Connect with us

ព័ត៌មានជាតិ

លោកស្រី លី​អាយ​លែ​ន​ ចាត់​ទុក​កម្ពុជា​ជា​ជើ​ងឯក​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

លោក ស្រី វេជ្ជបណ្ឌិត លី អាយ​លែ​ន​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា​ ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ជើងឯក​មួយ​ដែល​អាច​រក្សា​តុល្យភាព​ការគ្រប់គ្រង​ហានិភ័យ​ជំងឺ​កូ​វីដ​១៩​និង​ការ​បើក​សេដ្ឋកិច្ច​និង​សង្គម​ឡើងវិញ​ប្រកបដោយ​ចីរភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់​អ្នក​សារ​ព័​ត៌​មាននៅ​ព្រលានយន្តហោះ​ភ្នំពេញ​អន្តរជាតិ ​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ​វិច្ឆិកា​ពេល​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង Astrazeneca​ជាង​៣២​ម៉ឺន​ដូ​ស​ទៀត ​ផ្ដល់​តាមរយៈ​យន្ដការ​កូ​វ៉ា​ក់ លោក ស្រី បាន​បន្ត​ថា « វា​ជា​ពេលវេលា​ដ៏​សមស្រប​មួយ​ដែល​កម្ពុជា​បើក​សេដ្ឋកិច្ច​និង​សង្គម​ឡើងវិញ​ខណៈ​ប្រទេស​នេះ​បាន​គ្រប់​ក្រ​ជំងឺ​កូ​វីដ​១៩​បាន​ល្អ​ប្រសើរ​»​។

លោកស្រី​បាន​បន្ត​ថា ​ការ​បើក​ប្រទេស​ឡើងវិញ​នេះ ​ដោយសារ​អាស្រ័យ​លើ​ការ​ចាក់​វ៉ាក់សាំង​ព្រោះថា ​វ៉ាក់សាំង​បាន​ជួយ​កាត់បន្ថយ​ពី​ជំងឺ​ធ្ងន់ធ្ងរ​មក​ស្រាល ការ​ស្លាប់​និង​ការ​ចម្លង​ផង​ដែរ​។ ​ប៉ុន្តែ​វ៉ាក់សាំង​មិន​អាច​ជួយ​បាន​១០០​ភាគរយ​និង​មិនមែន​ជា​ដំណោះស្រាយ​១០០​ភាគរយ​ដែរ​។ ​ដូច្នេះ​តួនាទី​បុគ្គល​ម្នាក់ៗ​មាន​សារសំខាន់​ណាស់​ក្នុង​ការធានា​ការចម្លង​ចូល​ក្នុង​សហគមន៍​របស់ខ្លួន​។

លោកស្រី​ឱ្យដឹងទៀត​ថា ​«យើង​កំពុងស្ថិត​នៅ​ក្នុង​ការ​រៀន​សូត្រ​មួយ​ថ្មី​តើ​ជោគជ័យ​ឬ​បរាជ័យ​អាស្រ័យ​ដោយមាន​ការចូលរួម​ពី​បុគ្គល​ម្នាក់​។ បើ​មានការ​ចូលរួម​មាន​ការ​គ្រប់គ្រង​បាន​ល្អ​នោះ​វា​នឹង ជោគជ័យ​តែ​បើ​មិន​គ្រប់គ្រង​បាន​ល្អ​ទេវា​នឹង​ធ្វើ​ឱ្យមាន​ករណី​កើនឡើង​នៃ​ជំងឺ​កូ​វីដ​១៩​ឡើងវិញ​»​។

លោកស្រី រំពឹង​ថា « អង្គការ​សុខភាព​ពិភពលោក​នឹង​រើស​បាន​ម៉ូ​ឌែ​ល​មួយ​ល្អ​ដែល​ជោគជ័យ​ហើយ​ខ្ញុំ​សូម​ជូន​ពរ​ដល់​ប្រទេស​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​»​។

គួរ​បញ្ជាក់​ថា ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុន​ សែន បាន​ប្រកាស​បើក​ប្រទេស​ឡើងវិញ​កាលពី​ថ្ងៃទី​០១​ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ក្រោយពី​ស្ថានភាព​ជំងឺ​កូ​វីដ​បាន​ធូរស្រាល​និង​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជិត​៨៨​ភាគរយ​ក្នុងចំណោម​ប្រជាជន​សរុប​១៦​លាន​នាក់​ ដែល​ជា​អត្រា​មួយ​ខ្ពស់​នៅក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម