior Design សម្រាប់​ការអភិវឌ្ឍ​គម្រោង Mekong City របស់ខ្លួន​។

​គម្រោង Vue Aston របស់​ក្រុមហ៊ុន The Peninsula Capital Co., Ltd បានឈ្នះ​ពានរង្វាន់​ការអភិវឌ្ឍ​អាគារ​ខុន​ដូ​បានល្អ​ដាច់​គេ (​នៅ​កម្ពុជា​) – Best Condo Development (Cambodia) ក៏ដូចជា​ពានរង្វាន់​អភិវឌ្ឍន៍​អាគារ​ខុន​ដូ​ល្អ​បំផុត (​នៅ​ភ្នំពេញ​) – Best Condo Development (Phnom Penh) និង​ពានរង្វាន់​ស្ថាបត្យកម្ម​រចនា​អាគារ​ខុន​ដូ​ល្អ​ដាច់​គេ – Best Condo Architectural Design Awards​។

​លោកស្រី Catherine Chan នាយិកា​ក្រុមហ៊ុន Goldfame Group បានទទួល​យកពានរ​ង្វាន់ Real Estate Personality of the Year នៅ​កម្ពុជា ដែល​បានធ្វើឱ្យ​គាត់​ក្លាយជា​ស្ត្រី​ដំបូង​គេ​បង្អស់​ ក្នុងការ​ទទួលបាន​ពានរង្វាន់​ប្រភេទ​នេះ​។ គាត់​ជា​ស្ថាបនិក និង​ជា​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Urban Village & Factory Phnom Penh ដែលជា​ម្ចាស់​ជយលាភី បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ព័ន្ធ​ក្រុមហ៊ុន PropertyGuru Group រួមទាំង​ក្រុម​និពន្ធ​នាយក​នៃ​ទស្សនា​វ​ដ្តី PropertyGuru Property Report Magazine ដែល​បានជ្រើសរើស​គាត់​ជា​ម្ចាស់​ជយលាភី​លើ​ពានរង្វាន់​នៅ​ឆ្នាំនេះ​។​

លោកស្រី Chan បាន​មានប្រសាសន៍ថា “​ពានរង្វាន់​នេះ​ពិតជា​មានន័យ​ខ្លាំងណាស់​ចំពោះ​រូបខ្ញុំ​ផ្ទាល់ ក៏ដូចជា​ប្រទេសកម្ពុជា​ទាំងមូល​ផងដែរ​។ តាមរយៈ​ការទទួលស្គាល់​នេះ យើង​សូម​ប្រាប់​ទៅកាន់​ពិភពលោក​ថា ប្រទេស​កម្ពុជា​ក៏​អាចមាន​គម្រោង​លំដាប់​ពិភពលោក​ដូច​គេឯង​ដែរ ជាក់ស្តែង ​គឺ​គម្រោង Urban Village និង Factory Phnom Penh ។ គម្រោង​ផ្សេងទៀត​ ដែល​ទទួលបាន​ជយលាភី​នៅ​ឆ្នាំនេះ ​គឺគម្រោង City View Residence របស់​ក្រុមហ៊ុន Hua Jun Property Development Co., Ltd គម្រោង Prince Happiness Plaza របស់​ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd.; និង​គម្រោង The Waterfront Community Mall របស់​ក្រុមហ៊ុន Blissful Capital Co., Ltd.​។​

លោក Hari Krishnan នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន PropertyGuru បាន​មានប្រសាសន៍ថា “​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ដល់​ម្ចាស់​ជយលាភី ហើយ​និង​បណ្តា​ក្រុមហ៊ុន​ដែល​ទទួលបាន​ការកោតសរសើ​រ​នានា​នៅ​កម្ពុជា ដែល​បាន​យកឈ្នះ​ការ​

​ការប្រកួតប្រជែង​ក្នុងឆ្នាំនេះ ហើយ​បន្ត​បង្កើត​នូវ​អ្វីដែល​ថ្មី​បន្ទាប់​សម្រាប់​ប្រទេស​ទាំងមូល​។ ជាមួយនឹង​អគារ​លំនៅឋាន ខុន​ដូ អា​ផាត​មិន​សម្រាប់​ជួល អាជីវកម្ម​លក់រាយ និង​ការអភិវឌ្ឍ​សម្រាប់​ការប្រើប្រាស់​ចម្រុះ អស់លោកអ្នក​បាន​តំណាងឱ្យ​អ្វី​ល្អ​បំផុត​ចំពោះ​ឧស្សាហកម្ម​អចលនទ្រព្យ​ខ្មែរ​ដែល​ត្រូវតែ​ផ្តល់ជូន​នៅក្នុង​យុគសម័យ​ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​នេះ​” ។

លោក Jules Kay នាយក​គ្រប់គ្រង​កម្មវិធី និង​ព្រឹត្តិការណ៍​ពានរង្វាន់ PropertyGuru Asia Property Awards បាន​មានប្រសាសន៍ថា “​ការ​ខ្នះខ្នែង និង​ការលះបង់​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​ក្នុងអំឡុងពេល​ដ៏​លំបាក​បែបនេះ ពិតជា​បង្កប់​នូវ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​នៃ​ការកំណត់​ស្តង់ដារ Gold Standard ក្នុង​វិស័យ​អចលនទ្រព្យ​”​។

គណៈកម្មការ​ចៅក្រម​ឯករាជ្យ​ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​វគ្គ​ជម្រុះ​បេក្ខភាព​ក្នុងឆ្នាំនេះ​រួមមាន លោក ស៊ន សៀ​ប (Sorn Seap) ប្រធាន​ពានរង្វាន់ និង​ជា​អនុប្រធាន​ប្រតិបត្តិ​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក David Littlejohn អ្នកគ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​ក្រុមហ៊ុន​កូ​មិ​ន្ទ​ខ្មែរ លោកស្រី Jenny Chea Sok You ស្ថាបត្យករ និង​ជានា​យក​គ្រប់គ្រង​របស់​ក្រុមហ៊ុន CMED Construction លោក Jovany Antonio នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន DA&G Asset Management លោកស្រី Kinkesa Kim អ្នកគ្រប់គ្រង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន CBRE Cambodia ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ស្រាវជ្រាវ និង​ប្រឹក្សា លោក Michel Cassagnes នាយក​គ្រប់គ្រង​ក្រុមហ៊ុន Archetype Cambodia លោក Pak Chanlino, ដៃគូ​គ្រប់គ្រង និង​ជា​មេធាវី​ក្នុង​ក្រុមហ៊ុន Vinaya លោក Simon Griffiths នាយក​គ្រប់គ្រង​ក្រុមហ៊ុន The Mall លោក​បណ្ឌិត Simon Vancliff នាយក​ប្រតិបត្តិ​ក្រុមហ៊ុន WB Sport Village Co., Ltd.; និង លោកស្រី អាន ធីតា នាយិកា​គ្រប់គ្រង ក្រុមហ៊ុន ProPnex Cambodia​។

HLB ដែលជា​ក្រុមហ៊ុន​គណនេយ្យ និង​ទីប្រឹក្សា​អន្តរជាតិ​ឈានមុខ​គេ បាន​ធានា​យ៉ាង​ត្រឹមត្រូវ​នូវ​ភាពយុត្តិធម៌ តម្លាភាព និង​សុចរិត​ភាព​នៃ​ដំណើរការ​ជ្រើសរើស​នេះ​។ ក្រុមការងារ​នេះ​ដឹកនាំ​ដោយ​លោក Paul Ashburn ជា​ដៃគូ​គ្រប់គ្រង​របស់ HLB ប្រចាំ​ប្រទេស​ថៃ និង​ជា​ប្រធាន ASPAC នៅ​ក្រុមហ៊ុន​អចលនទ្រព្យ HLB Real Estate Group រួមជាមួយ​នឹង​កញ្ញា Rossathon Charoenpakdee និង​កញ្ញា Pranchat Phananun ។

​អ្នកឈ្នះ​ជយលាភី​សំខាន់ៗ​ពី​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ PropertyGuru ប្រចាំ​នៅ​កម្ពុជា​ឆ្នាំ​២០២១ នឹងមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​ពានរង្វាន់​ល្អ​ដាច់​គេ​ប្រចាំ​អាស៊ី (Best of Asia) ក្នុង​កម្មវិធី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​អចលនទ្រព្យ​អាស៊ី​លើក​ទី​១៦ របស់ PropertyGuru ។ ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ គឺជា​ផ្នែក​មួយ​នៃ​កម្រង​ព្រឹត្តិការណ៍​ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ ជា​កម្មវិធី PropertyGuru Week ដែល​រួមមាន​ការបើក​កិច្ចប្រជុំ​កំពូល​វិស័យ​អចលនទ្រព្យ PropertyGuru ប្រចាំ​អាស៊ី​ឆ្នាំ ២០២១​។​

ពានរង្វាន់ PropertyGuru Cambodia Property Awards 2021 លើក​ទី​៦ ដែល​ទទួលបាន​ការរៀប​ចំ​ឡើង​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន PropertyGuru Group ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​ម៉ាក​យីហោ​ឈានមុខ​នានា​ក្នុង​វិស័យនេះ ដោយ​រួមទាំង​ក្រុមហ៊ុន Jotun ដៃគូ​សហការ​ផ្នែក​ទូរទស្សន៍​ខ្សែកាប​ផ្លូវការ History Channel ទស្សនា​វ​ដ្តី​ផ្លូវការ PropertyGuru Property Report ដៃគូ​ទំនាក់ទំនង​សាធារណៈ​ផ្លូវការ Two Way PR ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទស្សនា​វ​ដ្តី Construction & Property Magazine ដៃគូ​សប្បុរសធម៌​ផ្លូវការ Right To Play ដៃគូ​សហការ​ផ្លូវការ​លើ​បរិស្ថាន សង្គម និង​អភិបាលកិច្ច Baan Dek Foundation សមាគម​គាំទ្រ Asia MarTech Society និង​អ្នកគ្រប់គ្រង​ផ្លូវការ HLB៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

កម្ពុជា​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការប៉ះទង្គិច​ប្រដាប់អាវុធ​ដ៏​ធ្ងន់ធ្ងរ​នៅ​មី​យ៉ាន់​ម៉ា​

ព័ត៌មានជាតិ២៤ នាទី មុន

៣០​ឆ្នាំនេះ​ធនាគារ​អេស៊ីលីដា​បាន​ឈរជើង​យ៉ាងរឹងមាំ​ក្នុង​វិស័យ ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ជំនឿ៣ ម៉ោង មុន

ទម្រង់ច្រមុះ ៣ប្រភេទ ចាស់ពីដើមចាត់ទុកជាមនុស្សមានបុណ្យវាសនាល្អ

នយោបាយ៣ ម៉ោង មុន

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​បន្ត​ខិតខំ ដើម្បី​ឲ្យ​បក្ស​រាជានិយម​នេះ មាន​សម្លេង​ឡើងវិញ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ម៉ា ដូ​ណា ហួសចិត្ត​លើ​ការ​ផ្សព្វផ្សាយ​មួយចំនួន​ដែល​បំផ្លើស​ផ្ទុយ​ការពិត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services