Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​ថវិកា​ជាង​៣​លាន​៨​សែន​ដុល្លារ បន្ថែម​សម្រាប់​សាងសង់​ចំណតរថយន្ត​និង ត​ភ្ជាប់​បណ្តាញ​លូ នៅ​ក្រុង​សៀមរាប

បានផុស

នៅ

កាលពី​ចុង​សប្តាហ៍​ថ្ងៃ អាទិត្យ ទី​១៤​ ខែវិច្ឆិកា ​ឆ្នាំ​២០២១ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង បាន​ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​សាលសន្និសីទ សុខា សៀមរាប ស្តី​ពី​វឌ្ឍនភាព​ការងារ​នៃ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប រហូត​មក​ដល់​ពេល​នេះ​សម្រេច បាន​៩០%​ហើយ នៅ​១០%​ទៀត​នឹង​ធ្វើ​ឲ្យ​រួចរាល់​ត្រឹម​ថ្ងៃ​ទី​២៩ ​ខែធ្នូ ​ឆ្នាំ​២០២១ ហើយ​គ្រប់​ផ្លូវ ទាំងអស់​ត្រូវតែ​រៀបចំ​ឲ្យ​ស្អាត មាន របៀបរៀបរយ និង​សណ្តាប់​ធ្នាប់​ល្អ ប្រកបដោយ​បរិស្ថាន​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​បាន​បន្តទៀត​ថា ជា​មួយ​គ្នា​នេះ​យើង​ក៏បាន​ជួប​បញ្ហា​មួយ ចំនួន ដូចជា​ការ​ឲ្យ​ប្រជាពលរដ្ឋ​ស្នើសុំ​ភ្ជាប់​ប្រព័ន្ធ​លូ ទឹកភ្លៀង និង​ទឹក​កខ្វក់​ពី លំនៅឋាន​ចូល​ក្នុង​បណ្តាញ​របស់​រដ្ឋ ដោយ​តម្រូវ​ឲ្យ ប្រជាពលរដ្ឋ​ត្រូវ​បង់ប្រាក់ និង បញ្ហា​មួយទៀត គឺ​ចំណតរថយន្ត។ ដោយ​ករណី​បញ្ហា​ទាំងនេះហើយ ពេលនេះ​ត្រូវ​ដោះស្រាយ បាន​រួចរាល់​ហើយ។ សម្ដេច​ពិជ័យ​សេនា​បាន​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន សម្រេច​ផ្តល់​ថវិកា​ចំនួន​ជាង​៣​លាន​៨​សែន ដុល្លារ​អាមេរិក សម្រាប់​សាងសង់​ចំណតរថយន្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ដែលមាន​ប្រវែង​ជាង​២​ពាន់​ម៉ែត្រ និង ត​ភ្ជាប់​បណ្តាញ​លូ ទឹកភ្លៀង និង​ទឹក​កខ្វក់​ពី​លំនៅឋាន​ប្រជាពលរដ្ឋ​ចូលក្នុង​បណ្តាញ​រដ្ឋ ដែលមាន ប្រមាណ​ជាង​១២​ពាន់ ២៩៩​តំណរ ដែល​ស្ថិតក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ ដែលជា​ចំណងដៃ​ថ្មី​មួយទៀត ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប។

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្តថា ឥឡូវនេះ​ផ្លូវ​ទាំង​៣៨​ខ្សែ​ត្រូវបាន ស្ថាបនា​ស្អាត​ជា​បន្តបន្ទាប់ រីឯ​នៅតាម​បណ្ដោយ​ដងស្ទឹង​ខេត្តសៀមរាប​ក៏​ចាប់​ផ្តើម​មាន​សោភ័ណភាព ស្អាត​ជា​បណ្តើៗ ហើយ​ផងដែរ។ សម្តេច​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​គ្នា​ថែរក្សា​ទ្រព្យសម្បត្តិ ដែលជា​សមិទ្ធផល​ក្រោម​ដំបូល​សន្តិភាព ឲ្យ​បាន​គង់វង្ស ជាពិសេស​ត្រូវ​ចូលរួម​សម្អាត នៅ​តាម​មុខ​គេហដ្ឋាន​រៀងៗ​ខ្លួន​ឲ្យ​បាន​ស្អាត ដើម្បី​ទទួល​ស្វាគមន៍ ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ នៅពេល​ខាងមុខនេះ។ សម្តេច​ក៏បាន​ជម្រាបជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង សៀមរាប សូមកុំ​មានការ​ភ័ន្តច្រឡំ ចំពោះ​ការស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ទាំង​៣៨​ខ្សែ គឺ​ត្រូវ​បាន​ស្ថាបនា​បាន​រួចរាល់ ជា​បន្តបន្ទាប់ តែ​ចំពោះ​ផ្លូវ​មួយ​ចំនួន​ដែល​កំពុង​បាន​ស្ថាបនា​មានការ​យឺតយ៉ាវ ស្របទៅនឹង​គម្រោង​ផ្លូវ​៣៨​ខ្សែ​នោះ គឺ​ផ្លូវ​ទាំងនោះ​ជា​គម្រោង​របស់​រដ្ឋបាល​ខេត្ត និង គម្រោង​ផ្សេងៗ​ទៀតផង​ដែរ។

សូមបញ្ជាក់ថា គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​នេះ មាន​គោលដៅ ប្រែក្លាយ​ក្រុង​ប្រវត្តិសាស្ត្រ សៀមរាប​.​អង្គរ ឲ្យ​ក្លាយជា​ទីក្រុង​ដ៏​ទំនើប​ពោរពេញ​ទៅដោយ​សោភ័ណភាព​បរិស្ថាន​ល្អ សម្រាប់​ការរស់នៅ​ឲ្យ​សក្ដិសម​ជាទី​ក្រុង​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចូលមក​ទស្សនា កម្សាន្ត​បាន​កាន់តែច្រើន​សំដៅ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ ឲ្យ​កាន់តែ​មានការ​រីកចម្រើន​។

សម្តេច​ពិជ័យ​សេនា បាន​ឲ្យ​ដឹង​ទៀតថា នៅ​ដើមឆ្នាំ​២០២២​ខាងមុខនេះ ផែនការ​របស់​រដ្ឋាភិបាល និង បើក​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ចូលមក​កម្សាន្ត សំខាន់​នៅ​ថ្ងៃទី​១០ មករា ២០២២​ខាងមុខនេះ នឹង​បើក​ការហោះហើរ​ជា​លើកដំបូង​ឡើងវិញ​មកកាន់​ខេត្តសៀមរាប ។ សម្តេច​បាន​បញ្ជាក់ថា សមិទ្ធផល​ថ្មីៗ​ទាំង​៣៨​ខ្សែ​នៅលើ​ទឹកដី​ក្រុង​បុរាណ និង ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​កាន់តែ​មានកា​រ​ពេញចិត្ត បានមក​ម្តង​ហើយ​ចង់​មក​ម្តង​ទៀត៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

Sokha Hotels

ព័ត៌មានពេញនិយម