Connect with us

ព័ត៌មានជាតិ

វឌ្ឍនភាព អាជ្ញាធរ​​ជាតិ​អប្សរា​សម្រេច​ការងារ​អភិវឌ្ឍ​រមណីយដ្ឋានអង្គរ

បានផុស

នៅ

ក្នុង​ឆ្នាំ​២០២១ នេះ អាជ្ញាធរ​អប្សរា​ដែល​ទទួល​បន្ទុក​គ្រប់គ្រង​តំបន់​រមណីយដ្ឋាន​អង្គរ​បាន​សម្រេច​ការងារ​ជាច្រើន ជាពិសេស​លើ​ការ​កែ​លម្អ លើក​សោភណភាព​ ដែល​បាន​ផ្លាស់ប្ដូរ​មុខ​មាត់​ថ្មីតំបន់​បេតិកភណ្ឌ​អង្គរ ខណៈ​កម្ពុជា​ក៏​ដូចជា​ខេត្ត​សៀមរាប​ត្រៀម​បើក​ទទួល​ភ្ញៀវ​ទេសចរណ៍​ឡើង​វិញ​នៅ​ពេល​ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​នៅ​ព្រឹក​នេះ​ថា រយៈពេល​មួយ​ឆ្នាំ​២០២១ នេះ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាក់​គោលដៅ​អភិវឌ្ឍ​តំបន់​ឧទ្យាន​អង្គរ​តាម​រយៈ​ការ​ធ្វើ​កិច្ចការ​ជា​ច្រើន ធ្វើ​យ៉ាងណា​ឲ្យ​រមណីយដ្ឋាន​អង្គរ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ទទួល​បាន​ការ​លើក​មុខមាត់​ឲ្យ​ស័ក្ដិសមជាតំបន់​ទេសចរណ៍​ធំបំផុត​ សម្រាប់​ទទួល​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា។

បើ​តាម​មន្រ្តី​អ្នកនាំពាក្យ ការងារ​ដែល​សម្រេច​បាន​មាន​ដូចជា​ការងារ​ផ្នែក​អភិរក្ស​ដោយ​បាន​ជួសជុល​ប្រាសាទ​កណ្ដាល​ស្រះស្រង់​បាន​ជោគជ័យ ជួសជុល​ទ្វារ​ទន្លេ​អ៊ុំ សម្រេច​ជោគជ័យ​ការ​ជួសជុល​ប្រាសាទ​ទន្លេ​ស្ងួត ធ្វើការ​ជួសជុល​ស្រះទឹក​ខាងជើង​ប្រាសាទ​អង្គរ និង​ជួសជុល​ខ្លោង​ទ្វារ​ខាងកើត​ប្រាសាទ​អង្គរ​វត្ត និង​ជ្រុង​រ៉ូត​ទី ៣ នៃ​ប្រាសាទ​អង្គរ​វត្ត។

លើ​ការងារ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព ដោយ​បាន​ស្តារ​និង​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់តាម​វង់តូច វង់ធំ ផ្លូវ​ទៅព្រលាន ផ្លូវ​ ៦០ ម៉ែត្រ រួមទាំង​ផ្លូវ​សម្តេច​វិបុលបញ្ញា សុខ អាន និង​ការ​លើក​សោភណភាព​ទេសភាព​មុខ​ប្រាសាទ​អង្គរ​វត្ត ព្រលាន​ជល់​ដំរី និង​កំពុង​រៀបចំ​កន្លែង​ចំណត​នៅ​ភ្នំ​បាក់ខែង និង​ជួសជុល​រហាត់​ទឹក រួម​ទាំង​ការ​ងារ​ស្តារ​ប្រឡាយ និង​ការ​ដាំ​កូនឈើ​ឡើង​វិញ។ ជាមួយ​គ្នា​នេះ ក៏​មាន​ជួសជុល​ឧបករណ៍​សម្ភារៈ​បរិក្ខារ​វិស័យ​ទេសចរណ៍។

លោកឡុង កុសល​បាន​បន្ត​ថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ចប់​ការ​កែ​លម្អ​សោភណភាព​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត និង​បន្ត​រៀបចំ​នៅ​ត្រពាំង​សេះ​ក្លាយ​ជា​កន្លែង​ទេសភាព​។

លោក​ថា ពី​មុននៅបរិវេណមុខប្រាសាទអង្គរវត្ត និង​តំបន់​ត្រពាំង​សេះ​មានការ​លក់ដូររញ៉េរញ៉ៃ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់​ធ្នាប់។ ប៉ុន្តែបន្ទាប់​ពី​អាជ្ញាធរជាតិអប្សរាចាប់ផ្តើមអនុវត្តគម្រោងកែប្រែតំបន់នេះ រៀបចំឱ្យក្លាយជាផ្លូវថ្មើជើង សួនឈើប្រណីតដើមផ្កាព្រៃ និងរុក្ខជាតិលម្អ កន្លែងទាំងនេះបានកែប្រែទៅជាភាពស្រស់បំព្រង មានពណ៌បៃតង បរិយាកាសល្អ និង​មាន​សណ្តាប់ធ្នាប់​។

បើ​តាម​លោក ឡុង កុសល នៅ​ចុង​ឆ្នាំ​នេះក៏​​នឹង​​មាន​ការ​រៀបចំ​ពិធី​អបអរសាទរ ​ដែល​សៀមរាប​ក្លាយ​ជា​ទីក្រុង​វប្បធម៌​អាស៊ាន និង​ព្រឹត្តិការណ៍​សំខាន់ៗ​ផ្សេងៗទៀត ដើម្បី​ទទួល​ភ្ញៀវ​ទេសចរណ៍​ឡើង​វិញ។

មុន​មាន​ជំងឺ​កូ​វីដ​-១៩ រមណីយដ្ឋាន​អង្គរទទួលបាន​ទេសចរ​ប្រមាណ ​៥ ​ទៅ ​៦ ​លាន​នាក់ ទាំង​ទេសចរ​ក្នុងស្រុក និង​ក្រៅប្រទេស។ អាជ្ញាធរ​អប្សរា គ្រោង​រៀបចំ​ដំណើរ​ទេសចរ​របៀប​ថ្មី គឺ​ចង់ឱ្យ​ភ្ញៀវទេសចរ​​ទទួល​បាន​បទពិសោធន៍​ទៅនឹង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ដឹង​ពី​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ផ្សេងៗរបស់​អ្នកស្រុក​អង្គរ និង​បាន​យល់​ពី​បេតិកភណ្ឌ​មានជីវិត​ ក្រៅពី​ទស្សនា​ប្រាសាទ​​តែ​មួយ​មុខ​នោះ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម