Connect with us

ព័ត៌មានជាតិ

មិន​ឆ្ងាយ​ពី​ក្រុង​ភ្នំពេញ ខេត្តកំពង់ស្ពឺ​មាន​តំបន់ទេសចរ ១៨ កន្លែង​

បានផុស

នៅ

ខេត្តកំពង់ស្ពឺមាន​ចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីរាជធានី​ភ្នំពេញ មានតំបន់ទេសចរណ៍ធម្មជាតិ​ជាច្រើនកន្លែង។

បើតាមមន្រ្តី​មន្ទីរទេសចរណ៍​ខេត្តកំពង់ស្ពឺបាន​ឲ្យកម្ពុជា​ថ្មី​ដឹង​ថា នៅខេត្តកំពង់ស្ពឺ​មាន​តំបន់ទេសចរណ៍​សរុប ១៨ កន្លែង​។ នៅ​មួយ​រយៈ​ចុងក្រោយ​នេះ​ក្រៅ​ពីតំបន់ទេសចរណ៍​មាន​ស្រាប់ ភ្ញៀវ​ទេសចរក្នុងស្រុក​បាន​សម្រុកទៅលេង​នៅ​តំបន់​ខ្នងផ្សារ ក្រោយ​មានការ​ផ្សព្វផ្សាយ​​និង​ល្បីតៗ​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្នងផ្សារ​ជាតំបន់ព្រៃភ្នំដ៏ធំមួយស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ មាន​ទីតាំងប្រសព្វ​ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់ ខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។

បើ​តាម​មន្ទីរទេសចរណ៍ខេត្ត ​រមណីយដ្ឋានទេសចរណ៍ទាំង​ ១៨ កន្លែង​​​នៅខេត្តកំពង់ស្ពឺ​មាន​ឈ្មោះដូចជា៖

-រមណីយដ្ឋានអំពែភ្នំ
-រមណីយដ្ឋាន គីរីរម្យក្រោម (អូររំចត)
-រមណីយដ្ឋាន ផាគរីសត
-រមណីយដ្ឋានកសិទេសចរណ៍ ម៉ុង ឬទ្ធីសែនជ័យ
-រមណីយដ្ឋានកសិទេសចរណ៍ ភ្នំស្លឹកបុស្សស្លែង
-រមណីយដ្ឋានកសិទេសចរណ៍ទឹកធ្លាក់ចំការក្រូច
-រមណីយដ្ឋានបុរាណវិទ្យាភ្នំចាស់
-រមណីយដ្ឋានបុរាណវិទ្យាភ្នំព្រះ
-រមណីយដ្ឋានប្រវត្តិសាស្ត្រតេទឹកពុះ
-សហគមន៍អេ-កូទេសចរណ៍ទឹកធ្លាក់ចំបក់
-សហគមន៍ទេសចរណ៍គោកមានទី (ជ្រាវ)
-សហគមន៍ទេសចរណ៍រងបំពង់ (ខ្នងផ្សារ)
-សហគមន៍រស្មីសាមគ្គី (ល្ហឹម)
-សហគមន៍ស្រែកិនឧិរ៉ាល់
-សហគមន៍ព្រៃឈើនិងសត្វព្រៃប្រើបីមិន
-សហគមន៍ទេសចរណ៍ទំនប់ស្លា
-កីឡាដ្ឋានវាយកូនហ្គោល
-ឧទ្យានជាតិសុរាម្រឹតគីរីរម្យ និង​មានតំបន់គោលដៅទេសចរណជាច្រើនកន្លែងទៀត៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម