Connect with us

ព័ត៌មានជាតិ

ធនាគារ វឌ្ឍនៈ សម្ពោធបើកដំណើរការជាផ្លូវការសាខា ខេត្តព្រៃវែង

បានផុស

នៅ

ធនាគារ វឌ្ឍនៈ បានសម្ពោធបើកដំណើរការជាផ្លូវការសាខា ខេត្តព្រៃវែង ដែលជាសាខាទី២៨ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ ធនាគារ វឌ្ឍនៈ សាខា​ខេត្តព្រៃវែង មាន​អគារ​ខ្ពស់​ប្រណិត ដែលមាន​កម្ពស់ ៩ ជាន់ ស្ថិតនៅ​អគារ​លេខ​៩៤ ភូមិ​៤ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកឧកញ៉ា សំ អាង ប្រធាន​ក្រុមប្រឹក្សាភិបាល អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយក​មិន​ប្រតិបត្តិ លោក ​ចាន់ កុក​ឆ​យ អគ្គនាយក​ប្រតិបត្តិ ធនាគារ វឌ្ឍនៈ ឯកឧត្តម ជា សុ​មេធី អភិបាលនៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង លោក​ ម៉ន​នី បណ្ឌិត អភិបាល​នៃ​គណៈ​អភិបាលក្រុង​ព្រៃវែង លោក​កែវ ឆោម​ម៉ា​រត្ន នាយក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ ខេត្តព្រៃវែង ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី ដែលជា​ភ្ញៀវកិត្តិយស បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ ធនាគារ វឌ្ឍនៈ សាខា​ខេត្តព្រៃវែង​។ ក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ​នេះដែរ ធនាគារ វឌ្ឍនៈ ក៏បាន​ឧបត្ថម្ភ​នូវ​អំណោយ​ជា​សម្ភារៈ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩ ដូចជា ឧបករណ៍​តេស្ត​រហ័ស និង​ថ្នាំពេទ្យ ជូន​រដ្ឋបាល​ខេត្តព្រៃវែង​ផងដែរ​។

​ធនាគារ វឌ្ឍនៈ សាខា​ខេត្តព្រៃវែង នឹង​ផ្តល់ជូន​នូវ​សេវា​ធនាគារពាណិជ្ជ​គ្រប់​ប្រភេទ​ជូន​អតិថិជន ដើម្បី​គាំទ្រអាជីវកម្ម​ក្នុង​ខេត្ត និង​ក្នុង​វិស័យ​នានាដូចជា កសិកម្ម អចលនទ្រព្យ និង​ពាណិជ្ជកម្ម ជាដើម​។ សាខា​ខេត្តព្រៃវែង ក៏មាន​ផ្តល់ និង​ផ្សព្វផ្សាយ​សេវា​ធនាគារ​ឌីជីថល​របស់ខ្លួន រួមមាន សេវា​ធនាគារ​ចល័ត សេវា​ធនាគារ​តាម​អ៊ីនធឺណិត និង​ប័ណ្ណ ជូន​ដល់​អតិថិជន​ក្នុង​ខេត្ត​ផងដែរ​។

​ធនាគារ វឌ្ឍនៈ ត្រូវបាន​ទទួលស្គាល់​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​អន្តរជាតិ​។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០២១​នេះ ធនាគារ វឌ្ឍនៈ​ទទួលបាន​ពានរង្វាន់​អន្តរជាតិ​សរុប​ចំនួន ៩ ចំពោះ​សេវា​ធនាគារ​ចល័ត សេវាកម្ម​អតិថិជន​ល្អ​បំផុត និង​អភិបាលកិច្ច​ល្អ​បំផុត​។ លោក សួង ថុ​ន ប្រធាន​ធនាគារ វឌ្ឍនៈ សាខា​ខេត្តព្រៃវែង និង​ជា​អ្នកស្រុក​ខេត្តព្រៃវែង ដែលមាន​បទពិសោធន៍​ជាង​១០​ឆ្នាំ ក្នុង​វិស័យ​ធនាគារ នឹង​ដឹកនាំ​បុគ្គលិក​សាខា ដើម្បី​បម្រើ​សេវាកម្ម​ល្អ​បំផុត​ជូន​អតិថិជន​។

​ព័ត៌មាន​សង្ខេប​អំពី​ធនាគារ វឌ្ឍនៈ

​ធនាគារ វឌ្ឍនៈ ជា​ធនាគារ​ក្នុងស្រុក បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០២ ដោយ​សហ​ស្ថាបនិក អ្នកឧកញ៉ា សំ អាង និង​អ្នកឧកញ៉ា ឈុន លាង​។ ធនាគារ បាន​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៩ នៃ​ការបង្កើត​ធនាគារ វឌ្ឍនៈ នា​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១​។

​បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មាន​បុគ្គលិក​ជាង ៧៥០ នាក់ និង ២៨​សាខា ដែល​ក្នុងនោះ ១២ សាខា ស្ថិតនៅរាជធានី​ភ្នំពេញ និង​១៦​សាខា​ទៀត​ស្ថិតនៅតាម​បណ្តា​ខេត្ត​។ ទីស្នាក់ការ​កណ្តាល​ធនា​គារ វឌ្ឍនៈ ស្ថិតនៅ​អគារ វឌ្ឍនៈ កា​ពី​តា​ល រាជធានី​ភ្នំពេញ​។ ធនាគារ វឌ្ឍនៈ បាននិងកំពុង​បន្ត​សាងសង់​សាខា​ជាច្រើន​ទីតាំង​ផ្សេងទៀត ហើយ​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​ជា​បន្តបន្ទាប់​ទៀត នៅ​ទូទាំងប្រទេស ត្រឹម​ឆ្នាំ​២០២២ ខាងមុខនេះ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម