Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី៖ អ្នកសារព័ត៌មាន​ខ្លះ បំពាន​ការងារសមត្ថកិច្ច ទៅ​​ថត​ផ្សាយ​ផ្ទាល់ ​​គ្មានការ​អនុញ្ញាត

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានអ្នកសារព័ត៌មានកម្ពុជាប្រមាណ ៨០ ភាគរយនៅមិនទាន់ចេះច្បាប់នានា និងមិនស្គាល់ពីវិជ្ជាជីវៈរបស់ខ្លួននៅឡើយទេ។

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី «ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានក្នុងក្របខ័ណ្ឌច្បាប់នៃប្រទេសកម្ពុជា» នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា អ្នកសារព័ត៌មានភាគច្រើនជាស្ថាប័នសារព័ត៌មាននៅលើបណ្តាញសង្គម បានទៅបំពានការងាររបស់សមត្ថកិច្ច នគរបាល ដោយមិនមានការអនុញ្ញាតនោះឡើយដែលប្រការនេះ នាំឱ្យមានកំហុសដល់ការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានក្រើនរំឭកជាថ្មីម្តងទៀតដល់អ្នកសារព័ត៌មាន កុំឱ្យទៅថត ឬ ផ្សាយផ្ទាល់ នៅក្នុងដែនសមត្ថកិច្ចរបស់អជ្ញាធរកំពុងបំពេញកិច្ចការ។

លោករដ្ឋមន្ត្រីបានបន្តថា ការអនុវត្តវិជ្ជាជីវៈនិងស្គាល់ពីសេរីភាពជាអ្នកសារព័ត៌មានក្នុងក្របខ័ណ្ឌច្បាប់ ជាចំណុចដ៏សំខាន់ ប៉ុន្តែដើម្បីឱ្យមានសេរីភាពព័ត៌មានពិតប្រាកដនោះ ទាមទារការប្រកបអាជីពដោយវិជ្ជាជីវៈ សុច្ចរិតភាព ភាពត្រឹមត្រូវ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម នយោបាយ សេដ្ឋកិច្ច និងបញ្ហារបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា បុគ្គលដែលជាអ្នកសារព័ត៌មាន ត្រូវដឹងពីច្បាប់ និងដែនសមត្ថកិច្ចរបស់ខ្លួន ចៀសវាងទៅបំពានវិជ្ជាជីវៈរបស់ខ្លួន ដូចក្នុងករណីសមត្ថកិច្ចនរគបាលមិនឱ្យចូលទៅថត ឬក៏ផ្សាយផ្ទាល់ចំពោះបទល្មើសអ្វីមួយដែលជាការសម្ងាត់របស់ជាតិ ឬកំពុងស្ថិតក្នុងដំណាក់ស៊ើបអង្កេតជាដើម។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី ក៏បានអំពាវនាវនិងលើកទឹកចិត្តដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់ចូលរួមគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្លួន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

ផ្ទះបាយភូមិខ្មែរ ម៉ាកយីហោខ្មែរថ្មី តែមានឆន្ទៈយ៉ាងមោះមុត ក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរដំណែលជាតិ

សុខភាព១២ នាទី មុន

កម្ពុជា លើកទឹកចិត្ត KOFIH កូរ៉េ ពង្រីកវិសាលភាពកាត់បន្ថយអត្រាមរណៈភាពទារក កុមារ

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ចិន សម្រេចដកពន្ធស្រាពី អូស្ត្រាលី ដែលធ្លាប់រកាំរកូសកាល ៣ ឆ្នាំមុន

ព័ត៌មានជាតិ៣៣ នាទី មុន

មន្ត្រីជំនាញបារម្ភ កសិករប្រើប្រាស់ថង់ប្លាស្ទិក បង្កទៅជាសំរាមប៉ះពាល់ដល់ដីកសិកម្ម

សន្តិសុខសង្គម៤៨ នាទី មុន

អាជ្ញាធរស្រុកអូររាំងឪថា ចុះរៀបចំសណ្តាប់ធ្នាប់រហូត តែផ្លូវខាងក្រោយផ្សារ នៅតែចង្អៀតដដែល

Sokha Hotels

ព័ត៌មានពេញនិយម