Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ ហាមអ្នកគ្មានកាតចាក់វ៉ាក់សាំងចូលអង្គភាពឬមន្ទីរខេត្ត

បានផុស

នៅ

​ប្រជាពលរដ្ឋ​ឬ​ភ្ញៀវទេសចរ​ណា​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូលសាលាខេត្ត មន្ទីរ​ឬ​អង្គភាព​ខេត្ត​ព្រះសីហនុ​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ចប្រជុំ ស្តីពី​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ (SOP)ដើម្បី​ត្រៀមលក្ខណៈ​ទទួល​ទេសចរណ៍​អន្តរជាតិ​វ៉ាក់សាំង​កាលពី​រសៀល​ថ្ងៃទី​១៥ ខែ​វិច្ឆិកា លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​អង្គភាព​ទាំងអស់ ត្រូវ​ចាប់ផ្តើម​អនុវត្តដោយ​ផ្តោត​សំខាន់​លើ​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​អង្គការ​សង្គម​ស៊ីវិល ដែល​ត្រូវ​ចូលទៅ​មន្ទីរ អង្គភាព​ណាមួយ ឬ​ចូល​សាលា​ខេត្ត សាលាក្រុង​ ស្រុក ឃុំ​សង្កាត់ ត្រូវ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ជាមុន​ ទើប​អនុញ្ញាត​ឱ្យចូល​។​

លោក​អភិបាលខេត្ត​បាន​បន្តថា « យើង​ចាប់ផ្តើម​ត្រួតពិនិត្យ​ប័ណ្ណ​ចាក់​វ៉ាក់សាំងប្រសិន​ប្រជាពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ណា​មិនបាន​ចាក់​វ៉ាក់សាំង​ ត្រូវមាន​លិខិតបញ្ជាក់​សុខភាព​ពី​ក្រុមគ្រូពេទ្យទើប​អនុញ្ញាត​ឱ្យចូល​»​។​

លោក​អភិបាលខេត្ត បានប្រកាស​ជូន​សាធារណជន​ដែល​មិនមាន​ឯកសារដើម្បី​ចាក់​វ៉ាក់សាំង សូម​ទៅកាន់​សាលាឃុំ សង្កាត់ ឱ្យ​អាជ្ញាធរ​បញ្ជាក់​លិខិត​ជូនដើម្បី​មាន​ឯកសារ​គ្រប់គ្រាន់​ក្នុង​ការចាក់​វ៉ាក់សាំង​បាន​ទាន់​ពេលវេលា​។​

លោក គួច ចំរើន បាន​បញ្ជាក់ថា​ ដោយឡែក​ចំពោះ​អ្នករត់​តាក់ស៊ី​ដឹក​ភ្ញៀវ ក៏ត្រូវ​មាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​បើ​មិនមាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ មិន​អនុញ្ញាត​ឱ្យចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ឡើយ ហើយ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ ត្រូវ​គ្រប់គ្រង​អ្នករត់​តាក់ស៊ី​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ការដណ្តើម​ភ្ញៀវ​គ្នា​នាំឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​។​

លោក​អភិបាលខេត្ត​បាន​បន្តទៀតថា ចំពោះ​ភ្ញៀវ​ទេសចរណ៍​ចូល​តាម​ផ្លូវទឹក មុនពេល​ចុះ​ពីលើ​នាវា​ត្រូវធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​ជាមុនសិន ដូច្នេះ​ត្រូវ​ជូនដំណឹង​មក​រដ្ឋបាលខេត្ត​ជាមុនដើម្បី​ងាយស្រួល​ត្រៀម​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក​ពី​ភ្ញៀវ​បាន​ទាន់ពេលវេលា​។​

លោក​អភិបាលខេត្ត​បានបញ្ជាក់​បន្ថែមទៀតថា ​ជាមួយគ្នានេះ​រាជរដ្ឋាភិបាលក៏​អនុញ្ញាតឱ្យ​ញែក​ភ្ញៀវ​ទេសចរ​ជា​ពីរ ដោយ​ទី​១-ទេសចរណ៍​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស អនុញ្ញាតឱ្យ​គាត់​ធ្វើតេស្ត​រហ័ស​ ដោយ​មិនចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ទី​២-​ចំពោះ​ភ្ញៀវ​មិនទាន់​ចាក់​វ៉ាក់សាំងចូលមក​កម្ពុជា តម្រូវឱ្យ​ពួកគាត់​ធ្វើតេស្ត PCR ពីរលើក និង​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ ទើប​អនុញ្ញាតឱ្យ​គាត់​ធ្វើដំណើរ​កម្សាន្ត​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម