Connect with us

ព័ត៌មានជាតិ

បំប៉ន​សមត្ថភាព​មន្ត្រី​តាម​បែប​ភ្លៀងរលឹម​ដល់​មន្ត្រី​ប្រតិបត្តិ​ថ្នាក់​ខេត្ត និង​ស្រុក​ក្រុងខណ្ឌ​ជាង​១០០​នាក់​ដើម្បី​ប្រសិទ្ធភាព​ការងារ​

បានផុស

នៅ

​ភ្នំពេញ ៖ ដើម្បី​ប្រសិទ្ធភាព​ការងារ​កាន់តែ​ប្រសើរ​ឡើង​នោះ​ក្រសួង​សង្គមកិច្ច​បាន​បន្ត​បំប៉ន​សមត្ថភាព​មន្ត្រី​តាមបែប​ភ្លៀងរលឹម ដល់​មន្ត្រី​ប្រតិបត្តិ​ថ្នាក់​ខេត្ត​ចំនួន ១៦​នាក់ និង​មន្ត្រី​ការិយាល័យ​សុ​ខុ​មា ល​ភាព​សង្គម និង​សង្គមកិច្ច ក្រុង ស្រុក ខណ្ឌ ចំនួន ១០៥ នាក់ ក្នុង​ខេត្ត​ចំនួន​៤ បន្ថែមទៀត​រួមមាន កំពង់ធំ កំពង់ស្ពឺ កណ្តាល និង​កំពត បាន​ទទួល​វគ្គ​បណ្តុះបណ្តាល​រយៈពេល២​ថ្ងៃ គឺ​ថ្ងៃ ច័ន្ទ​-​អង្គា​រ៍ ១១-១២​កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២១​។

លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែងថា ការបំពាក់​បំប៉ន​នោះ​ធ្វើឡើង​ដើម្បី​បន្ត​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ថ្នាក់​រាជធានី ខេត្ត ប្រតិបត្តិ​ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ តាមរយៈការប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដែល​រៀបចំឡើង​ដោយ​ក្រសួង​សង្គម កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​អនុគណៈ​ក​ម្មា​ធិការ​ជំនួយ​សង្គម និង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈួ​រ សុ​បញ្ញា​បាន​ថ្លែង​បន្ថែម​ថា វគ្គ​បណ្តុះបណ្តាល ស្តីពី “​ការប្រើប្រាស់​កម្មវិធី App និង​តាប្លែត​សម្រាប់​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​” ក្នុង​គោល​បំ​ណង​ផ្តល់​ការ​យល់ដឹង និង​ជំនាញ ដើម្បី​ពង្រឹងសមត្ថភាព​ក្នុង​ការ ផ្តល់​វគ្គ​បណ្តុះបណ្តាល និង​ការអនុវត្ត​នៃ​ការតាមដាន​ត្រួត​ពិ​និត្យ​និង​វាយតម្លៃ និង​យល់ដឹង​ពី​របៀប​នៃ​ការប្រើប្រាស់​កម្មវិធី App​ថ្មី របស់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ជូន​ដល់​មន្ត្រី​បង្គោល​ថ្នាក់​រាជធានី​ខេត្ត ដើម្បី​បណ្តុះបណ្តាល​បន្ត​ជូនទៅ​ជន​បង្គោល​ឃុំ​សង្កាត់ និង​ការ​ជួយ​គាំទ្រ​ក្នុងការ​តាមដាន ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ប្រកបដោយ​ប្រសិទ្ធ​ផល និង​ប្រសិទ្ធភាព​ខ្ពស់​ស្រប​តាម​ក្រប​ខណ្ឌ​ជាតិ​គោលនយោបាយ​គ​ពារ​សង្គម ២០១៦- ២០២៥។

សូម​បញ្ជាក់​ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ គឺជា​កម្មវិធី​អន្តរាគមន៍​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​រួមចំណែក​ជួយ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ ដែល​រស់នៅ​ក្នុង​គ្រួសារ​ក្រីក្រ ដើម្បី​ជួយ​ឲ្យ​ពួកគាត់​ទទួលបាន​ថវិកា សម្រាល​បន្ទុក​ក្នុង​គ្រួសារ​ដែលមាន​ជីវភាព​ខ្វះខាត​។​ ស្ថាន​ភាព​នៃ​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​វិ​វ​ឌ្ឍន៍​ខ្លួន​គួរ​ឲ្យ​ព្រួយបារម្ភ តាមរយៈ​ការ​បំប្លែង​ខ្លួន​ថ្មី នៃ​វីរុស​កូ​វីដ​-១៩​។

ជាក់ស្តែង​ចាប់ពី​មាន​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ មកដល់ ពេលនេះ កម្ពុជា​បាន​គ្រប់គ្រង​សភាពការណ៍​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ ប្រសិទ្ធភាព​។ ជា​ការពិត​ប្រទេស​មួយ​ចំនួន រួម​ទាំង​ប្រទេស​កម្ពុជា បាន​នឹង​កំពុង​ព​ន្លឿ​ន​ការចាក់​វ៉ា​ក់​សុំា​ង​បង្ការ​ជំងឺ កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន ក្នុង​គោលដៅ​ត្រៀមខ្លួន​បើក​ប្រទេស ក៏ដូចជា​ទ្រទ្រង់​សេ​ដ្ឋ​កិច្ច​ឡើងវិញ​។ ទន្ទឹ​ម​នឹង​នេះ រាជរដ្ឋាភិបាល បាន​កំពុង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​យុទ្ធនាការ​ជាតិ​ចាក់​វ៉ា​ក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ និង​ទទួលបាន​នូវ​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់ ដោយ​អនុលោម​តាម​អភិក្រម ផ្កា​រីក សំដៅ​បង្កើត​នូវ​ភាព​សាំ​សង្គម​-​សេដ្ឋកិច្ច នៅត្រឹម​ឆ្នាំ​២០២១​។

បើ​ទោះបី​ជា​កម្មវិធី​ខាងលើ​មានការ​អនុវត្ត​ទៅដោយ​រលូន​ក៏ដោយ ក៏​បញ្ហា​ប្រឈម​នៅតែមាន​កើតមាន​ឡើង ចំពោះ​អ្នក​ទទួល​បន្ទុក​កម្មវិធី​នៅ​ថ្នាក់​រាជធានី ខេត្ត ជាមួយ​ឃុំ សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ទាមទារ អោយ​មាន​ការត្រួតពិនិត្យ និង​វាយតម្លៃ​កម្មវិធី ដើម្បី​វាស់​ស្ទង់​អំពី​ការ​វិវឌ្ឍន៍​រីកចម្រើន​ក្រោយពេល​ពួកគាត់​ទទួល​ការឧបត្ថម្ភ​នេះ​៕

ដោយ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

អ្នកវិទ្យាសាស្ត្រឲ្យត្រៀមខ្លួន! ជំងឺឆ្លងសាហាវៗនឹងផ្ទុះឡើង ដោយសារអាកាសធាតុក្តៅខ្លាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

Sokha Hotels

ព័ត៌មានពេញនិយម