សម្តេច​តេ​ជោ​ហ៊ុន សែន​ នឹង​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​២​លាន​ដូ​ស​ ជា​ជំនួយ​របស់​ចិន​នៅ​ថ្ងៃទី​១៧​វិច្ឆិកា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្តេច​តេ​ជោ​ហ៊ុន សែន​ នឹង​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​២​លាន​ដូ​ស​ ជា​ជំនួយ​របស់​ចិន​នៅ​ថ្ងៃទី​១៧​វិច្ឆិកា

បានផុស

នៅ

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ នឹង​អ​ញ្ជើញ​ទៅ​ទទួល​ដោយ​ផ្ទាល់​វ៉ាក់សាំង​ចំនួន​២​លាន​ដូ​ស​បន្ថែមទៀត​ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី វេជ្ជបណ្ឌិត យក់​សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​នៅ​ព្រលានយន្តហោះ​ភ្នំពេញ​អន្តរជាតិ​នៅ​ល្ងាច​ថ្ងៃទី​១៥ ​វិច្ឆិកា​ពេល​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង Astrazeneca​ជាង​៣២​ម៉ឺន​ដូ​ស​ទៀត​ផ្ដល់​តាមរយៈ​យន្ដការ​កូ​វ៉ា​ក់​ថា «នៅ​ថ្ងៃ​ទី១៧​ វិច្ឆិកា​សម្តេច​តេ​ជោ​ហ៊ុនសែន​លោក​នឹង​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​ចំនួន​២​លាន​ដូ​ស​ទៀត ​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ជាមួយ​ឯកឧត្តម​ឯកអគ្គ​រដ្ឋ​ទូត​ចិន​»​។

លោកស្រី​បាន​បន្ត​ថា ​ការ​មកដល់​វ៉ាក់សាំង​ជា​បន្ត​បន្ទា​ប់​នេះ​ នឹង​ធ្វើ​ឱ្យ​កម្ពុ​ជាមាន​វ៉ាក់សាំង​ជាង​៤០​លាន​ដូ​ស​ រួម​ទាំង​វ៉ាក់សាំង​២​លាន​ដូ​ស​ដែល​ទទួល​នៅ​ថ្ងៃ​ទី​១៧​វិច្ឆិកា​ខាងមុខ​។

លោកស្រី​បាន​បន្ត​ទៀត​ថា ​កម្ពុជា​មិនមាន​ការ​ខ្វះ​វ៉ាក់សាំង​នោះទេ​ ហើយ​វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​សុទ្ធតែ​មានការ​ត្រួតពិនិត្យ​និង​គ្រប់គ្រង​បាន​ល្អ​ហើយ​រហូតមក​ដល់ពេលនេះ​វ៉ាក់សាំង​ដែល​ទទួលបាន​រួមទាំង​នៅក្នុង​ស្តុក​ផង​មិនមាន​វ៉ាក់សាំង​ណាមួយ​ហួសការ​ប្រើប្រាស់​នោះ​ទេ​។

លោកស្រី​បាន​បន្ថែម​ថា ​ចំណែក​រដ្ឋាភិបាល​អូស្ត្រាលី​នឹង​បញ្ជូន​វ៉ាក់សាំង​មក​កម្ពុជា​នៅ​ចុង​ឆ្នាំនេះ​ឬ​ដើមឆ្នាំ​២០២២​ហើយ​ចំពោះ​ការ​មកដល់​ជាក់លាក់​នោះ​ស្ថាន​ទួត​អូស្ត្រាលី​និង​បញ្ជាក់​នៅពេល​ក្រោយ​។

លោកស្រី​បាន​បញ្ជាក់​ថា ​រីឯ​វ៉ាក់សាំង​ដែល​ផ្តល់​តាមរយៈ​យន្តការ​កូ​វ៉ា​ក់​ ក៏​នឹងម​ក​ជា​បន្តបន្ទាប់​នាពេលខាងមុខ​ដែរ​។

រហូតមកដល់​ថ្ងៃនេះ​ វ៉ាក់សាំង​ផ្ដល់​តាមរយៈ​យន្ដការ​កូ​វ៉ា​ក់ មាន​ចំនួន​៧៧២៨០០​ដូ​ស​ចែក​ជា​បី​លើក​ដោយ​លើក​ទី​១​បាន​មក​ដល់​នៅ​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២១ វ៉ាក់សាំង AstraZeneca/SII ដែល​ទទួល​អាជ្ញា​ប័ណ្ណ​ផលិត​ដោយ Serum Institute of India (SII) ចំនួន ៣២៤.០០០ ដូ​ស។​ លើក​ទី​២​បាន​មក​ដល់​នៅ​ថ្ងៃ​ទី​២២ ខែតុលា​ ឆ្នាំ​២០២១​​ វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ផលិត​នៅ​ប្រទេស​ចិន​ចំនួន ១២៤,៨០០ ដូស​និង​លើក​ទី​៣​នឹង​មកដល់​នៅ​រសៀល​ថ្ងៃនេះ​វ៉ាក់សាំង​Astrazeneca ចំនួន​៣២៤,០០០​ដូ​ស​សរុប​ទាំងបី​លើក​ចំនួន​ចំនួន​៧៧២៨០០​ដូ​ស​។

លោក ស្រី វេជ្ជបណ្ឌិត លី អាយ​លែ​ន​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា​ យន្តការ​កូ​វ៉ា​ក់បាន​ប្តេជ្ញា​ផ្តល់​វ៉ាក់សាំង​ប្រមាណ​៦,៦​លាន​ដូ​ស​ស្មើនឹង​២០​ភាគរយ​នៃ​ប្រជាជន​កម្ពុជា​សរុប​ខណៈ​មកដល់ពេលនេះ​យន្តការ​នេះ​បានផ្តល់​ប្រមាណ​៤៥​ភាគរយ​ហើយៗ​នៅសល់​នឹង​មកដល់​ជា​បន្តបន្ទាប់​ទៀត​។

គួរ​បញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១​កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​កម្ពុជា​លើ​ប្រជាជន​អាយុ​ពី ១៨​ឆ្នាំ​ឡើង មាន ១០០,៥៧% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់​។​លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ៩៨,៤៧% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់​។​លើ​កុមារ​អាយុ​ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន ១០៣,៧០% ធៀប​ជា​មួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់​។​លើ​កុមារ​អាយុ ០៥​ឆ្នាំ មាន ៧៦,២៣% ធៀប​ជា​មួយ​នឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧ នាក់​។​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន នាក់ មាន ៨៧,៨៥%៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១៣ នាទី មុន

លោក ប្រាក់ សុខុន ប្រាប់មន្រ្តីជាន់ខ្ពស់អឺរ៉ុបថា កម្ពុជា​ជួយ​ដោះស្រាយវិបត្តិភូមា ដោយផ្អែកលើបទពិសោធន៍របស់ខ្លួន

នយោបាយ៣៤ នាទី មុន

ប្រមុខដឹកនាំកម្ពុជា ស្នើឥណ្ឌូនេស៊ីឲ្យទៅជួយប្រាប់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីថា «កុំព្រហើនពេក»

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​ខេត្តកំពង់ស្ពឺ​ ប្រកាស​ដកហូតដី​ព្រៃឈើ​ជិត​​​៨​ រយ​ហិកតា​នៅស្រុក​ឱរ៉ាល់​យកមក​គ្រប់គ្រង

កីឡា១ ម៉ោង មុន

កំពូលកីឡាកាសល្បីៗជំនាន់មុន អ្នកទស្សនាមិនចេះជិនណាយ មកទល់ពេលនេះ

នយោបាយ១ ម៉ោង មុន

សម្តេច ហ៊ុន សែន ប្រាប់ប្រធានាធិបតីឥណ្ឌូនេស៊ីថា សម្តេចទៅមីយ៉ាន់ម៉ា​ គឺទៅដាំដើមឈើ មិនមែនទៅកាប់ឈើទេ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services