Connect with us

ព័ត៌មានជាតិ

អំណោយអាវរងារបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនកងកម្លាំងទិសភូមិភាគ៥ នៅស្រុកព្រះនេត្រព្រះ

បានផុស

នៅ

​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​អញ្ជើញ​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅ​អាវ​រងា​ជូន​ដល់​នាយទាហាន នាយទាហានរង ពលទាហាន និង​កងរាជអាវុធហត្ថ នគរបាល​ការពារ​ព្រំដែន​ក្នុង​ទិស​យោធភូមិភាគ​ទី​៥​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន បាន​ឲ្យ​ដឹង​ដែរ​ថា ជា​រៀងរាល់ឆ្នាំ​កងកម្លាំង​តែងតែ​ទទួលបាន​អំណោយ​ដ៏​ថ្លៃថ្លា​នេះ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានផ្តល់​ការឧបត្ថម្ភ​នូវ​អាវ​ភ្លៀង​បាន​មុន​រដូវភ្លៀង និង​ផ្តល់​អាវ​រងា មុន​រដូវរងា​មកដល់នេះ​ គឺជា​ការគិតគូរ​ដ៏​ខ្ពង់ខ្ពស់​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចំពោះ​សុខទុក្ខ​កងកម្លាំង និង​តែងតែ​ជំរុញ​ការដោះស្រាយ​រាល់​បញ្ហា​របស់​បងប្អូន​គ្រប់​កាលៈទេសៈ​។

​ឯកឧត្តម ឯក សំ​អូន បាន​ក្រើនរំឭក​ដល់​កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​បញ្ហា​កូ​វីដ​-១៩ ដោយ​បន្ត​ពាក់​ម៉ាស និង​ធ្វើ​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល បន្ត​អនុវត្ត ៣​កុំ ៣​ការពារ ដើម្បី​ចៀសវាង​ការឆ្លង​រាលដាល​ជំងឺ​នេះ ​ក្នុង​សហគមន៍​ក៏ដូចជា​ប្រទេស​ផងដែរ​។​

​ជំនួសមុខ​ឲ្យ​នាយទាហាន នាយទាហានរង ពលទាហាន និង​កងរាជអាវុធហត្ថ នគរបាល​ការពារ​ព្រំដែន​ក្នុង​ទិស​យោធភូមិភាគ​ទី​៥ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់ គិតគូរ​អំពី​សុខមាលភាព​របស់​កង​ទ័ព និង​ឧបត្ថម្ភ​ទាំង​ស្មារតី សម្ភារ ថវិកា​ផ្សេងៗ​ជា​បន្តបន្ទាប់ និង​គិតគូរ​ចំពោះ​សុខទុក្ខ​របស់​យោធិន​ទាំងអស់​គ្រប់​កាលៈទេសៈ គ្រប់ពេលវេលា​។ ពិធី​ចែក​អាវ​រងា​ដល់​កងក​ម្លាំ​ង​ទាំង​៣​ប្រភេទ ប្រារព្ធ​ធ្វើ​នៅ ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​៕​

អត្ថបទ៖ ពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម