Connect with us

ព័ត៌មានជាតិ

ថ្ងៃពុធ​នេះ តម្លៃប្រេងអន្តរជាតិបន្តធ្លាក់ចុះ

បានផុស

នៅ

នៅ​ថ្ងៃ​ពុធនេះ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ បន្ទាប់​ពី​ការ​ស្តុក​ទុក​សាំង​របស់​អាមេរិក​បាន​ធ្លាក់​ចុះ​ច្រើនជាង​ការ​រំពឹង​ទុក​កាល​ពី​សប្តាហ៍​មុន​​ដែល​អាច​​ជា​សម្ពាធ​ថែម​ទៀត​លើ​រដ្ឋបាល​ប្រធានាធិបតី ចូ បៃដិន ឲ្យ​បញ្ចេញ​ប្រេង​ពី​ទុន​បម្រុង​​គ្រាអាសន្ន​ដើម្បី​កាត់​បន្ថយ​ការ​ឡើង​ថ្លៃ​។

ប្រេង​ឆៅ​របស់​ក្រុម​ហ៊ុនអាមេរិក U.S. West Texas Intermediate (WTI) បាន​ធ្លាក់​​៧៦​សេន ឬ​០.៩​%​ ដែល​ក្នុង​១​បារ៉ែល​តម្លៃ​៨០.០០​ដុល្លារ​អាមេរិក បន្ទាប់​ពី​ម្សិល​មិញ​បាន​ធ្លាក់​ចុះ​ដែរ។ ចំណែក​ប្រេង​ឆៅ​ Brent បាន​ធ្លាក់​ចុះ​៧២សេន ឬ​០.៩​% ក្នុង​១​បារ៉ែល​តម្លៃ​៨២.៧១​ដុល្លារ​អាមេរិកបន្ត​ពី​ការ​ធ្លាក់​ចុះ​ម្សិល​មិញ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​កំពុង​ពិចារណា​​ក្នុង​ការ​បញ្ចេញ​ប្រេង​​​ទុនបម្រុងប្រេងយុទ្ធសាស្ត្រ (SPR)​ដើម្បី​បន្ធូរ​បន្ថយ​​តម្លៃ​​​ដែល​​បាន​ឡើង​ខ្ពស់​ជាប់​កំណត់​ត្រា​នៅ​កាលីហ្វញ៉ា​ក្នុង​សប្តាហ៍នេះ។ ទោះ​បី​ជា​យ៉ាងណា សមាជិក​សភាមាន​ទស្សនៈ​ផ្សេង​ៗ​គ្នា​ថា​តើ​វា​ចាំ​បាច់​ឬ​អត់។

អ្នក​វិភាគ​បាន​និយាយ​ថា ប្រេង​ទុនបម្រុងប្រេងយុទ្ធសាស្ត្រ​អាច​ជួយ​​បន្ធូរ​បន្ថយ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ ហើយ​អ្វី​ដែល​ចាំ​បាច់​គឺ​ត្រូវ​បង្កើន​ការ​ផ្គត់​ផ្គង់​ពី​ក្រុម​ហ៊ុន​ផលិត​អាមេរិក ឬ​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC)។

អ្នក​វិភាគ​នៅ OANDA លោក Edward Moya បាន​និយាយ​ថា​ ៖«វា​ហាក់​ដូច​ជា​ទី​ផ្សារ​ថាមពល​ត្រូវ​បាន​គេ​ជឿ​ថា បើ​ទោះ​ជា​អាមេរិក​បញ្ចេញ​ប្រេង​ទុន​បម្រុង​ក៏​ដោយ ក៏​មាន​ប្រយោជន៍​តិច​តូច​ប៉ុណ្ណោះ»។

យោង​តាម​ប្រភព​ទី​ផ្សារ​ថា ទិន្នន័យ​ពីក្រុម​ឧស្សាហកម្ម​​ប្រេង​អាមេរិក​បាន​បង្ហាញ​ថា ការ​ស្តុក​សាំង​​បាន​ធ្លាក់២.៨​លាន​បារ៉ែល​ត្រឹមដាច់​សប្តាហ៍​ថ្ងៃទី​១២ ខែ​វិច្ឆិកា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖
Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម