Connect with us

ព័ត៌មានជាតិ

មុខសញ្ញាកាច់កញ្ចក់រថយន្ដយ៉ាងសកម្មក្នុងរាជធានីភ្នំពេញត្រូវបានឃាត់ខ្លួន

បានផុស

នៅ

ជនសង្ស័យម្នាក់ជាមុខសញ្ញាលួចកាច់កញ្ចក់រថយន្ដសេរីទំនើបៗក្នុងរាជធានីភ្នំពេញ ត្រូវ បានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ (ក៥) នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនបានហើយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានអោយដឹងថា ការឃាត់ខ្លួនមុខសញ្ញារូបនេះ សមត្ថកិច្ចក៏បានរកឃើញកញ្ចក់រថយន្ដ ម៉ាក Ford Raptor ស៊េរីឆ្នាំ២០២១និងម៉ូតូម៉ាកស៊ីរូសមួយគ្រឿង រួមទាំងគ្រឿងញៀនមួយកញ្ចប់ ផង ដែរ ។

សមត្ថកិច្ចបានបន្តថា មុខសញ្ញារូបនេះ បានធ្វើសកម្មភាពជាច្រើនលើកច្រើនសារមកហើយនៅក្នុង រាជធានីភ្នំពេញ ទើបកម្លាំងជំនាញតាមស្រាវជ្រាវយូរមកណាស់ហើយដែរឈានដល់ការឃាត់ខ្លួន បានតែម្តង ។

ពេលនេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រគល់មុខសញ្ញាអោយទៅ នគរបាលប៉ុស្តិ៍បឹងកក់ទី១ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម